ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុញ្ញាត​ឲ្យ​ពល​ខ្មែរ​នៅ​ថៃ​ចូល​មក​ប្រទេស​កម្ពុជា តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២០ ចាប់ពី​វេលា​ម៉ោង ១០​និង​៣០​នាទី នៅ​ខាង​សមត្ថកិច្ច​ថៃ បាន​ទំនាក់ទំនង​ជាមួយ ការិយាល័យ​ទំនាក់ទំនង​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២០ ចាប់ពី​វេលា​ម៉ោង ១០​និង​៣០​នាទី នៅ​ខាង​សមត្ថកិច្ច​ថៃ បាន​ទំនាក់ទំនង​ជាមួយ ការិយាល័យ​ទំនាក់ទំនង​កម្ពុជា ប្រចាំ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ ដោយ​ឲ្យ​ប្រជា​ពល​ខ្មែរ​រស់នៅ​ប្រទេស​ថៃ ចូល​មក​ប្រទេស​កម្ពុជា តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ ។ នេះបើយោងតាមផេក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។

ដោយ​មានការ​អនុញ្ញាត​ពី​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​លោក​ជំទាវ បាន ស្រី​មុំ និង​ឯកឧត្តម ផា​ន់ ចាន់ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ។

សមត្ថកិច្ច​ចម្រុះ បាន​ធ្វើការ​ត្រួតពិនិត្យ​លើ​ពលរដ្ឋ​ខ្មែរ ក្នុង​ការ​វាស់​កម្តៅ​ពុំ​មាន​សញ្ញា​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ ។ បន្ទាប់​មក​លោក នាយ​ឧត្តមសេនីយ៍ អ៊ី ឈាន និង​ឯកឧត្តម ផា​ន់ ចាន់ បាន​ធ្វើការ​អប់រំ​ណែនាំ​ដល់​ពួក​គាត់ ដើម្បី​បង្ការ​ទប់ស្កាត់ ក្នុង​ការ​ចម្លង​មេរោគ​កូ​វី​ដ​១៩ រួច​ក៏​ឲ្យ​ប្រជាពលរដ្ឋ​ទាំងនោះ​វិល​ត្រឡប់ ទៅ​ស្រុក​កំណើត​រៀង​ៗ​ខ្លួន ៕