ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​«វិទ្យាល័យព្រះមុន្នីវង្ស»​​បាត់ដំបង យក​ជា​​កន្លែងពិគ្រោះនិង​​ពិនិត្យជំងឺកូវីដ-១៩

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ទីតាំង​សាលារៀន«​វិទ្យាល័យ​ព្រះ​មុនី​វង្ស» ត្រូវបាន​អាជ្ញាធរ​​កំណត់យក​​​ធ្វើ​ជា​​ទីតាំង​ សម្រាប់ត្រៀម​បង្ការ​​​ដើម្បី​ទទួល​បងប្អូន​ដែល​ស្ម័គ្រចិត្ត និង​មក​ពិគ្រោះ​​ពិនិត្យ​ និង​ការ​ការពារ​នូវជំងឺ​ឆ្លង​ជំងឺ​​កូ​វី​ដ​-១៩ ។ ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃ​២៣…

ខេត្តបាត់ដំបង ៖ ទីតាំង​សាលារៀន«​វិទ្យាល័យ​ព្រះ​មុនី​វង្ស» ត្រូវបាន​អាជ្ញាធរ​​កំណត់យក​​​ធ្វើ​ជា​​ទីតាំង​ សម្រាប់ត្រៀម​បង្ការ​​​ដើម្បី​ទទួល​បងប្អូន​ដែល​ស្ម័គ្រចិត្ត និង​មក​ពិគ្រោះ​​ពិនិត្យ​ និង​ការ​ការពារ​នូវជំងឺ​ឆ្លង​ជំងឺ​​កូ​វី​ដ​-១៩ ។ ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃ​២៣ ​មីនា មានវត្ត​មាន​​​គណៈ​អភិបាលខេត្ត​បាត់ដំបង ព្រមទាំង​ថ្នាក់ដឹកនាំ​កងកម្លាំង មន្ទីរ​ជំនាញ​ពាក់ព័ន្ធ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំងសាលារៀន​នេះ​ដោយផ្ទាល់ ​។ ​សូមរំលឹកថា៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ត្រៀម​​សាលារៀន​គ្រប់​ខេត្ត​ដើម្បី​ប្រើ​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩

ប្រភពបន្ត​ទៀតថា ការ​ត្រៀម​ទីតាំង​ខាងលើ​នេះ ​គឺសម្រាប់បងប្អូន​ដែល​សង្ស័យ​ថា «​ខ្លួន​មាន​ពាក់ព័ន្ធ​មក​ពី​តំបន់​ដែល​កំពុង​តែ​កើតជំងឺ​​កូ​វី​ដ​-19» ​។ ហើយ​​ទីតាំង​នេះ គឺ​មានការ​ថែទាំ​​និង​ការ​ផ្តល់​សេវា​ពិគ្រោះ​និង​ត្រួត​ពិនិត្យ​យ៉ាង​ហ្មត់ចត់​ពី​ក្រុម​គ្រូពេទ្យ​ជំនាញ​ប្រចាំការផងដែរ ។

លោក​ ងួ​ន រតនៈ អភិបាលខេត្ត​បាត់ដំបងក៏​​​បាន​​​ឱ្យ​ដឹងដែរ​​​ថា​ ជំហាន​ដំបូងដែល​រដ្ឋបាល​ខេត្តបាត់ដំបង បាន​កំណត់​យក​ផ្នែក​អគារ​ខាងលិច​ជាប់​របង និង​រៀបចំ​ចំនួន៥​បន្ទប់ ផ្នែក​ជាន់​ផ្ទាល់​ដី គឺដើម្បី​ត្រៀម​បំរុង​ទុក​ក្នុង​ការ​ទទួល​ពិគ្រោះ ​និង​ផ្តល់​សេវា​ត្រួតពិនិត្យ​ចំពោះ​បងប្អូន​ដែល​ស្ម័គ្រចិត្ត​មក​ធ្វើតេស្ត​ពីជំងឺឆ្លង ​(កូ​វី​ដ​-19) ។

ពាក់ព័ន្ធ​នឹង​មេរោគ «​កូ​វី​ដ-១៩» ដ៏​កាច​សាហាវ និង​គួរ​ឲ្យ​ខ្លាច​បំផុត​នេះ បើ​តាម​ការ​ប្រកាស​ឲ្យ​ដឹង​ជាបឋម​របស់​ក្រសួងសុខាភិបាល សម្រាប់​ខេត្តបាត់ដំបង គឺ​មាន​អ្នក​ឆ្លង​មេរោគ​ដ៏​កំណាច​នេះ​បាន​កើន​ដល់​ចំនួន​០៨​នាក់​ហើយ បើ​គិត​ត្រឹម​ថ្ងៃ​ទី​២១ មីនា ២០២០ ដែល​ចំនួន​នេះ បាន​និង​កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​នៅ​ក្នុង​ខេត្តបាត់ដំបង មានការ​ភ័យ​ខ្លាច និង​បារម្ភ​យ៉ាង​ខ្លាំង​អំពី​សុខភាព​។

អត្ថបទសរសេរ ដោយ