ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺCOVID-19​ឆ្លង​រាលដាល​ខ្លាំង​ ​ពិសេស​​​អី​ុ​តា​លី​ឆ្ពោះទៅ​រក​សោកនាដកម្ម

4 ឆ្នាំ មុន

ប្រទេស​អី​ុ​តា​លី៖ ការ​ឆ្លង​នៃ​វីរុស​COVID-19 ត្រឹមថ្ងៃ​ទី​២២​ មីនា​ មានការ​រាលដាល​ខ្លាំង​បំផុត​នៅ​អឺរ៉ុប ពិសេស​នៅ​អី​ុ​តា​លី ​ដែល​សភាពការណ៍​នៅ​ទីនោះ បាន​ងាក​ទៅ​រក​សោកនាដកម្ម ហើយ​នៅ​សហរដ្ឋអាមេ​រិក​ការ​ព្រួយបារម្ភ​មានការ​កើនឡើង ប្រឈម​មុខ​នឹង​បណ្ដា​មន្ទីរពេទ្យ​ដែល​អាច​មាន​អ្នកជំងឺ​ពេញ​លើស​ចំណុះ…

ប្រទេស​អី​ុ​តា​លី៖ ការ​ឆ្លង​នៃ​វីរុស​COVID-19 ត្រឹមថ្ងៃ​ទី​២២​ មីនា​ មានការ​រាលដាល​ខ្លាំង​បំផុត​នៅ​អឺរ៉ុប ពិសេស​នៅ​អី​ុ​តា​លី ​ដែល​សភាពការណ៍​នៅ​ទីនោះ បាន​ងាក​ទៅ​រក​សោកនាដកម្ម ហើយ​នៅ​សហរដ្ឋអាមេ​រិក​ការ​ព្រួយបារម្ភ​មានការ​កើនឡើង ប្រឈម​មុខ​នឹង​បណ្ដា​មន្ទីរពេទ្យ​ដែល​អាច​មាន​អ្នកជំងឺ​ពេញ​លើស​ចំណុះ ​។រលក​នៃ​ការ​ឆ្លង​លើក​ទី​២​ហាក់ដូចជា​មាននៅ​អា​សី​ុ ចំណែក​ភ្នែក​កំពុង​បាញ់​ឆ្ពោះទៅ​រក​អាហ្វ្រិក​។ ពេល​នេះ​ពាក្យស្លោក​ដើម្បី​ចៀសវាង​ការ​ប្រមូលផ្ដុំ​និង​ការ​ប្រាស្រ័យ​ទាក់ទង​ដែល​សម្រួល​ដល់​ការ​ចម្លង​ដែល​មាន​ពាសពេញ​លើ​ពិភពលោក​គឹ ចូរ​អ្នក​នៅ​តែ​ក្នុងផ្ទះ​កុំ​ចេញ​ក្រៅ​។

ពី​ក្រុង​វូ​ហាន​ប្រទេស​ចិន​រហូត​ដល់​ក្រុង​ញូ​វ​យ៉​ក មនុស្ស​ជិត​១​ពាន់​លាន​នាក់​ហើយ​ត្រូវ​ស្ថិត​នៅ​ក្នុងផ្ទះ ដើម្បី​ចៀសវាង​ការ​ប៉ះពាល់​នឹង​វីរុស ដែល​ឆ្លង​ដល់​មនុស្ស​ជាង​៣២០.០០០​នាក់​ហើយ​លើ​ពិភពលោក ក្នុង​នោះ​ពាក់កណ្ដាល​នៅ​អឹ​រ៉ុ​ប​។ មនុស្ស​ជាង​១៤.០០០​នាក់​បាន​បាត់បង់​ជីវិត​រួច​ហើយ ក្នុង​នោះ​ជាង​៧.៥០០​នាក់​នៅ​អឺរ៉ុប​។ ប្រទេស​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​ដោយសារ​វីរុស​នេះ​គឹ​អី​ុ​តា​លី ជាមួយ​មនុស្ស​ស្លាប់​៥.៤៧៦​នាក់​។ ខណៈ​ដែល​ការ​ឆ្លង​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ថ្មី​៦៥១​នាក់ រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ នាយក​រដ្ឋមន្ត្រី​អី​ុ​តា​លី​លោក​GIUSEPPE CONTE ប្រកាស​ពី​ការ​បញ្ឈប់​រាល់​សកម្មភាព​ផលិតកម្ម​លើ​ដែនដី​របស់​ប្រទេស ដែល​នោះ​ជា​រឿង​ចាំបាច់​បំផុត​។

ប្រទេស​អេ​ស្ប៉ា​ញ​ជា​ប្រទេស​អឺរ៉ុប​ទី​២​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​នៅ​អឹ​រ៉ុ​ប មាន​អ្នក​ស្លាប់​ថ្មី​ជិត​៤០០​នាក់ រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ ដែល​មានការ​កើនឡើង​៣០% នាំ​ឲ្យ​ចំនួន​សរុប​នៃ​អ្នក​ស្លាប់​កើន​ដល់​១.៧២០​នាក់​។ មន្ទីរពេទ្យ​ធំ​មួយ​កំពុង​តែ​ដាក់​ឲ្យ​ដំណើរការ​នៅ​ក្រុង​ម៉ា​ឌ្រី​ដ ចំណែក​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ​ស្នើ​ពន្យារពេល​ការ​បង្ខាំង​មនុស្ស​ឲ្យ​នៅ​ក្នុងផ្ទះ​កុំ​ចេញ​ក្រៅ​រហូត​ដល់​ថ្ងៃ​ទី​១១​មេ​សា​។

នៅ​បារាំង​ដែល​នៅ​ទីនោះ​មាន​មនុស្ស​ស្លាប់​ដោយសារ​វីរុស ឡើង​ដល់​យ៉ាងតិច​៦៧៤​នាក់ ក្នុង​នោះ​លើក​ដំបូង​មាន​គ្រូពេទ្យ​ម្នាក់​ស្លាប់ ប្រធានាធិបតី​ប្រទេស​នេះ​លោក​អេ​ម​ម៉ា​នុយ​អែ​ល​ម៉ា​ក្រុ​ន​ត្រៀម​ពន្យារពេល ការ​បង្ខាំង​មនុស្ស​ឲ្យ​នៅ​ក្នុងផ្ទះ​។ រវាង​ថ្ងៃ​ទី​២១​និង​២២​មីនា នៅ​បារាំង​មាន​អ្នក​ស្លាប់​ថ្មី​១១២​នាក់​ទៀត​។ ចំនួន​អ្នក​ជំ​ងឹ​ដែល​ស្ថិត​ក្នុង​មន្ទីរពេទ្យ បាន​ឡើង​ដល់​៧.២៤០​នាក់ ក្នុង​នោះ​១.៧៤៦​នាក់​បានជា​សះស្បើយ​ឡើង​វិញ​។នៅ​ប្រទេស​អង់គ្លេស​ជាប់​ជិតខាង​បារាំង​ដែល​ចំនួន​អ្នក​ឆ្លង​និង​អ្នក​ស្លាប់​មានការ​កើនឡើង នាយក​រដ្ឋមន្ត្រី​លោក​បូ​រី​សច​ន​សុ​ន​នា​ថ្ងៃ​ទី​២២​មីនា បាន​ព្រមាន​ថា​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍៍​ខាង​មុខ​នេះ យើង​អាច​មាន​ស្ថានភាព​ដូច​គ្នា​នៅ​អី​ុ​តា​លី​ដែរ​។

នៅ​អា​ល្លឹ​ម៉​ង់​នា​ថ្ងៃ​ទី​២២​មីនា​បាន​ពង្រឹង​បណ្ដា​វិធានការ​រារាំង​កុំ​ឲ្យ​មនុស្ស​នៅ​ជុំ​ក្បែរ​គ្នា​ខ្លាច​ឆ្លង ដោយ​ហាមឃាត់​ជា​ពិសេស​ការ​ជួបជុំ​គ្នា​លើស​ពី​២​នាក់​ទៅ ដើម្បី​កម្រិត​ការ​ឆ្លង​។ អធិការបតី​អា​ល្លឺ​ម៉​ង់​លោកស្រី​អេ​ន​ហ្សឺ​ឡា​ម័​រ​កែ​ល ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថ្លែង​ថា ទិស​ដៅ​គឺ​ឲ្យ​ចំណេញ​ពេល ក្នុង​ការ​ប្រយុទ្ធ​របស់​យើង​ប្រឆាំង​វីរុស​។ លោកស្រី​បន្ត​ថា រយៈពេល​យ៉ាងតិច​២​ស​ប្ដា​ហ៍ ការ​ប្រមូលផ្ដុំ​មនុស្ស​លើស​ពី​២​នាក់​ទៅ នឹង​ត្រូវ​ហាមឃាត់ លើកលែងតែ​បណ្ដា​មនុស្ស​ដែល​រស់នៅ​ក្នុងផ្ទះ​ជាមួយ​គ្នា និង​ការ​ជួបជុំ​ដើម្បី​ការងារ​។
លោកស្រី​ម័​រ​កែ​ល​ខ្លួនឯង​ផ្ទាល់​ក្រោយ​ប៉ះពាល់​ជាមួយ​គ្រូពេទ្យ​ម្នាក់​ដែល​ឆ្លង​វីរុស បាន​បង្ខាំង​ខ្លួនឯង​នៅ​ដាច់​ពី​គេ​៕

អត្ថបទសរសេរ ដោយ