ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

C.Ronaldo និង​លោក Jorge Mendes ​ផ្តល់​​គ្រឿង​បរិក្ខារ​វេជ្ជសាស្ត្រ ​ដល់​មន្ទីរពេទ្យ​

4 ឆ្នាំ មុន

កីឡាករ Cristiano Ronaldo និង​ភ្នាក់ងារ​របស់​គេ​គឺ​លោក Jorge Mendes កំពុង​ជួយ​ផ្តល់​ថវិកា​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស Covid-19 ក្នុង​ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់ ដោយ​ការ​បញ្ជា​ទិញ​គ្រឿង​បរិក្ខារ​វេជ្ជសាស្ត្រ​ជា​ច្រើន​ប្រភេទ​។…

កីឡាករ Cristiano Ronaldo និង​ភ្នាក់ងារ​របស់​គេ​គឺ​លោក Jorge Mendes កំពុង​ជួយ​ផ្តល់​ថវិកា​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស Covid-19 ក្នុង​ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់ ដោយ​ការ​បញ្ជា​ទិញ​គ្រឿង​បរិក្ខារ​វេជ្ជសាស្ត្រ​ជា​ច្រើន​ប្រភេទ​។

C.Ronaldo បាន​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ ចាប់តាំងពី​រដូវ​កាល​នៃ​ក្រប​ខណ្ឌ Serie A ត្រូវ​បាន​ផ្អាក​កាលពីដើម​ខែមីនា​នេះ ហើយ​បាន​រស់នៅ​លើ​កោះ​មួយ​ជាមួយ​ក្រុម​គ្រួសារ​។

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន AS របស់​ប្រទេស​អេ​ស្ប៉ោ​ញ បាន​បង្ហើប​ឱ្យ​ដឹង​ថា Mendes បាន​ចាប់ផ្តើម​ដំណើរការ​ទិញ​សំភារៈ​ពេទ្យ សម្រាប់​ជួយ​ដល់​មន្ទីរពេទ្យ Sao Joao ក្នុង​ទីក្រុង Porto ។

លោក Mendes រួម​និង Cristiano Ronaldo នឹង​ទិញ​ម៉ាស់​ការពារ​ចំនួន ៥​ម៉ឺន​ម៉ាស់​ដើម្បី​ធ្វើការ​បរិច្ចាគ ក៏​ដូច​ជា​ផ្តល់​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​មួយ​ចំនួន ដល់​មន្ទីរពេទ្យ​នៅ​ទូ​ទាំង​ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ