រកឃើញករណីវិជ្ជមានកូវីដ ១៩ ចំនួន២ករណី នៅកំពង់ចាម និងកោះកុង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ គិតត្រឹមម៉ោង ១០ព្រឹក ថ្ងៃទី២៣ មីនា ២០២០ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ហៅកាត់ថា CDC…
រាជធានីភ្នំពេញ ៖ គិតត្រឹមម៉ោង ១០ព្រឹក ថ្ងៃទី២៣ មីនា ២០២០ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ហៅកាត់ថា CDC…
រាជធានីភ្នំពេញ ៖ គិតត្រឹមម៉ោង ១០ព្រឹក ថ្ងៃទី២៣ មីនា ២០២០ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ហៅកាត់ថា CDC របស់ក្រសួងសុខាភិបាលបានប្រកាសឲ្យដឹងថា មានការរកឃើញនូវករណីវិជ្ជមានកូវីដ ១៩ ចំនួន ២ ករណីបន្ថែមទៀត ដែលនាំឲ្យចំនួនឆ្លងសរុបនៅកម្ពុជាហក់ឡើងដល់ ៨៦ ករណីទូទាំងប្រទេស ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានបញ្ជាក់ថា «យើងរកឃើញអ្នកជំងឺ COVID-19 សរុបទាំងអស់ចំនួន ៨៦ករណី ។ រហូតពេលនេះយើងបានព្យាបាលជាពីរនាក់ហើយ គឺជនជាតិចិន១នាក់ និងជនជាតិអង់គ្លេស១នាក់ ។ យើងពុំទាន់រកឃើញភ័ស្តុតាងបញ្ជាក់ថា មានការឆ្លងចូលក្នុងសហគមន៍នៅឡើយទេ តែលទ្ធភាពនឹងអាចកើតមានឡើង»។
សូមបញ្ជាក់ថា ២ ករណីថ្មីនេះ គឺមួយករណីមានលើជនជាតិខ្មែរនៅខេត្តកោះកុង ដែលនាំឲ្យខេត្តកោះកុងមានករណីវិជ្ជមានកូវីដ១៩ ចំនួន ២ ករណី និងកំពង់ចាមឡើងដល់ ១១ករណី ៕
ចែករំលែកព័តមាននេះ