ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​រក​ឃើញ​អ្នក​ឆ្លង​វីរុស ១២២​នាក់​បន្ថែម​ថ្មី សរុប​កើនឡើង​ដល់ ៧២១​ករណី

4 ឆ្នាំ មុន

បាងកក ៖ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​និយាយ​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​មួយ នា​ព្រឹកថ្ងៃ​ទី​២៣ មីនា​នេះ​ថា ប្រទេស​ថៃ បាន​រក​ឃើញ​ករណី​ឆ្លង​កូ​វី​ដ​១៩ ថ្មី​បន្ថែមចំនួន​១២២​ករណី​ទៀត ដែល​នាំ​ឲ្យ​ចំនួន​សរុបក្នុងប្រទេសនេះ​កើនឡើង​ដល់…

បាងកក ៖ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​និយាយ​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​មួយ នា​ព្រឹកថ្ងៃ​ទី​២៣ មីនា​នេះ​ថា ប្រទេស​ថៃ បាន​រក​ឃើញ​ករណី​ឆ្លង​កូ​វី​ដ​១៩ ថ្មី​បន្ថែមចំនួន​១២២​ករណី​ទៀត ដែល​នាំ​ឲ្យ​ចំនួន​សរុបក្នុងប្រទេសនេះ​កើនឡើង​ដល់ ៧២១​ករណីហើយ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន straitstimes ចេញផ្សាយរសៀលថ្ងៃទី២៣ មីនានេះ ។

ចំនួននេះ ធ្វើឲ្យប្រទេស​ថៃ មាន​អ្នក​ឆ្លង​ខ្ពស់​លំដាប់​ទី​២ នៅ​អាស៊ី​អាគ្នេយ៍ បន្ទាប់​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី នេះ​បើ​តាម​ទិន្នន័យ​ផ្លូវការ​ដែល​ប្រកាស​ដោយ​ក្រសួងសុខាភិបាលនៃ​ប្រទេស​ថៃ ។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ថៃ លោក​Taweesin Wisanuyothin បាន​បញ្ជាក់​ថា ក្នុង​ចំណោម ១២២​ករណី​ថ្មី​នេះ រួម​មាន​អ្នកជំងឺ ២០​នាក់ មាន​ជាប់​ទាក់ទង​នឹង​ករណី​មុន​ៗ ហើយ​១០​ករណី ជា​ករណី​នាំ​ចូល​ពី​ក្រៅប្រទេស និង​ចំនួន ៩២​ករណី​ទៀត ក្រុម​ជំនាញ​កំពុង​រង់ចាំ​ការ​ស៊ើបអង្កេត​អំពី​របៀប​ដែល​ពួក​គេ​ឆ្លង​ជំងឺ​នេះ ពី​ប្រភព​ណា​មក ។

គិត​ត្រឹម​ថ្ងៃ​ទី​២៣ មីនា ២០២០​នេះ ប្រទេស​ថៃ មាន​អ្នក​ស្លាប់​ដោយសារ​វីរុស​កូ​វី​ដ​១៩​នេះ តែ​ម្នាក់​គត់ ចាប់តាំងពី​ការ​ផ្ទុះ​ឡើង ខណៈ​ដែល​អ្នកជំងឺ​ចំនួន ៥២​នាក់ ត្រួ​វ​បាន​ព្យាបាល​ជា​សះស្បើយ ហើយ​៦៦៨​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ ក្នុង​នោះ​មាន​អ្នកជំងឺ​៧​នាក់​ធ្ងន់ធ្ងរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ