ខេត្តព្រះសីហនុ ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ នាព្រឹកថ្ងៃទី២៣ ខែមីនានេះ ដើម្បីចាត់វិធានការយ៉ាងតឹងរឹងលើករណីមេរោគ Covid-19 ដែលកំពុងកកើតនៅខេត្តព្រះសីហនុ ។ នេះបើយោងតាមផេកប្រជាជន ខេត្តព្រះសីហនុ ។
លោកអភិបាលខេត្ត បានប្រកាសផងដែរថា ខេត្តព្រះសីហនុនឹងមិនមានការបិទចេញចូលដូចពាក្យចរចាមរាមនោះទេ ព្រោះភ្ញៀវទេសចរជនជាតិបារាំង ២៩នាក់ និងមគ្គុទេស ទេសទេចរណ៍ជនជាតិខ្មែរ២នាក់ ដែលបានឆ្លងមេរោគ Covid-19 ទាំងអស់នោះបានរស់នៅកន្លែងប្រមូលផ្តុំមួយ ហើយអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ និងក្រុមគ្រូពេទ្យធ្វើការគ្រប់គ្រងបានល្អណាស់ ។
ចំពោះករណីបងប្អូនមានការសង្ស័យផ្នែកសុខភាព សូមមកកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកជាបន្ទាន់ និងរក្សាសុខភាពដោយធ្វើអនាម័យអោយបានល្អ ៕
ចែករំលែកព័តមាននេះ