ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នករក្សាសីលត្រូវវៀរកម្ម៨យ៉ាងទើបមិនសៅហ្មង

4 ឆ្នាំ មុន

កម្ម៨យ៉ាងឬហៅថាសិក្ខាបទទាំង៨ព្រះបរមគ្រូបង្រៀនថា ​កិរិយាមិន​សម្លាប់​ជីវិត​សត្វ​១ មិន​លួច​ប្លន់​១ មិន​ប្រព្រឹត្ត​ខុសក្នុងផ្លូវស្នេហា​១ មិន​ភូតកុហក​១ មិន​ផឹក​ទឹកស្រវឹង​១ មិន​បរិភោគ​ពេល​រសៀល​និង​យប់​១ មិន​រាំច្រៀង លេង​ភ្លេង និង​មិន​តុបតែង​កាយ​ដោ​យ​គ្រឿងអលង្ការ​១…

កម្ម៨យ៉ាងឬហៅថាសិក្ខាបទទាំង៨ព្រះបរមគ្រូបង្រៀនថា ​កិរិយាមិន​សម្លាប់​ជីវិត​សត្វ​១ មិន​លួច​ប្លន់​១ មិន​ប្រព្រឹត្ត​ខុសក្នុងផ្លូវស្នេហា​១ មិន​ភូតកុហក​១ មិន​ផឹក​ទឹកស្រវឹង​១ មិន​បរិភោគ​ពេល​រសៀល​និង​យប់​១ មិន​រាំច្រៀង លេង​ភ្លេង និង​មិន​តុបតែង​កាយ​ដោ​យ​គ្រឿងអលង្ការ​១ មិន​ប្រើប្រាស់​សម្ភារអង្គុយនិង​ដេក​ក្នុង​ទី​ដ៏​ប្រសើរ​ពេក​១ កម្មទាំ​ង​៨យ៉ានេះអ្នករក្សាសីលគួរកាន់ឱ្យបានទើបជីវិតបានសុខព្រោះចិត្តស្ងប់ ។

កិរិយាប្រព្រឹត្ត​សង្រួមកាយ វាចា ចិត្ត​ចាកកម្មទាំង៨យ៉ាងនេះនឹងបានជា​ប្រយោជន៍​ដល់​ខ្លួនឯងផង ដល់អ្នកដទៃផង និងបានជាប្រយោជន៍​ដល់​សង្គមជាតិផង ព្រោះ​មិន​បាន​រំខាននិង​បៀតបៀន​សង្គមជាតិឱ្យច្របូកច្របល់ដោយសារទង្វើរបស់ខ្លួន

បុគ្គលដែលបានវៀរចាកនូវកម្មទាំង៨យ៉ាងនេះដាច់ឆ្ងាយអំពីខន្ធសន្តានហើយ គង់នឹងបានជាប្រយោជន៍ធំធេង នាំសន្តិភាពជូនជាតិទាំងមូល ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ