ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណើន​នៃ​ការ​បាត់បង់​ជីវិត​មនុស្ស​នៅ​ជុំវិញ​ពិភពលោក​ដោយសារ​វីរុស Covid-19 បាន​កើនឡើង

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កំណើន​នៃ​ការ​បាត់បង់​ជីវិត​មនុស្ស​នៅ​ជុំវិញ​ពិភពលោក ដោយសារ​វីរុស Covid-19 បាន​កើនឡើង​ដល់ ១៤,៥១២​នាក់​ហើយ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២០​នេះ…

រាជធានី​ភ្នំពេញ ៖ កំណើន​នៃ​ការ​បាត់បង់​ជីវិត​មនុស្ស​នៅ​ជុំវិញ​ពិភពលោក ដោយសារ​វីរុស Covid-19 បាន​កើនឡើង​ដល់ ១៤,៥១២​នាក់​ហើយ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២០​នេះ ខណៈ​ដែល​កំណើន​នៃ​មនុស្ស​ឆ្លង​វីរុស​ផ្លូវដង្ហើម​មួយ​នេះ​ក៏​បាន​កើនឡើង​ដល់ ៣២៩,៩២៤​នាក់​ហើយ​ដែរ​ដែល​នេះ បើ​តាម​ការ​ចុះ​ផ្សាយ​របស់ South China Morning Post ។ នេះ​បើ​យោង​តាម​ផេ​ក​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ។

គិត​ត្រឹម​ថ្ងៃ​ចន្ទ​នេះ​ដែរ ប្រទេស​ចិន និង​អ៊ី​តា​លី​ឈរ ក្នុង​លំដាប់​លេខ​១​ដូច​គ្នា នៅ​លើ​ពិភពលោក គឺ​ចិន​ឈរ​លំដាប់​លេខ​១ ដែល​មាន​មនុស្ស​ឆ្លង​វីរុស Covid-19 ច្រើន​ជាងគេ​ដល់​ចំនួន ៨១,០៥៤​នាក់ និង​មនុស្ស​ចំនួន ៣,២៦១​នាក់ បាន​បាត់បង់​ជីវិត ហើយ​អ៊ី​តា​លី​បាន​ឈរ​លំដាប់​លេខ​១ នៅ​លើ​ពិភពលោក​ដែល​មាន​មនុស្ស​ស្លាប់​ច្រើន​ជាងគេ គឺ​មាន​ចំនួន ៥,៤៧៦​នាក់ ច្រើន​ជាង​ចិន ខណៈ​ចំនួន​មនុស្ស​ឆ្លង​វីរុស​នេះ មាន ៥៩,១៣៨​នាក់ ។

សូម​បញ្ជាក់​ជូន​ថា ខណៈ​ដែល​កំណើន​មនុស្ស​ឆ្លង និង​មនុស្ស​ស្លាប់​ដោយសារ​វីរុស Covid-19 បាន​កើនឡើង​កាន់តែ​ខ្ពស់​ចំនួន​អ្នកជំងឺ​វីរុស Covid-19 ដែល​បានជា​សះស្បើយ​ក៏​បាន​កើនឡើង​ខ្ពស់​ដែរ គឺ​កើនឡើង​ដល់​ចំនួន ៩៥,០៥២​នាក់​ហើយ នៅ​ជុំវិញ​ពិភពលោក ៕