ត្រៀមរថយន្ត​ដឹក​ពលករ​ទៅមណ្ឌលសំចត​ ដើម្បីពិនិត្យសុខភាព​


ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា នា​ថ្ងៃទី​​២៣ មីនា នេះ បន្ទាប់ពីពលករជា​ច្រើន​នាក់បានវិលត្រឡប់មកវិញ ​អាជ្ញាធរ​បាន​ត្រៀម​រថយន្ត​ដឹក​ពលករទាំង​នោះ​​​ទៅ​មណ្ឌល​សំចត​របស់​ក្រសួង​សង្គមកិច្ច​ដែល​មាន​ទីតាំង​ក្នុងភូមិ​ប្រជា​ធម្ម​ សង្កាត់​ផ្សារ​កណ្តាល​ ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ និង​គ្រូពេទ្យ​ជំនាញ​តាមដាន​កំ​ដៅ ​និង​ពិនិត្យ​សុខភាព​។

តាម​ប្រភពពី​អាជ្ញាធរ​បាន​​បន្ត​ថា បើ​ការ​ពិ​និត្យ​ពលករ​រកមិនឃើញ​សញ្ញាណាមួយ​ពាក់ព័ន្ធ​ករណី​សង្ស័យឆ្លងវីរុសកូវីដ-១៩ទេនោះ ​នឹង​អនុញ្ញាត​ឱ្យ​បន្តដំណើរ​ទៅ​ស្រុក​កំណើត​​វិញ​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ បើ​ពិនិត្យ​រកឃើញ​មាន​​ជាប់​ករណី​សង្ស័យនោះ​ ​អាជ្ញា​ធរមាន​ទីតាំង​ត្រៀម​រក្សា​ទុក​ ​ដើម្បី​តាមដាន​សុខភាព​រយៈពេល​១៤​ថ្ងៃរួច​ហើយ​ដែរ​។

តាមសេចក្តីរាយការណ៍​បាន​បន្ត​ថា ដោយឡែក​ទ្វារធំ​លើ​ស្ពាន​ព្រំដែន​មិត្តភាព​កម្ពុជា​ថៃ​ប៉ោយ​ប៉ែ​ត​ខ្ល​ង​លឹ​ក​ភាគី​កម្ពុជា-​ថៃ​​បាន​បើក​មួ​យចំហៀង​ដើម្បី​ឲ្យ​រថយន្ត​ដឹក​ទំនិញ​ពី​ថៃ​ឆ្លង​ទៅ​មក​ដូច​កា​គ្រោងទុក​ ប៉ុន្តែ​យានយន្ត​កម្ពុជា​មិន​មាន​ឆ្លង​ទៅ​ដី​ថៃ​ទេ​។

តាម​ប្រភពពី​​សមត្ថកិច្ច​ប្រាប់​ថា​ រថយន្ត​ថៃ​អាច​ឆ្លង​មក​ដឹក​ត្រី​ដែល​ឈ្មួញ​ថៃ​ទិញ​ពី​ឈ្មួញ​ខ្មែរ​ដល់​ដី​ខ្មែរ​បាន​។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

ព្រឹត្តិការណ៍សង្គម

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ