ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ឆ្លង​ COVID-19 ​ថ្មី​ ថយ​ចុះ​នៅ​កូរ៉េ​ខាង​ត្បូង

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ យោង​តាម​YONHAP​ថា កូរ៉េ​ខាងត្បូង​រាយការណ៍​នា​ថ្ងៃ​ទី​២៣​មីនា ពី​តួលេខ​ប្រចាំ​ថៃ្ង​ដែល​ទាប​បំផុត​នៃ​ចំនួន​អ្នក​ឆ្លង​ថ្មី នៃ​វីរុស​COVID-19​ចាប់តាំងពី​ដំណាច់ខែ​មុន​មក ខណៈ​ប្រទេស​នោះ​បាន​ពង្រឹង​បែបបទ​នៃ​ការ​ដាក់​មនុស្ស​នៅ​ដាច់​ពី​គ្នា ដើម្បី​ទប់​ស្កាត់​​ការ​ឆ្លង​។ មាន​អ្នក​ឆ្លង​ថ្មី​តែ​៦៤​នាក់​ប៉ុ​ណ្ណោះ​កត់សម្គាល់​ឃើញ​នា​ថ្ងៃ​ទី​២២​មីនា នាំ​ឲ្យ​ចំនួន​សរុប​នៃ​អ្នក​ឆ្លង​វីរុស…

ប្រទេស​កូរ៉េ​ខាងត្បូង ៖ យោង​តាម​YONHAP​ថា កូរ៉េ​ខាងត្បូង​រាយការណ៍​នា​ថ្ងៃ​ទី​២៣​មីនា ពី​តួលេខ​ប្រចាំ​ថៃ្ង​ដែល​ទាប​បំផុត​នៃ​ចំនួន​អ្នក​ឆ្លង​ថ្មី នៃ​វីរុស​COVID-19​ចាប់តាំងពី​ដំណាច់ខែ​មុន​មក ខណៈ​ប្រទេស​នោះ​បាន​ពង្រឹង​បែបបទ​នៃ​ការ​ដាក់​មនុស្ស​នៅ​ដាច់​ពី​គ្នា ដើម្បី​ទប់​ស្កាត់​​ការ​ឆ្លង​។ មាន​អ្នក​ឆ្លង​ថ្មី​តែ​៦៤​នាក់​ប៉ុ​ណ្ណោះ​កត់សម្គាល់​ឃើញ​នា​ថ្ងៃ​ទី​២២​មីនា នាំ​ឲ្យ​ចំនួន​សរុប​នៃ​អ្នក​ឆ្លង​វីរុស ក្នុង​ប្រទេស​ឡើង​ដល់​៨.៩៦១​នាក់​។

នេះ​បើ​តាម​សេចក្ដី​រាយ​ការ​ណ៏​របស់​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​និង​បង្ការ​ជំងឺ​កូរ៉េ​ខាងត្បូង​។ ចំនួន​អ្នក​ឆ្លង​ថ្មី​ប្រចាំ​ថៃ្ង​ពិតជា​ធ្លាក់​ចុះ​ថយ​នៅ​ក្រោម​១០០​នាក់ សម្រាប់​រយៈពេល​២​ថ្ងៃ​ជាប់​គ្នា ហើយ​ចំនួន​អ្នក​ឆ្លង​ថ្មី​រាយការណ៍​នា​ថ្ងៃ​ទី​២៣​មីនា បង្ហាញ​ការ​ចុះ​ថយ​មក​នៅ​ទាប​បំផុត ចាប់តាំងពី​ចំនួន​អ្នក​ឆ្លង​ឡើង​ដល់​ចំណុចកំពូល​ដល់​៩០៩​នាក់​កាលពី​ថ្ងៃ​ទី​២៩​កុម្ភៈ​។

រហូត​មក​ទល់​ពេល​នេះ​ចំនួន​អ្នក​បាត់​បង់​ជីវិតមាន​១១១​នាក់ ភាគច្រើន​ជា​មនុស្ស​ចាស់​មាន​ជំងឺ​ប្រចាំ​កាយ​ស្រាប់​។ ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី​ទាំង​៦៤​នាក់ ២៤​នាក់​នៅ​ទីក្រុង​DAEGU ប្រភព​សំខាន់​មួយ​នៃ​ការ​ឆ្លង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yna (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ