ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​លើ​ប្រព័ន្ធ​សង្គម​កំពុង​តែ​រក​លុយ​បាន​យ៉ាងច្រើន​ពី​កូ​វី​ដ​-១៩

4 ឆ្នាំ មុន

វីរុស​កូ​វី​ដ​-១៩ ជា​គ្រោះ​ដ៏​កាច​សាហាវ​មួយ​ដែល​បង្ក​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​បាត់បង់​ជីវិត​ជុំវិញ​ពិភពលោក ប៉ុន្តែ​វា​ក៏​ជា​ប្រធានបទ​មួយ​ដែល​ធ្វើ​ឲ្យ​ជន​ឆ្លៀតឱកាស​ជា​ច្រើន​រក​លុយ​ដែរ ។ ក្នុង​ចំណោម​នោះ គឺ​មាន​តារា​លើ​ប្រព័ន្ធ​សង្គម​ដែល​បាន​ឆ្លើយ​តប​នឹង​ការ​រាតត្បាត​នៃ​វីរុស​នេះ​ដោយ​បង្ហោះ​រូបភាព​ពាក់​ម៉ាស់ ឬ​ប្រើ​វីរុស​នេះ​ដើម្បី​បោកប្រាស់​អតិថិជន​ដទៃ​ឲ្យ​ទិញ​ផលិតផល​របស់​ពួក​គេ​ជាដើម ។ ហេតុការណ៍​ទាំងនេះ​បាន​កើត​មាន​ឡើង​តាំងពី​ពេល​មាន​ព័ត៌មាន​ផ្សព្វផ្សាយ​ពី​វីរុស​ខាងលើ​ដំបូង​នៅ​ខែមករា ។…

វីរុស​កូ​វី​ដ​-១៩ ជា​គ្រោះ​ដ៏​កាច​សាហាវ​មួយ​ដែល​បង្ក​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​បាត់បង់​ជីវិត​ជុំវិញ​ពិភពលោក ប៉ុន្តែ​វា​ក៏​ជា​ប្រធានបទ​មួយ​ដែល​ធ្វើ​ឲ្យ​ជន​ឆ្លៀតឱកាស​ជា​ច្រើន​រក​លុយ​ដែរ ។ ក្នុង​ចំណោម​នោះ គឺ​មាន​តារា​លើ​ប្រព័ន្ធ​សង្គម​ដែល​បាន​ឆ្លើយ​តប​នឹង​ការ​រាតត្បាត​នៃ​វីរុស​នេះ​ដោយ​បង្ហោះ​រូបភាព​ពាក់​ម៉ាស់ ឬ​ប្រើ​វីរុស​នេះ​ដើម្បី​បោកប្រាស់​អតិថិជន​ដទៃ​ឲ្យ​ទិញ​ផលិតផល​របស់​ពួក​គេ​ជាដើម ។

ហេតុការណ៍​ទាំងនេះ​បាន​កើត​មាន​ឡើង​តាំងពី​ពេល​មាន​ព័ត៌មាន​ផ្សព្វផ្សាយ​ពី​វីរុស​ខាងលើ​ដំបូង​នៅ​ខែមករា ។ តារា​លើ​ប្រព័ន្ធ​សង្គម​បាន​ចាប់ផ្តើម​បង្ហោះ​រូប​ខ្លួន​ពាក់​ម៉ាស់ ទាំង​ដែល​រាង​កាយ​ស្លៀកពាក់​ខោអាវ​ហែល​ទឹក និង​ប្រើ #coronavirus ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍ ។

តារា YouTube ម្នាក់​ដែល​ជា​ជនជាតិ​អា​ល្លឺ​ម៉​ង់​បាន​បង្ហោះ​រូប​ជាមួយ​មិត្ត​ស្រី​ពេល​ដែល​អ្នក​ទាំង​ពីរ​នៅ​ប្រទេស​ថៃ និង​បាន​និយាយ​ថា «​ពួក​យើង​មិន​ខ្លាច​វីរុស​នេះ​ទេ ។ ពួក​យើង​នៅ​តែ​មាន​វិស្សមកាល​យ៉ាង​សប្បាយ និង​សង្ឃឹមថា​រឿង​ដ៏​អាក្រក់​នេះ​ត្រូវ​បាន​បញ្ចប់​ក្នុង​ពេល​ឆាប់​ៗ!» ។
តារា YouTube ម្នាក់​ទៀត​គឺ ឡូ​ហ្គេ​ន ផល (Logan Paul) ដែល​ចូល​ចិត្ត​បង្ហោះ​វី​ដេ​អូ​ដែល​ទទួល​បានការ​រិះគន់​ជា​ច្រើន​បាន​បង្ហោះ​រូប​របស់​ខ្លួន​ជាមួយ​ស្រី​ៗ​ដែល​ពាក់​ម៉ាស់​ការពារ​ផ្សែង និង​បាន​សរសេរ​ជេរ​ប្រមាថ​វីរុស​នេះ​លេងសើច​ថែម​ទៀត ។

យោង​ទៅ​តាម Business Insider បាន​ឲ្យ​ដឹង​កាលពី​ខែកុម្ភៈ​មក​ថា តារា​ដែល​ផ្សព្វផ្សាយ​ផ្នែក​ធ្វើ​លំ​ហាត់ប្រាណ​កំពុង​តែ​ផ្តល់​ដំបូន្មាន​ខុស​ទៅ​កាន់​អតិថិជន​ដើម្បី​ជំរុញ​ឲ្យ​អ្នក​ដទៃ​ទិញ​វីតាមីន​ដែល​ខ្លួន​លក់ ដោយ​អះអាង​ថា​វីតាមីន​ទាំងនោះ​អាច​ការពារ​ខ្លួន​ពី​វីរុស​កូ​វិ​ដ​-១៩ បាន ប៉ុន្តែ​អ្នកជំនាញ​បាន​ប្រាប់​មក​ថា វីតាមីន​ទាំងនោះ​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​ទទួលទាន​ទៅ​វិញ​ទេ ។

ការ​សិក្សា​បាន​បង្ហាញ​ឲ្យ​ដឹង​ថា ការ​ផ្សព្វផ្សាយ​ពី​ព័ត៌មាន​ដែល​មិន​ត្រឹមត្រូវ​លើ​ប្រព័ន្ធ​សង្គម​អាច​ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​មនុស្ស​ច្រើន​ជាង​ព័ត៌មាន​ដែល​ត្រឹមត្រូវ ព្រោះ​វា​ទូទៅ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​យល់​និង​អនុវត្ត ។

ជាក់ស្តែង មាន​តារា​លើ​ប្រព័ន្ធ​សង្គម​ជា​ច្រើន​ក៏​កំពុង​តែ​ប្រើប្រាស់​វេទិកា​ដែល​ខ្លួន​មាន​ក្នុង​ការ​ផ្តល់​ជ​ឫ​ការ​រំឭក និង​លើកទឹកចិត្ត​ដល់​អ្នកគាំទ្រ​ខ្លួន​ពី​វីរុស​នេះ​ដែរ ។ ចំណុច​ដែល​អ្នក​ត្រូវ​ចង​ចាំ​គឺ មុន​ពេល​ជឿ​លើ​ដំបូន្មាន​របស់​តារា​ដែល​អ្នកគាំទ្រ អ្នក​ត្រូវ​តែ​ផ្គៀ​ង​ផ្ទាត់​ការ​អះអាង​របស់​ពួក​គេ​ជាមួយនឹង​អ្វី​ដែល​អ្នកជំនាញ​និយាយ​ជា​មុន​សិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ