ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បះបោរ​ក្នុង​គុក​មួយ​ ​ក្រោយ​រដ្ឋធានី​កូ​ឡុំ​ប៊ី ​ហាមចេញ-ចូលនិង​ឱ្យស្ថិត​ក្នុង​ផ្ទះ​

4 ឆ្នាំ មុន

ប្រទេស​កូ​ឡុំ​ប៊ី៖ ការ​បះបោរ​ដ៏​សាហាវ​មួយ​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​២៣​នាក់​និង​របួស​៩០​នាក់ ក្នុង​នោះ​មាន​ឆ្មាំ​គុក​៧​នាក់ ក្នុង​ពន្ធនាគារ​មួយ​នៃ​ទីក្រុង​បូ​ហ្គោ​តា កាលពី​យប់​ថ្ងៃ​ទី​២១​មីនា ពេល​កំពុង​មានការ​ប្រកាស​អាសន្ន​ខាង​សុខាភិបាល ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19 ដែល​ជា​ហេតុផល​នៃ​ការ​បិទ​រដ្ឋធានី​កូ​ឡុំ​ប៊ី ​ហាម​មិន​ឲ្យ​ចេញចូល​និង​ឲ្យ​ប្រជាជន​ស្ថិត​ក្នុងផ្ទះ​។…

ប្រទេស​កូ​ឡុំ​ប៊ី៖ ការ​បះបោរ​ដ៏​សាហាវ​មួយ​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​២៣​នាក់​និង​របួស​៩០​នាក់ ក្នុង​នោះ​មាន​ឆ្មាំ​គុក​៧​នាក់ ក្នុង​ពន្ធនាគារ​មួយ​នៃ​ទីក្រុង​បូ​ហ្គោ​តា កាលពី​យប់​ថ្ងៃ​ទី​២១​មីនា ពេល​កំពុង​មានការ​ប្រកាស​អាសន្ន​ខាង​សុខាភិបាល ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19 ដែល​ជា​ហេតុផល​នៃ​ការ​បិទ​រដ្ឋធានី​កូ​ឡុំ​ប៊ី ​ហាម​មិន​ឲ្យ​ចេញចូល​និង​ឲ្យ​ប្រជាជន​ស្ថិត​ក្នុងផ្ទះ​។

កាលពី​ថ្ងៃ​ទី​២២​មីនា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​កូ​ឡុំ​ប៊ី លោកស្រី​ម៉ា​ហ្គា​រី​តា​កា​បែ​ល​ឡូ​បាន​លើក​ឡើង​ថា ការ​បះបោរ​នោះ​ដើ់ម្បី​បង្កចលាចល​ក្នុង​គោលបំណង​រត់គេច​ចេញពី​គុក ហើយ​លោកស្រី​បដិសេធ​ព័ត៌មាន​នានា​ដែល​ថា នោះ​ជា​ចលនា​របស់​ពួក​អ្នកទោស តវ៉ា​ប្រឆាំង​លក្ខខណ្ឌ​អាក្រក់​ក្នុង​មន្ទីរឃុំឃាំង​ដែល​អាច​បណ្ដាល​ឲ្យ​មាន​ភាព​ធ្ងន់ធ្ងរ​ដល់​គ្រោះថ្នាក់​នៃ​ការ​ឆ្លង​។

គូ​ឡុំ​ប៊ី​ពេល​នេះ​រៀបរាប់​ពី​មនុស្ស​ឆ្លង​វីរុស​២៣១​នាក់​ក្នុង​នោះ​២​នាក់​ស្លាប់ តាំងពី​រក​ឃើញ​ការ​ឆ្លង​ក្នុង​ប្រទេស​ពី​ថ្ងៃ​ទី​៦​មីនា​មក​។ លោកស្រី​កា​បែ​ល​ឡូ​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា មានការ​ប៉ុនប៉ង​ដ៏​ធំ​ចង់​រត់គេច​ចេញពី​ពន្ធនាគារ​ឡា​ម៉ូ​ដឹ​ឡូ និង​ឲ្យ​មានការ​បះបោរ​ក្នុង​មជ្ឈមណ្ឌល​ឃុំឃាំង​ដទៃ​ទៀត​របស់​ប្រទេស​។ លទ្ធផល​នៃ​ការ​ប៉ុនប៉ង​រត់គេច​ចេញ ពី​ពន្ធនាគារ​ឡា​ម៉ូ​ដឺ​ឡូ បណ្ដាល​ឲ្យ​អ្នកទោស​២៣​នាក់​ស្លាប់​៕

អត្ថបទសរសេរ ដោយ