ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំងនេះ​ជា​មហាសេដ្ឋី​ជនជាតិ​ចិន​ដែល​បាន​ចំណាយ​លុយ​ទៅ​ក្រៅប្រទេស​របស់​ខ្លួន

4 ឆ្នាំ មុន

មានជីវិត​ជា​មហាសេដ្ឋី​មិន​តែងតែ​ងាយស្រួល​ដូច​មនុស្ស​ទូទៅ​គិត​ទេ​ព្រោះ​ពួក​គេ​តែងតែ​ត្រូវ​គិត​ពី​ថ្ងៃ​អនាគត​ជា​រៀងរាល់ថ្ងៃ ។ យោង​ទៅ​តាម​ការ​ស្ទង់​មតិ​មួយ​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ Hurun នៅ​សៀង​ហៃ​បាន​ឲ្យ​ដឹង​ថា ម​ហ​សេដ្ឋី​ធំ​ៗ​ភាគច្រើន​ក្នុង​ប្រទេស​ចិន​កំពុង​តែ​ពិចារណា​ចាក​ចេញពី​ប្រទេស​ផង​ដែរ ។ យោង​ទៅ​តាម​បញ្ជី​ឈ្មោះ​អ្នកមាន​ជុំវិញ​ពិភពលោក​របស់ Hurun បាន​ឲ្យ​ដឹង​ថា…

មានជីវិត​ជា​មហាសេដ្ឋី​មិន​តែងតែ​ងាយស្រួល​ដូច​មនុស្ស​ទូទៅ​គិត​ទេ​ព្រោះ​ពួក​គេ​តែងតែ​ត្រូវ​គិត​ពី​ថ្ងៃ​អនាគត​ជា​រៀងរាល់ថ្ងៃ ។ យោង​ទៅ​តាម​ការ​ស្ទង់​មតិ​មួយ​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ Hurun នៅ​សៀង​ហៃ​បាន​ឲ្យ​ដឹង​ថា ម​ហ​សេដ្ឋី​ធំ​ៗ​ភាគច្រើន​ក្នុង​ប្រទេស​ចិន​កំពុង​តែ​ពិចារណា​ចាក​ចេញពី​ប្រទេស​ផង​ដែរ ។

យោង​ទៅ​តាម​បញ្ជី​ឈ្មោះ​អ្នកមាន​ជុំវិញ​ពិភពលោក​របស់ Hurun បាន​ឲ្យ​ដឹង​ថា កាលពី​ឆ្នាំ ២០១៩ ប្រទេស​ចិន​មាន​មហាសេដ្ឋី​ចំនួន ៦៨៥​នាក់ ខណៈ​ដែល​សហរដ្ឋអាមេរិក​មាន​តែ ៥៨៤​នាក់​ប៉ុណ្ណោះ ។ ក្នុង​ពេល​បច្ចុប្បន្ន​នេះ សហរដ្ឋអាមេរិក​មាន​មហាសេដ្ឋី​ចំនួន ៦២៦​នាក់ និង​ប្រទេស​ចិន​មាន ៧៩៩​នាក់ ។ ប៉ុន្តែ​តាំងពី​ឆ្នាំ ២០១៤ មក របាយការណ៍​របស់ Barclays បាន​ឲ្យ​ដឹង​ថា ប្រមាណ​ពាក់កណ្តាល​នៃ​មហាសេដ្ឋី​ក្នុង​ប្រទេស​ចិន​មាន​គោលបំណង​ចង់​វិនិយោគ​នៅ​បរទេស​ក្នុង​កំឡុង​ពេល ៥​ឆ្នាំ​ខាង​មុខ ហើយ​តាំងពី​ពេល​នោះ​មក មាន​មហាសេដ្ឋី​ជា​ច្រើន​ដែល​បាន​ដក​លុយ​ចេញពី​ប្រទេស​ចិន​ទៅ​វិនិយោគ​នៅ​បរទេស​វិញ ។

លោក​មហាសេដ្ឋី ចាង យ៉ុ​ង (Zhang Yong) ដែល​ជា​ស្ថាបនិក​របស់​ភោជនីយដ្ឋាន Haidilao បាន​ក្លាយជា​ពលរដ្ឋ​ពេញ​សិទ្ធិ​ក្នុង​ប្រទេស​សិង្ហ​បុរី​កាលពី​ឆ្នាំ​មុន​ដែល​បាន​ធ្វើ​ឲ្យ​លោក​ក្លាយជា​បុរស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​ក្នុង​ប្រទេស​នេះ ។

ចំណែកឯ​លោក ហ័​ង សុំា​ង​ម៉ូ (Huang Xiangmo) ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ Yuhu Group វិញ​បាន​ប្តូរ​ទៅ​រស់នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​កាលពី​ឆ្នាំ ២០១១ តែ​ទ្រព្យសម្បត្តិ​របស់​លោក​ត្រូវ​បាន​បិទ​មិន​ឲ្យ​ប្រើ​ដោយ​ការិយាល័យ​ពន្ធដារ​អូស្ត្រាលី​កាលពី​ខែកញ្ញា​ឆ្នាំ ២០១៩ ។

កាលពី​ឆ្នាំ​មុន អាជ្ញាធរ​ជាប់​ពាក់ព័ន្ធ​ក្នុង​ប្រទេស​អូស្ត្រាលី​បាន​ដកសិទ្ធិ​ស្នាក់​នៅ​អចិន្ត្រៃយ៍​របស់​លោក និង​សំណើរ​សុំ​សិទ្ធិ​ជា​ពលរដ្ឋ​ព្រោះតែ​ការ​ព្រួយបារម្ភ​ពី​ការ​ចូលរួម​របស់​លោក​ក្នុង​នយោបាយ និង​ការ​ចោទប្រកាន់​ពី​បទ​លួច​បន្លំ​ពន្ធ ។

លោក​មហាសេដ្ឋី ឈិ​ន ម៉ៃ​លី​ន (Chen Mailin) ដែល​ជា​អតីត​កសិករ​ចិញ្ចឹម​ទា​ដែល​ក្លាយជា​មហាសេដ្ឋី​វិញ​បាន​ធ្វើ​អន្តោប្រវេសន៍​ទៅ​រស់នៅ​កា​ណា​ដា ។ លោក​បាន​ទិញ​វីឡា​មួយ​តម្លៃ​ប្រមាណ ៤០​លាន​ដុល្លារ​កាលពី​ឆ្នាំ ២០១៥ ដែល​ត្រូវ​បាន​ចាត់ទុកជា​ការ​ទិញ​ផ្ទះ​ក្នុង​តម្លៃ​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កា​ណា​ដា ។

ចំណែកឯ​អ្នកស្រី ចាង យី​ន (Zhang Yin) វិញ​បាន​កសាង​ទ្រព្យសម្បត្តិ​របស់​អ្នកស្រី​ដោយ​ប្តូរ​ទៅ​រស់នៅ​ក្នុង​សហរដ្ឋអាមេរិក ។ អគ្គនាយក​ក្រុមហ៊ុន Nine Dragons Paper Holdings រូប​នេះ​បាន​ចាប់ផ្តើម​ក្រុមហ៊ុន​កែ​ច្នៃ​ក្រដាស​នៅ​ហុងកុង ប៉ុន្តែ​អ្នកស្រី​រកបាន​ក្រដាស​ដែល​មានគុណ​ភាពល្អ​ជាង​នៅ​សហរដ្ឋអាមេរិក ។ អ្នកស្រី​ធ្វើ​ឲ្យ​សម្រាម​ក្លាយជា​លុយ​ដោយ​នាំ​ចេញ​ក្រដាស​ដែល​ត្រូវ​បាន​គេ​បោះចោល​ទៅ​កាន់​ប្រទេស​ចិន និង​កែ​ច្នៃ​វា​នៅ​ទីនោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ