បច្ចុប្បន្ន ប្រទេស​ចំនួន​២ ក្នុង​អាស៊ាន គ្មាន​ឆ្លង COVID-19 ឡើយ


បច្ចុប្បន្ន​នេះ ជំងឺ COVID-19 នៅ​ប្រទេស​ចិន ហាក់​កំពុង​វិល​ត្រឡប់​មក​រក​ភាព​ប្រក្រតី​វិញ ប៉ុន្តែ​មានការ​ផ្ទុះ​ឡើង​នៅ​តាម​ប្រទេស​ផ្សេង​ទៀត​នៅ​លើ​ពិភពលោក ពិសេស​រីក​រាលដាល​ខ្លាំង​ទៅ​ប្រទេស​ប៉ែក​អឺរ៉ុប សម្រាប់​ប្រទេស​នៅ​ក្នុង​អាស៊ាន​វិញ ក៏​កំពុង​ប្រឈម​ខ្លាំង​ជាមួយ​ការ​ឆ្លង​វីរុស​នេះ​ដូច​គ្នា លើកលែងតែ​២​ប្រទេស​ប៉ុណ្ណោះ មិន​មាន​វត្តមាន​វីរុស COVID-19 នោះ​ទេ ។

ក្នុង​ចំណោម​១០​ប្រទេស​នៅ​អាស៊ាន ប្រទេស​ម៉ា​ឡេ​ស៊ី មាន​អ្នក​ឆ្លង​ខ្ពស់​លំដាប់​ទី​១ បន្ទាប់​មក​គឺ ប្រទេស​ថៃ លំដាប់​ទី​២ ។ បើរាប់ពីក្រោមមកវិញ ​ប្រទេស​ឡាវ និង​ប្រទេស​ភូមា​វិញ គ្មាន​ករណី​ឆ្លង COVID-19 សូ​ម្បី​តែ​ម្នាក់ ។

ដោយឡែក អង្គការ​សុខភាព​ពិភពលោក WHO ក៏​បាន​អំពាវនាវ​ដល់​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ឲ្យ​មាន​សកម្មភាព​កាន់តែ​ខ្លាំងក្លា​បំផុត ក្នុង​ការ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩​នេះ ។

គិតត្រឹមម៉ោង៤រសៀលថ្ងៃទី២៣ មីនា ២០២០នេះ បណ្តាប្រទេស​អាស៊ី​អាគ្នេយ៍ ដែល​មាន​អ្នក​ឆ្លង COVID-19 ច្រើន​ជាងគេ ​នោះ​គឺ ៖

ទី១- ម៉ា​ឡេ​ស៊ី Malaysia ៖ ឆ្លង ១.៣០៦ ករណី ស្លាប់១១នាក់
ទី២- ថៃ Thailand ៖ ឆ្លង ៧២១ ករណី ស្លាប់០១នាក់
ទី៣- ឥណ្ឌូ​ណេ​ស៊ី Indonesia ៖ ឆ្លង ៥៧៩ ករណី ស្លាប់៤៩នាក់
ទី៤- ហ្វី​លី​ពី​ន Philippines ៖ ឆ្លង ៤៦២ ករណី ស្លាប់៣៣នាក់
ទី៥- សិង្ហ​បុរី Singapore ៖ ឆ្លង ៤៥៥ ករណី ស្លាប់២នាក់
ទី៦- វៀតណាម Vietnam ៖ ឆ្លង ១២១ ករណី មិនមានស្លាប់
ទី៧- ប្រ៊ុ​យ​ណេ Brunei ៖ ឆ្លង ៨៨ មិនមានស្លាប់
ទី៨- កម្ពុជា Cambodia ៖ ឆ្លង ៨៦ ករណី មិនមានស្លាប់
ទី៩- មី​យ៉ា​ន់​ម៉ា Myanmar ៖ គ្មាន
និងទី១០- ឡាវ Lao ៖ គ្មាន ៕

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ