ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្សុ​ី ចិន និងគុយ​បា បញ្ជូន​ក្រុម​ពេទ្យ​និង​សម្ភារ​មក​ជួយ​អី​ុ​តា​លី

4 ឆ្នាំ មុន

ប្រទេស​អី​ុ​តា​លី៖ ខណៈ​ដែល​ចំនួន​អ្នក​ស្លាប់​និង​អ្នក​ឆ្លង​វីរុស​COVID-19 បន្ត​កើនឡើង​នៅ​អី​ុ​តា​លី ប្រទេស​​នេះ ​អាច​ពឹង​លើ​ជំនួយ​អន្តរជាតិ មក​ជួយ​បុគ្គលិក​ព្យាបាល​របស់​ខ្លួន ដែល​មានការ​ហាវ​ហត់​បាក់​កម្លាំង មក​ពី​ខំ​សង្គ្រោះ​អ្នកជំងឺ​។ នា​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​ប្រទេស​រុ​ស្សុ​ី​និង​គុយ​បា​បាន​បញ្ជូន​ក្រុម​ពេទ្យ​មក​ជួយ​បុគ្គលិក​ពេទ្យ​អី​ុ​តា​លី​។ រុ​ស្សុ​ី​ប្រកាស​នា​ថ្ងៃ​ទី​២២​មីនា…

ប្រទេស​អី​ុ​តា​លី៖ ខណៈ​ដែល​ចំនួន​អ្នក​ស្លាប់​និង​អ្នក​ឆ្លង​វីរុស​COVID-19 បន្ត​កើនឡើង​នៅ​អី​ុ​តា​លី ប្រទេស​​នេះ ​អាច​ពឹង​លើ​ជំនួយ​អន្តរជាតិ មក​ជួយ​បុគ្គលិក​ព្យាបាល​របស់​ខ្លួន ដែល​មានការ​ហាវ​ហត់​បាក់​កម្លាំង មក​ពី​ខំ​សង្គ្រោះ​អ្នកជំងឺ​។ នា​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​ប្រទេស​រុ​ស្សុ​ី​និង​គុយ​បា​បាន​បញ្ជូន​ក្រុម​ពេទ្យ​មក​ជួយ​បុគ្គលិក​ពេទ្យ​អី​ុ​តា​លី​។

រុ​ស្សុ​ី​ប្រកាស​នា​ថ្ងៃ​ទី​២២​មីនា ពី​ការ​បញ្ជូន​អ្នកជំនាញ​យោធា​ខាង​វីរុស​ដែល​មានបទពិសោធន៍​មក​កាន់​អី​ុ​តា​លី​។ យន្តហោះ​ដំបូង​របស់​កងទ័ព​រុ​ស្សុ​ី​បាន​ហោះ​មក​កាន់​ទីក្រុង​រ៉ូ​ម​។ យន្តហោះ​នោះ​ដឹក​បណ្ដា​អ្នកឯកទេស​ខាង​ជំងឺឆ្លង​និង​បណ្ដា​គិលានុប្បដ្ឋាយិកា មក​ពី​មូលដ្ឋាន​យោធា​រុ​ស្សុ​ី​៣​។ យោង​តាម​សេចក្ដី​ប្រកាស​មួយ​របស់​ក្រសួង​ការពារ​ប្រទេស​រុ​ស្សុ​ី​ថា រុ​ស្សុ​ី​បាន​ផ្ដល់​ជំនួយ​យោធា​ដល់​អី​ុ​តា​លី ដើម្បី​តស៊ូ​ប្រឆាំង​វីរុស ហើយ​វិមាន​ក្រឹម​ឡាំង​ចង់បាន​ការ​ធ្វើ​របៀប​នោះ​។ អី​ុ​តា​លី​ព្រម​ទទួលយក​ជំនួយ​នេះ ក្នុង​ឱកាស​នៃ​កិច្ច​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​រវាង​រដ្ឋមន្ត្រី​ការពារ​ប្រទេស​នៃ​ប្រទេស​ទាំង​២​។

រុ​ស្សុ​ី​នឹង​បញ្ជូន​យន្តហោះ​៩​គ្រឿង​និង​បុគ្គលិក​ពេទ្យ​យោធា​ព្រមទាំង​បណ្ដា​អ្នកឯកទេស ទៅ​កាន់​អី​ុ​តា​លី​។ យន្តហោះ​យោធា​រុ​ស្សុ​ី​ដំបូង​បាន​ចុះ​នា​រសៀល​ថ្ងៃ​ទី​២២​មីនា នៅ​មូលដ្ឋាន​យោធា​ប្រា​ទី​កា​ដឺ​ឹ​មា​៉​រ​ខាងត្បូង​ក្រុង​រ៉ូ​ម​។ រុ​ស្សុ​ី​អះអាង​ថា​បណ្ដា​អ្នកឯកទេស​យោធា​រុ​ស្សុ​ី សុទ្ធតែ​ជា​អ្នក​ធ្លាប់​ចូលរួម ក្នុង​ការ​លុប​បំបាត់​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​។ ពួក​គេ​ក៏​ធ្លាប់​ធ្វើ្វ​ើ​ការ​ដែរ ក្នុ្ង​ង​មី​ន្ទីរ​ពិសោធន៍​រក​វ៉ាក់សាំង​ការពារ​ជំងឺ​អេ​ប៊ូ​ឡា​និង​ប៉េស្ត​។ ក្រៅពី​នេះ​រុ​ស្សុ​ី​បន្ថែម​ជំនួយ​សម្ភារ​ពេទ្យ​ពិសេស​បណ្ដា​ឧបករណ៍​ដែល​អាច​កម្ចាត់​មេរោគ​លើ​បណ្ដា​រថយន្ត​។

ចំណែក​គ្រូពេទ្យ​គុយ​បា​មួយ​កង ទើប​មក​ដល់​ក្រុង​LOMBARDIE​អី​ុ​តា​លី ដើម្បី​ជួយ​បណ្ដា​ក្រុម​បុគ្គលិក​ពេទ្យ​អី​ុ​តា​លី ដែល​ហាវ​ហត់​ខ្លាំង ប្រឈម​មុខ​នឹង​ការ​ឆ្លង​រាលដាល​នៃ​វីរុស ។ នេះ​ជា​រឿង​ដ៏​កម្រ​មួយ​ដែល​គុយ​បា បាន​បញ្ជូន​ក្រុម​គ្រូពេទ្យ​មក​បំពេញ​បេស​កម្ម​បែប​នេះ​ដើម្បី​សម្ដែង​សាមគ្គីភាព​។ ក៏​ជា​លើក​ដំបូង​ដែរ​ដែល​ប្រទេស​អឺរ៉ុប​មួយ ដូច​ជា​អី​ុ​តា​លី​អំពាវនាវ​រក​ជំនួយ​គ្រូពេទ្យ​គុយ​បា​ទាំងនេះ ។

គ្រូពេទ្យ​គុយ​បា​សរុប​ចំនួន​៥២​នាក់​សុទ្ធតែ​ជា​បុរស មាន​អាយុ​មធ្យម​៤៩​ឆ្នាំ បាន​ចាក​ចេញពី​ទីក្រុង​ឡា​ហា​វ៉ា​ន​នា​ថ្ងៃ​ទី​២១​មីនា មក​កាន់​ក្រុង​LOMBARDIE​។ ក្រុម​គ្រូពេទ្យ​គុយ​បា​នេះ​នឹង​ស្ថិត​នៅ​អី​ុ​តា​លី យ៉ាងតិច​៣​ខែ​ហើយ​ធ្វើការ​រួម​ជាមួយ​ក្រុម​ពេទ្យ​ចិន​និង​អី​ុ​តា​លី ក្នុង​មន្ទីរពេទ្យ​ថ្មី​មួយ​។ ក្រុម​អ្នក​វិជ្ជាជីវៈ​ពេទ្យ​គុយ​បា​ទាំងនោះ​ជា​អ្នក​ធ្លាប់ មានបទពិសោធន៍​ភាគច្រើន​ក្នុង​ការ​តស៊ូ​ប្រឆាំង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​អេ​ប៊ូ​ឡា​នៅ​អាហ្វ្រិក​។ ចិន​បាន​បញ្ជូន​រួច​ហើយ​ក្រុម​ពេទ្យ​និង​សម្ភារ​ពេទ្យ​មក​ជួយ​អី​ុ​តា​លី​៕

អត្ថបទសរសេរ ដោយ