ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះពិនិត្យសុខភាព និង​ណែនាំ​ធ្វើអនាម័យ​ដល់មន្ត្រី​នគរបាល

4 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ ​លោក​វរសេនីយ៍ទោ ហួ យ៉ៃ​ អធិការ​នគរបាល​ស្រុក​ព្រៃ​នប់​បាន​ថ្លែង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២០ តាម​ប្រសាសន៍​ណែនាំ​របស់​​លោក​​ឧត្តម​សេនី​យ៍​ទោ…

​ខេត្តព្រះសីហនុ ៖ ​លោក​វរសេនីយ៍ទោ ហួ យ៉ៃ​ អធិការ​នគរបាល​ស្រុក​ព្រៃ​នប់​បាន​ថ្លែង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២០ តាម​ប្រសាសន៍​ណែនាំ​របស់​​លោក​​ឧត្តម​សេនី​យ៍​ទោ ជួន ណា​រិ​ន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ បាន​ធ្វើការ​វាស់​កំ​ដៅ និង​ណែនាំ​ពី​ការ​លាង​សំអាត​ដៃ និង​ធ្វើ​អនាម័យ​ជា​ប្រចាំ​ដល់​កងកំលាំង​អន្តរាគមន៍​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក និង​តាម​បណ្តា​ប៉ុ​ស្តិ៍​រដ្ឋបាល​ទាំង​១៥​ឃុំ​ជា​រៀងរាល់ថ្ងៃ ដើម្បី​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​នៃ​ការ​រីក​រាលដាល​​វីរុស​ Covid.19 ។​

លោក​អធិការ​បាន​បន្ត​ថា នគរបាល​ស្រុក​ព្រៃ​នប់​​បាន​អនុវត្តន៍​វិធានការ តាមដាន​សុខភាព​ និង​រក្សា​អនាម័យ​ការពា​រោគ​ឆ្លង និង​ផ្សព្វផ្សាយ​ផែនការ ការងារ​រួម​ដែល​ត្រូវ​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ