ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​​បាល់ទាត់​​មួយ​ចំនួនផ្តល់​ពហុ​កីឡដ្ឋាន​ធ្វើជា​​​មន្ទីរពេទ្យ​សម្រាប់​​អ្នកជំងឺ Covid-19

4 ឆ្នាំ មុន

ក្លិប​បាល់ទាត់​ធំ​ៗ​មួយ​ចំនួន​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល​បាន​ប្រគល់​ពហុ​កីឡដ្ឋាន​របស់​ពួក​គេ ដើម្បី​អនុញ្ញាត​ឱ្យ​អាជ្ញាធរ​សុខាភិបាល​បង្វែរ​ទីនោះ​ឱ្យទៅ​ជា​មន្ទីរពេទ្យ សម្រាប់​ដាក់​អ្នកជំងឺ​នៅ​តាម​មូលដ្ឋាន ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​រី​រុស Covid-19 ។ ដោយសារ​តែ​បាល់ទាត់​នៅ​ក្នុង​ប្រទេស​នេះ ត្រូវ​បាន​ផ្អាក​រហូត​ដល់​មាន​សេចក្តីជូនដំណឹង​បន្ថែម ក្លិប​មិន​បាន​ប្រើប្រាស់​កីឡដ្ឋាន​របស់​ពួក​គេ សម្រាប់​ការ​ប្រកួត​ឡើយ…

ក្លិប​បាល់ទាត់​ធំ​ៗ​មួយ​ចំនួន​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល​បាន​ប្រគល់​ពហុ​កីឡដ្ឋាន​របស់​ពួក​គេ ដើម្បី​អនុញ្ញាត​ឱ្យ​អាជ្ញាធរ​សុខាភិបាល​បង្វែរ​ទីនោះ​ឱ្យទៅ​ជា​មន្ទីរពេទ្យ សម្រាប់​ដាក់​អ្នកជំងឺ​នៅ​តាម​មូលដ្ឋាន ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​រី​រុស Covid-19 ។

ដោយសារ​តែ​បាល់ទាត់​នៅ​ក្នុង​ប្រទេស​នេះ ត្រូវ​បាន​ផ្អាក​រហូត​ដល់​មាន​សេចក្តីជូនដំណឹង​បន្ថែម ក្លិប​មិន​បាន​ប្រើប្រាស់​កីឡដ្ឋាន​របស់​ពួក​គេ សម្រាប់​ការ​ប្រកួត​ឡើយ ខណៈ​ដែល​អាជ្ញាធរ​នៅ​ទីក្រុង Sao Paulo និង​ទីក្រុង Rio de Janeiro ព្យាយាម​ពង្រីក​មន្ទីរពេទ្យ ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ​។

ក្លិប Flamengo បាន​ផ្តល់​កីឡដ្ឋាន Maracana ដ៏​ល្បីល្បាញ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ពួក​គេ​ក្នុង​ទីក្រុង Rio de Janeiro ដល់​អាជ្ញាធរ​សុខាភិបាល​។

ដោយឡែក​អាជ្ញាធរ​សុខាភិបាល​នៅ​ក្នុង​ទីក្រុង Sao Paulo ដែល​ជាទី​ក្រុង​ធំ​បំផុត​របស់​ប្រេ​ស៊ី​ល​បាន​និយាយ​ថា ពួក​គេ​នឹង​ដំឡើង​គ្រែ​ចំនួន​២០០ នៅ​ឯ​ពហុ​កីឡាដ្ឋាន Pacaembu municipal ដើម្បី​បន្ធូរបន្ថយ​សម្ពាធ​លើ​មន្ទីរពេទ្យ​ក្នុង​ទីក្រុង ខណៈ​ដែល​មាន​ក្លិប​ធំ​ៗ​ពីរ​ក្នុង​ទីក្រុង​នេះ​គឺ Corinthians និង Santos នឹង​ផ្តល់​កីឡដ្ឋាន​របស់​ពួក​គេ​ផង​ដែរ​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​ប្រទេស​ប្រេ​ស៊ី​ល​មាន​អ្នក​ឆ្លង​ដោយសារ​វីរុស Covid-19 កើនឡើង​ជាង ១,៦០០​នាក់ និង​មាន​អ្នក​បាត់បង់ជីវិត​ចំនួន​២៥​នាក់​ ៕ (ដកស្រង់​ចេញពី CNA)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ