ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្រ​បានឃើញ​រូប​ព្រះអាទិត្យ​រះ​ចំ​ពីក្រោយ​កំពូល​កណ្តាល​ប្រាសាទ​អង្គរ​ណាស់

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តសៀមរាប ៖ កម្ពុជា​ព្រះរាជាណាចក្រ​អច្ឆរិយៈ​ពី​ទឹកដី​អង្គរ មាន​ព្រឹត្តិការណ៍​មួយ​នៅ​លើ​ទឹក​នៃ​ខេត្តសៀមរាប​នៅ​ថ្ងៃ​ទី​២២ ខែមីនា​នេះ នៅ​ប្រាសាទអង្គរវត្ត គឺ​ព្រះអាទិត្យ​រះ​ចំ​ពីក្រោយ​កំពូល​កណ្តាល​ប្រាសាទ​អង្គរ​ក្នុង​ថ្ងៃ​សម​រាត្រី (Equinox) ដែល​យប់ និង​ថ្ងៃ​មាន​ពេល​ស្មើគ្នា…

ខេត្តសៀមរាប ៖ កម្ពុជា​ព្រះរាជាណាចក្រ​អច្ឆរិយៈ​ពី​ទឹកដី​អង្គរ មាន​ព្រឹត្តិការណ៍​មួយ​នៅ​លើ​ទឹក​នៃ​ខេត្តសៀមរាប​នៅ​ថ្ងៃ​ទី​២២ ខែមីនា​នេះ នៅ​ប្រាសាទអង្គរវត្ត គឺ​ព្រះអាទិត្យ​រះ​ចំ​ពីក្រោយ​កំពូល​កណ្តាល​ប្រាសាទ​អង្គរ​ក្នុង​ថ្ងៃ​សម​រាត្រី (Equinox) ដែល​យប់ និង​ថ្ងៃ​មាន​ពេល​ស្មើគ្នា ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងទេសចរណ៍ ។

ក្នុង​នោះ​ដែរ មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​បាន​មក​ទស្សនា ព្រមទាំង​ផ្តិត​រូបភាព​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ប្រមាណ​ជាង​បី​រយ​នាក់ ។

សូម​បញ្ជាក់​ដែរ​ថា ព្រឹត្តិការណ៍​នេះ​កើតឡើង​លើ​ទឹកដី​អង្គរ​រយៈពេល​២​ដង​ក្នុង​មួយ​ឆ្នាំ គឺ​នៅ​ថ្ងៃ​ទី​២០ ២១ ២២ ខែមីនា និង​ខែកញ្ញា ៕