ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

SMALLWORLD SMALLBAND ក្រុម​តូច​រំឭក​ដល់​អ្នក​ញ៉ាំ​ទឹកក្រូច អាយ​ស៍ IZE ឱ្យ​ពិនិត្យ​មើល​រង្វាន់​លើ​គម្រប​ដប

4 ឆ្នាំ មុន
  • ភ្នំពេញ

ទូត​សុ​ឆន្ទៈ​ទឹកក្រូច អាយ​ស៍ SMALLWORLD SMALLBAND (SWSB) ក្រុម​តូច​បាន​ប្រកាស​​ឱ្យ​អ្នក​និយម​ពិសា​ទឹកក្រូច អាយ​ស៍ (IZE) ដប​គ្រប់​រសជាតិ​ទាំងអស់ ឱ្យ​ពិនិត្យ​មើល​ក្រោម​​គម្រប​ដប…

ទូត​សុ​ឆន្ទៈ​ទឹកក្រូច អាយ​ស៍ SMALLWORLD SMALLBAND (SWSB) ក្រុម​តូច​បាន​ប្រកាស​​ឱ្យ​អ្នក​និយម​ពិសា​ទឹកក្រូច អាយ​ស៍ (IZE) ដប​គ្រប់​រសជាតិ​ទាំងអស់ ឱ្យ​ពិនិត្យ​មើល​ក្រោម​​គម្រប​ដប ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ទឹកប្រាក់ ៥​លាន​រៀល ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន Oppo ទឹកប្រាក់ ១​ម៉ឺន​រៀល និង​ទឹកប្រាក់ ៥​ពាន់​រៀល​ជា​ច្រើន​រង្វាន់​ផង​ដែរ ។

លោក រៀម សុខ​ភិ​រម្យ សមាជិក​ក្រុម SWSB បាន​រំឭក​ដល់​ហ្វេ​ន​ៗ​របស់​ខ្លួន​យ៉ាង​ដូច្នេះ​ថា​៖ «​សម្រាប់​ប្រិ​យ​មិត្ត​របស់ SWSB ក្រុម​តូច​ទាំងអស់​ដែល​តែងតែ​គាំទ្រ​រាល់​ការ​សម្តែង​របស់​ក្រុម​ខ្ញុំបាទ និង​តែងតែ​ឃើញ​កាន់​ទឹកក្រូច អាយ​ស៍ (IZE) ទាំង​ដប និង​កំប៉ុង សូម​ចាប់ផ្តើម​អ៊ុត​មើល​ក្រោម​គម្រប​ដប ឬ​ក្រវិល​កំប៉ុង ទាំងអស់​គ្នា ព្រោះ​ការ​ផ្តល់​ជូន​រង្វាន់​មាន​ច្រើន​ចាប់ពី​ថ្ងៃនេះ​តទៅ» ។

https://www.facebook.com/IzeCambodia/videos/1615591888581496/?t=0

លោក​បន្ត​ថា​៖ «​ថា​មិន​ត្រូវ​ទេ អ្នក​ឈ្នះ​រង្វាន់​ពី​ទឹកក្រូច អាយ​ស៍ (IZE) នឹង​ទទួល​បានការ​ភ្ញាក់​ផ្អើល​បន្ថែម​ពីលើ​សំណាង​នៃ​ការ​ឈ្នះ​រង្វាន់ ដែល​នឹង​នាំ​មក​ជូន​ដោយ​ក្រុមការងារ​ទឹកក្រូច​អា​យស៍​សហការ​ជាមួយ​ក្រុម SWSB ផង​ដែរ​» ។

គួរ​បញ្ជាក់​ថា កន្លង​មក​ទឹកក្រូច អាយ​ស៍ (IZE) បាន​ផ្តល់​ជូន​សំណាង​ក្រោម​ក្រវិល​កំប៉ុង​ភេសជ្ជៈ អាយ​ស៍ (IZE) គ្រប់​រសជាតិ​ជា​ច្រើន ហើយ​ថ្មី​ៗ​នេះ​ក្រុមហ៊ុន​បាន​សម្រេច​ផ្តល់​ជូន​រង្វាន់​បន្ថែម​ទៀត​ក្នុង​គម្រប​ដប​ទឹកក្រូច អាយ​ស៍ (IZE) ដែល​បាន​បញ្ចេញ​លក់​លើ​ទីផ្សារ​ហើយ ។ ដូច្នេះ​ដើម្បី​​មានសំណាង​ឈ្នះ​ទឹកប្រាក់​ពី​អាយ​ស៍ (IZE ) អតិថិជន​ទាំងអស់​សូម​ចាប់ផ្តើម​ពិនិត្យ​មើល និង​គាំទ្រ​ផលិតផល​ទឹកក្រូច អាយ​ស៍ (IZE) ទាំងអស់​គ្នា ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ