ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក ៖ ការ​រុក​រា​ញ​ដី​ដាំ​ដំណាំ​នៅ​ខេត្ត​បង្កើត​ថ្មី​ប្រឈម​ការ​ខ្វះ​ទឹក​ដាំ​ដំណាំ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទោះបីជា​មាន​បណ្តា​ខេត្ត​មួយ​ចំនួន​មានទឹក​ស្រោចស្រព​សម្រាប់​ដាំ​ដំណាំ ពិសេស​ធ្វើ​ស្រូវ​ក្តី​ក៏​នៅ​តាម​បណ្តា​ខេត្ត​ថ្មី​ៗ​ដែល​ទើប​បង្កើត​បាន​ប្រឈម​នឹង​ការ​ខ្វះ​ទឹក​ប្រើប្រាស់​ផង​ដែរ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ។ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី «​វឌ្ឍនភាព…

រាជធានី​ភ្នំពេញ ៖ ទោះបីជា​មាន​បណ្តា​ខេត្ត​មួយ​ចំនួន​មានទឹក​ស្រោចស្រព​សម្រាប់​ដាំ​ដំណាំ ពិសេស​ធ្វើ​ស្រូវ​ក្តី​ក៏​នៅ​តាម​បណ្តា​ខេត្ត​ថ្មី​ៗ​ដែល​ទើប​បង្កើត​បាន​ប្រឈម​នឹង​ការ​ខ្វះ​ទឹក​ប្រើប្រាស់​ផង​ដែរ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ។ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី «​វឌ្ឍនភាព និង​ទិស​ដៅ​ការងារ​បន្ដ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​» ថ្ងៃ​ទី​២៣ ខែមីនា​នេះ ។

លោក ចាន់ យុ​ត្ថា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ ក្រសួង​ធនធានទឹក និង​ឧតុនិយម​អះអាង​ថា នៅ​ក្នុង​គោលការណ៍​របស់​ក្រសួង​ធនធានទឹក​ក៏​ដូច​ជា គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍន៍​ប្រព័ន្ធ​ធារាសាស្ត្រ គឺ​ក្នុង​មួយ​ឆ្នាំ​ពង្រីក​លើក​ផ្ទៃ​៣​ម៉ឺន​ហិ​កតា លើ​ផ្ទៃដី​ស្រោច​ស្រប ។ តំបន់​ដែល​អាទិភាព​ទី​១ នៅ គឺ​នៅ​ខេត្ត​ដែល​មិន​ទាន់​មានការ​អភិវឌ្ឍន៍​តែ​ម្តង ។ លោក​បញ្ជាក់​ថា ៖«​អី​ញ្ចឹ​ង​ទេ នៅ​ឆ្នាំ​នេះ​អាច​មាន​រង្វង់​៣០​ទៅ​៤០​គម្រោង ហើយ​គម្រោង​ដែល​សម្រាប់​អភិវឌ្ឍន៍​ដោយ​ប្រើ​ថវិកាជាតិ​នោះ គឺ​ធ្វើ​ដើម្បី​ដោះស្រាយ​ទឹក​ក្នុង​ស្រោចស្រព​ដី​ប្រមាណ​៣​ម៉ឺន​ហិ​កតា​ជាមួយ​ទឹក​សម្រាប់​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ផង​ដែរ​» ។

អ្នកនាំពាក្យ​ក៏​បាន​លើក​ឡើង​ថា សម្រាប់​គម្រោង​ធំ​ៗ​ដែល​ធ្វើ​នោះ​ទេ គឺ​ក្រសួង​មាន​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​ជាមួយ​មហាមិត្ត​ចិន ដោយ​លទ្ធភាព​នៃ​ការ​សាងសង់​នោះ​ខ្លះ​មាន​១​លាន​ដុល្លារ ២​រយ​លាន​ដុល្លារ​ដូច​ជា​គម្រោង​សាងសង់​នៅ​ទន្លេ​រវៃ​គោ​នឹង​ចំណាយ​ថវិកា​ប្រមាណ​ជិត​២​រយ​លាន​ដុល្លារ ដែល​ពេល​នេះ​កំ​ណើ​របា​ន​ប្រហែល​៨០​ភាគរយ​ហើយ ។ លោក​បញ្ជាក់​ថា ៖«​ក្រៅពី​កញ្ចប់​ថវិកា​របស់​ជាតិ យើង​មាន​ថវិកា​ពី​ជា​មិត្ត និង​ដៃគូរ​អភិវឌ្ឍន៍ ។ សម​ទ្ធិ​ផល​ទាំងនេះ​មិន​អាច​កាច់​ផ្តាច់​បាន​ពី​ការ​មិន​យកចិត្ត​បាន​ពី​សម្តេច តេ​ជោ នោះ​ទេ ដូច​ជា​ផ្លូវ ទឹក ភ្លើង និង​មនុស្ស​ឡើយ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ