ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ចិនដីគោក ​ពុំ​អ្នក​ឆ្ល​ង​វីរុស ​COVID-19 ​ថ្មី​ ក្នុងស្រុក​ណា​ម្នាក់​ឡើយ

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ អាជ្ញាធរ​សុខាភិបាល​ចិន​ថ្លែង ​នា​ថ្ងៃ​ទី​២៣ ខែ​​មីនា ឆ្នាំ​២០២០​ថា ពុំ​មាន​អ្នក​ឆ្លង​វីរុស ​COVID-19 ថ្មី​ណា​ម្នាក់​ឡើយ ​នា​ថ្ងៃ​ទី​២២…

ប្រទេស​ចិន ៖ អាជ្ញាធរ​សុខាភិបាល​ចិន​ថ្លែង ​នា​ថ្ងៃ​ទី​២៣ ខែ​​មីនា ឆ្នាំ​២០២០​ថា ពុំ​មាន​អ្នក​ឆ្លង​វីរុស ​COVID-19 ថ្មី​ណា​ម្នាក់​ឡើយ ​នា​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០២០ ​នៅ​ចិនដីគោក​។

គណៈកម្មាធិការ​សុខាភិបាល​ជាតិចិន នា​ថ្ងៃ​ទី​២៣ ខែ​មីនា ​ទទួល​របាយការណ៍​ដែល​រៀបរាប់​ពី​អ្នក​ឆ្លង​ថ្មី​៣៩​នាក់ ​ក្នុង​ថ្ងៃ​ទី​២២ ខែ​មីនា នៅ​ចិនដីគោក ដែល​អ្នក​ទាំងនេះ​សុទ្ធតែ​ជា​អ្នក​ឆ្លង​មក​ពី​ក្រៅ​ប្រទេស ដែល​ជា​ករណី​នាំ​ចូល​។ ក្នុង​ចំណោម​អ្នក​ឆ្លង​នាំ​ចូល​ទាំងនេះ ១០​នាក់​នៅ​ក្រុង​ប៉េ​កាំ​ង ១០​នាក់ ​នៅ​ក្រុង​សៀង​ហៃ ៦​នាក់​នៅ​ខេត្ត​ហ្វូ​ជាន ៦​នាក់​នៅ​ខេត្ត​ក្វា​ង​ទុង ២​នាក់​នៅ​ខេត្ត​សាន​ដុ​ង ២​នាក់​ នៅ​ខេត្ត​ហ្គា​ន​ស៊ូ ម្នាក់​នៅ​ខេត្ត​ហ្សេ​យ៉ាង ម្នាក់​នៅ​ខេត្ត​ហ៊ឺ​ណា​ន ម្នាក់​នៅ​ក្រុង​ចុង​គី​ញ​។ មក​ដល់​ចុង​ថ្ងៃ​ទី​២២​មីនា ចំនួន​អ្នក​ឆ្លង​នាំ​ចូល​សរុប​មក​ចិនដីគោក​មាន​ដល់​៣៥៣​នាក់​។

យោង​តាម​តុល្យការ​ថ្ងៃ​ទី​២២​ មីនា​ថា នៅ​ចិនដីគោក​មាន​អ្នក​​បាត់​បង់​ជីវិត​៩​នាក់ ដែល​សុទ្ធតែ​នៅ​​ខេត្ត​ហ៊ុ​ប៉ី​។ ថ្ងៃ​ទី​២២ ខែ​​មីនា​ ដែរ ​មនុស្ស​៤៥៩​នាក់​បាន​ចាក​ចេញពី​មន្ទីរពេទ្យ ​ក្រោយ​ជា​សះ​ស្បើយ​។ ចំនួន​សរុប​នៃ​អ្នក​ឆ្លង​វីរុស​នៅ​ចិនដីគោក​មាន​ដល់​៨១.០៩៣​នាក់ ក្នុង​នោះ​អ្នកជំងឺ​៥.១២០​នាក់​ ស្ថិត​ក្នុង​មន្ទីរពេទ្យ​។ សរុប​អ្នកជំងឺ​៧២.៧០៣​នាក់​បានជា​សះស្បើយ​ចាក​ចេញពី​មន្ទីរពេទ្យ ហើយ​មនុស្ស​៣.២៧០​នាក់​បាត់​បង់​ជីវិត​​។

គិត​មក​ដល់​ចុង​ថ្ងៃ​ទី​២២ ​មីនា នៅ​ក្រុង​ហុងកុង​មាន​អ្នក​ឆ្លង​៣១៧​នាក់​ក្នុង​នោះ​៤​នាក់​​បាត់​បង់​ជីវិត រួច​នៅ​ម៉ា​កាវ មាន​អ្នក​ឆ្លង​២១​នាក់​ហើយ​នៅ​តៃវ៉ាន់​មាន​អ្នក​ឆ្លង​១៦៩​នាក់ ក្នុង​នោះ​​បាត់​បង់​ជីវិត​​២​នាក់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ xinhuanet (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ