ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាសនាដទៃសម្តែងអំពីសេចក្តីសុខខ្ពស់បំផុតត្រឹមឋានព្រហ្ម

4 ឆ្នាំ មុន

តាមការសិក្សាស្រាវជ្រាវអំពីទ្រឹស្តីនៃសាសនានានាមានការសម្តែងនូវសេចក្តីសុខខ្ពស់បំផុតត្រឹមឋានព្រហ្ម តែចំណែកព្រះពុទ្ធសាសនាវិញបង្ហាត់បង្ហាញរហូតដល់ទៅព្រះនិព្វានដែលជាសុខក្រៃលែង ឬហៅថាបរមសុខ ។ តើត្រូវធ្វើដូចម្តេចទើបបានលុះនូវព្រះនិព្វាន ? យោគាវចរត្រូវប្រព្រឹត្ត​ប្រតិបត្តិ​នូវ​វិធី​ក្បួនច្បាប់បែបនេះគឺ ត្រូវចម្រើន និងរក្សា សីល…

តាមការសិក្សាស្រាវជ្រាវអំពីទ្រឹស្តីនៃសាសនានានាមានការសម្តែងនូវសេចក្តីសុខខ្ពស់បំផុតត្រឹមឋានព្រហ្ម តែចំណែកព្រះពុទ្ធសាសនាវិញបង្ហាត់បង្ហាញរហូតដល់ទៅព្រះនិព្វានដែលជាសុខក្រៃលែង ឬហៅថាបរមសុខ ។

តើត្រូវធ្វើដូចម្តេចទើបបានលុះនូវព្រះនិព្វាន ?

យោគាវចរត្រូវប្រព្រឹត្ត​ប្រតិបត្តិ​នូវ​វិធី​ក្បួនច្បាប់បែបនេះគឺ ត្រូវចម្រើន និងរក្សា សីល សមាធិ បញ្ញាយ៉ាខ្ជាប់ខ្ជួនឱ្យ​ចេញ​ជា​លទ្ធផល​ច្បាស់លាស់ ព្រោះថាព្រះ​និព្វាន​គឺជា​លទ្ធផល​នៃ​ការប្រព្រឹត្ត​ប្រតិបត្តិ​សីល សមាធិ បញ្ញាតាម​អរិយ​មគ្គ​ប្រកប​ដោយ​អង្គ​៨មានការយល់ឃើញ​ត្រឹមត្រូវ​ពិតប្រាកដ និង​ការតម្កល់​ចិត្ត​ឱ្យ​​ខ្ជាប់ខ្ជួន​ក្នុង​អារម្មណ៍​យ៉ាងរឹងមាំ ។

ការប្រព្រឹត្ត​ប្រតិបត្តិដោយការបំពេញទាន បង្ហាត់បង្ហាញ សម្តែងធម៌ក្នុងន័យអប់រំឱ្យគេខ្លាចបាប ស្រឡាញ់បុណ្យជាដើម ក៏ឈ្មោះថាជាអ្នកបានធ្វើឱ្យជាក់ច្បាស់នូវព្រះនិព្វាន ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ