ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការងារដូចម្តេចទើបឈ្មោះថាជាការងារបរិសុទ្ធ

4 ឆ្នាំ មុន

ការងារទាំងឡាយដែលផ្ទុយនឹងអំពើអាក្រក់ ទុច្ចរិត អយុត្តិធម៌លោកហៅថា ការងារបរិសុទ្ធ ឬការងារមិនមានទោស ដែលជាចន្ទល់សម្រាប់ទល់ទ្រសង្គមឱ្យមានសេចក្តីស្ងប់ ចម្រើនដោយសន្តិភាព ។ លើសពីនេះទៅទៀត ការចិញ្ចឹមមាតាបិតា…

ការងារទាំងឡាយដែលផ្ទុយនឹងអំពើអាក្រក់ ទុច្ចរិត អយុត្តិធម៌លោកហៅថា ការងារបរិសុទ្ធ ឬការងារមិនមានទោស ដែលជាចន្ទល់សម្រាប់ទល់ទ្រសង្គមឱ្យមានសេចក្តីស្ងប់ ចម្រើនដោយសន្តិភាព ។

លើសពីនេះទៅទៀត ការចិញ្ចឹមមាតាបិតា គ្រូអាចារ្យ ចាស់ព្រឹទ្ធាចារ្យ កុមារកំព្រា ជនពិការ អ្នកកម្សត់ទុគ៌ត ការកសាងសម្បត្តិសាធារណៈមាន ស្ពាន ថ្នល់ សាលារៀនជា​​ដើម និងការចែកចាយសៀវភៅធម៌អាថ៌ ក្បួនច្បាប់ ឬពន្យល់ផ្សព្វផ្សាយនូវចំណេះវិជ្ជា​ដ៏ល្អនៃធម៌ដ៏ប្រពៃដល់អ្នកដទៃដើម្បីឱ្យគេបានយល់ស្គាល់ខុសត្រូវ ល្អអាក្រក់ ហើ​​យ​លះអាក្រក់ឱ្យអស់ ព្យាយាមប្រព្រឹត្តតែអំពើល្អជាដើម ទាំងនេះ គឺជាការងារមិនមាន​ទោស ឬការងារបរិសុទ្ធ  ។

បុគ្គលណាប្រព្រឹត្តតែការងារសុចរិត យុត្តិធម៌ ការងារផ្តល់ប្រយោជន៍ដល់សង្គមមនុស្សទូទៅបុគ្គលនោះនឹងបាននាមថាជាមនុស្សចម្រើនដោយវ័យ និងជាអ្នកមានដំណើរល្អនៅក្នុងវាលវដ្តសង្សារដ៏វែងឆ្ងាយនេះ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ