ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​លឿន​យ៉ាងណា​ធ្វើ​ឱ្យ​រថយន្ត​ក្លាយ​ជា​បែប​នេះ ជាង​៣​ម៉ោង​ទើប​យក​មនុស្ស​ចេញ

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ជា​អ្នកបើកបរ​រថយន្ត​ធន់​ធ្ងន់​ម្នាក់​បាន​របួស​បាក់ជើង​ខាងឆ្វេង​ម្ខាង ដោយសារ​តែ​កៀប​ជាប់​ក្នុង​កាប៊ី​ន​រថយន្ត ខណៈ​ដែល​រូប​គាត់​បាន​បើករថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ធន់​ធំ បុក​គូទ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​មួយ​គ្រឿង​ទៀត​ពី​ក្រោយ ដែល​បែក​កង់​ចត​នៅ​ចិញ្ចើម​ផ្លូវ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​5​និង​10​នាទី​ព្រឹក ថ្ងៃ​ទី​23…

ខេត្តកំពង់ឆ្នាំង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ជា​អ្នកបើកបរ​រថយន្ត​ធន់​ធ្ងន់​ម្នាក់​បាន​របួស​បាក់ជើង​ខាងឆ្វេង​ម្ខាង ដោយសារ​តែ​កៀប​ជាប់​ក្នុង​កាប៊ី​ន​រថយន្ត ខណៈ​ដែល​រូប​គាត់​បាន​បើករថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ធន់​ធំ បុក​គូទ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​មួយ​គ្រឿង​ទៀត​ពី​ក្រោយ ដែល​បែក​កង់​ចត​នៅ​ចិញ្ចើម​ផ្លូវ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​5​និង​10​នាទី​ព្រឹក ថ្ងៃ​ទី​23 ខែមីនា ឆ្នាំ​2020 នៅ​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ 101 និង 102 ស្ថិត​ក្នុងភូមិ​ទ័ព​ត្បែង ឃុំ​ពង្រ ស្រុក​រលាប្អៀរ ។

បើ​តាម​មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​រលាប្អៀរ បាន​និយាយ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ គឺ​កើតឡើង​ដោយសារ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​មួយ​គ្រឿង​ពាក់​ស្លាក​លេខ កំពង់ចាម 3a 8526 បើកបរ​ដោយ​បុរស​រង​គ្រោះ​ខាងលើ ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​ក៏​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​មួយ​គ្រឿង​ទៀត​ដឹក​ស៊ីម៉ងត៍​ពីក្រោយ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 3a .4910 ដែល​កំពុង​ឈប់​ស្ងៀម​អែប​ប​នឹង​ចិញ្ចើម​ផ្លូវ ដោយសារ​តែ​បែក​កង់​ផ្នែក​ខាងស្ដាំ បណ្ដាល​ឱ្យ​អ្នកបើកបរ​រថយន្ត​បង្ក​ដែល​ទៅ​បុក​គេ​ពីក្រោយ​នោះ​បាន​រង​របួស​ជើង​ខាងឆ្វេង​ធ្ងន់ធ្ងរ​តែ​ម្តង ។

ក្រោយ​ពី​កើតហេតុ សមត្ថកិច្ច ក៏​ដូច​ជា​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ បាន​នាំ​គ្នា​ជួយ​គាស់​យក​​អ្នកបើកបរ​រង​គ្រោះ​ដោយ​ប្រើ​រយៈពេល​ជាង​3​ម៉ោង គឺ​ចាប់ពី​ម៉ោង​5​ទៀប​ភ្លឺ រហូត​ដល់​ម៉ោង​ជាង​8​ព្រឹក​ថ្ងៃ​ទី​២៣ មីនា​នេះ ទើប​គាស់​យក​ជន​រង​គ្រោះ​បាន ។ ហើយ​ខណៈ​ពេល​យក​ជន​រង​គ្រោះ​ចេញពី​ក្នុង​រថយន្ត គឺ​ជន​រង​គ្រោះ​មាន​សភាព​របួស​ធ្ងន់ធ្ងរ ដោយ​ជើង​ខាងឆ្វេង​បែក​ខ្ទេច និង​ខ្សោះ​ឈាម​ណាស់​ទៅ​ហើយ​។

ក្រោយមក​ជន​រង​គ្រោះ ត្រូវ​បាន​រថយន្ត​សា​មុ​យ​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង មក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ត​។

សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ គឺ​បណ្ដាល​មក​ពី​ការ​បើកបរ​ក្នុង​ល្បឿន​​លឿន ដែល​មិន​អាច​គ្រប់គ្រង​ស្ថានភាព​បាន ។ ដោយឡែក​រថយន្ត​ទាំង​2​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​គ្រោង​នឹង​អូស​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ