ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ព្រៃ​លិច​ទឹក​​​​​ជាង​៤​ហិ​កតា ​​កំពុង​រង​ការ​កា.ប់​​បំផ្លាញ​យកដី​​​ធ្វើជា​កម្ម​សិទ្ធិហើយ

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ​៖ ដើមឈើ​ព្រៃ​លិច​ទឹកតូច​-ធំ​រាប់​ពាន់​ដើម​ក្នុង​តំបន់​៣ នៅ​ចំណុច​ច្រក​ស្នោរ និង​មួយ​ចំនួន​ទៀត​នៅ​ក្នុង​តំបន់​អភិរក្ស​ព្រែក​ហា​នាង ប្រមាណ​ជាង​៤​ហិ​កតា ស្ថិត​នៅ​ក្នុង​ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិ​បូណ៌ ត្រូវ​បាន​ជន​ពុំ​ស្គាល់​មុខ​​ធ្វើការ​កាប់​ទន្ទ្រាន​យកដី​ធ្វើ​ជា​កម្ម​សិទ្ធ​ិ ។…

ខេត្តកំពង់ឆ្នាំង ​៖ ដើមឈើ​ព្រៃ​លិច​ទឹកតូច​-ធំ​រាប់​ពាន់​ដើម​ក្នុង​តំបន់​៣ នៅ​ចំណុច​ច្រក​ស្នោរ និង​មួយ​ចំនួន​ទៀត​នៅ​ក្នុង​តំបន់​អភិរក្ស​ព្រែក​ហា​នាង ប្រមាណ​ជាង​៤​ហិ​កតា ស្ថិត​នៅ​ក្នុង​ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិ​បូណ៌ ត្រូវ​បាន​ជន​ពុំ​ស្គាល់​មុខ​​ធ្វើការ​កាប់​ទន្ទ្រាន​យកដី​ធ្វើ​ជា​កម្ម​សិទ្ធ​ិ ។ ជាក់ស្តែង កាលពី​​ព្រឹក​ថ្ងៃ​ទី​២២ មីនា សមាជិកសហគមន៍​នេសាទ ឃុំ​កំពង់ព្រះ​គគីរ រួម​និង​អ្នកកាសែត​១​ក្រុម​ សហការ​គ្នា​ចុះ​តទៅ​ពិនិត្យ​ដោយ​ផ្ទាល់និង​ថត​ផ្តិត​យក​រូបភាព​ ដើម្បី​រាយការណ៍ និង​ជុំរុញ​អោយ​មន្ត្រី​ជំនាញ​ចំណាត់ការ​ជន​ល្មើស​តាម​ផ្លូវច្បាប់ ។

តាម​ការ​បញ្ជាក់​របស់​សមាជិក​សហគមន៍​នេសាទ​កំពង់ព្រះ​គគីរ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា នៅ​ចំណុច​ខ្នង​កោះ​ព្រែក​ហា​នាង តំបន់​អភិរក្ស​ប្រមាណ​១​អាទិត្យ​មុន ព្រៃឈើ​លិច​ទឹក​ក្រាស់​ៗ​ដែល​ដើរ​ចូល​ស្ទើ​មិន​រួច​ប្រមាណ​២​ហិ​កតា ត្រូវ​បាន​ជនល្មើស​កាប់​ដុត​បំផ្លាញ​និង​ឈូស​ឆាយ​រាប ធ្វើ​ជា​ដៅ​ស្រែ​យក​ជា​កម្ម​សិទ្ធ ។

ករណី​នេះ សមាជិក​សហគមន៍ បាន​ស្គាល់​អត្ត​សញ្ញា​ជនល្មើស​ខ្លះ​ៗ​ហើយ ដើម្បី​រាយការណ៍​មន្ត្រី​ជំនាញ​ចាត់ការ​តាម​ផ្លូវច្បាប់ ។ ដោយឡែក​នៅ​ចំណុច​ច្រក​ស្នោរ​វិញ ដើម​រាំង​តូច​ធំ រាប់​ពាន់​ដើម​ជាប់​ក្បាល​ស្រែ​ប្រមាណ​២​ហិ​កតា ក៏​ត្រូវ​បាន​គេ​កាប់​ថ្មី​ៗ​ដោយ​រណា​យន្ត ដើម្បី​ពង្រីក​ដីស្រែ​យក​ជា​កម្ម​សិទ្ធ​ផង​ដែរ ។ ចំណែក​ជនល្មើស​ត្រូវ​បាន​សង្ស័យ​ថា គ្មាន​នរណា​ក្រៅពី​ម្ចាស់​ដីស្រែ​នៅ​ជាប់​ចំណុច​នេះ​ឡើយ​។ ចំពោះ​រឿង​គួរ​អោយ​សោកស្តាយ​បំផុត​ទៀត​នោះ នៅ​ជិត​ច្រក​ស្នោរ ជា​ចំណុច​ទួល​ព្រៃឈើ​ស្រោង​ៗ ធំ​ៗ និង​ខ្ពស់​ៗ​រាប់រយ​ដើម ដែល​មាន​ទំហំ​ប្រមាណ​ជាង​កន្លះ​ហិ​កតា ក៏​ត្រូវ​បាន​គេ​ចាប់ផ្តើម​កាប់​រំលំ​កាលពី​ប្រមាណ​១០​ថ្ងៃមុន​ផង​ដែរ ក្នុង​គោលបំណង​យក​ដី​ជា​កម្ម​សិទ្ធ ។

មន្ត្រី​សហគមន៍​នេសាទ​ឃុំ​កំពង់ព្រះ​គគីរ បានអោយ​ដឹង​ទៀត​ថា កាលពី​ឆ្នាំ​មុន​(២០១៩) ដី​ព្រៃ​លិច​ទឹក​នៅ​ចំណុច​ច្រក​ស្នោរ​ជាង​៤​ហិ​កតា ក៍​ត្រូវ​បាន​ជនល្មើស​កាប់​ទន្ទ្រាន​យក​ដី​ជា​កម្ម​សិទ្ធ​ផង​ដែរ ដែល​រឿង​នេះ​ខាង​សហគមន៍​បាន​រាយ​ការ​ទៅ​លោក​ប្រធាន​សង្កាត់​នេសាទ​ស្រុក​បរិបូណ៌​រួច​ហើយ សុំ​អោយ​ជួយ​បោះ​ផ្លា​ក​ហាមឃាត់​ការ​កាប់​ព្រៃ​លិច​ទឹក​នៅ​តំបន់​នេះ ។​ប៉ុន្តែ​ខាង​មន្ត្រី​ជំនាញ​មិនឃើញ​ចំណាត់ការ​ឡើយ ទើប​ឆ្នាំ​នេះ​កើត​មានការ​ទន្ទ្រាន​កាប់​ព្រៃ​លិច​ទឹក​នៅ​តំបន់​នេះ​បន្ត​ទៀត ។

ទាក់ទង​និង​ការ​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​នៅ​ក្នុង​ចំណុច​ទាំង​៤​នេះ​ដែរ លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជលផល និង​លោក ងិ​ន ហ៊ុន ប្រធាន​មន្ទី​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ខេត្ត កំពង់ឆ្នាំង បាន​និយាយ​ថា សមត្ថកិច្ច​ជំនាញ នឹង​ចុះ​ទៅ​ពិនិត្យ ធ្វើការ​វាស់វែង និយាម​កាម​អោយ​បាន​ច្បាស់ លាស់ នៅ​តាម​ចំណុច​និ​មួយ​ៗ ដែល​បាន​ខូចខាត និង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ជនល្មើស ដើម្បី​កសាង​សំណុំរឿង​ដាក់​ជូន​តុលាការ​ចាត់ការ​ជនល្មើស​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ