លោក កឹម សុខា នៅថ្ងៃនេះបានធ្វើការអំពាវនាវមួយអោយប្រជាជនកម្ពុជាទាំង អស់គ្រប់និន្នាការនយោបាយ ដើម្បីរួមសាមគ្គីគ្នាទប់ស្កាត់ការរាលដាលមេរោគកូវីដ-១៩។
លោកកឹម សុខា បានសរសេលើបណ្តាញសង្គមនៅថ្ងៃទី២៣ ខែមីនា យ៉ាងដូច្នេះថា «សាមគ្គីភាពជាតិ និងសាមគ្គីភាពអន្តរជាតិ» គឺជាការចាំបាច់ណាស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺCovid-19 ដ៏សាហាវឃោឃៅនៅពេលនេះ។ ពីព្រោះគ្រោះអាសន្ននេះ មិនមែនជាបញ្ហារបស់បុគ្គលណា គ្រួសារណា សហគមន៍ណា ប្រទេសណា ជាតិសាសន៍ណាមួយនោះឡើយ វាក្លាយទៅជាវិបត្តិសកលទៅហើយ។
លោក កឹម សុខា ធ្វើការអំពាវនាវបែបនេះ បន្ទាប់ពីកម្ពុជាបានរកឃើញអ្នកឆ្លង មេរោគកូវីដ១៩ចំនួន ៣១ករណីផ្សេងទៀតកាលពីថ្ងៃទី២២ ខែមីនា ដោយធ្វើអោយចំនួនសរុបឡើងដល់៨៤នាក់។
សម្តេចតេជោហ៊ុន សែន ក៏ធ្លាប់បានអំពាវនាវហើយអោយប្រជាជនទាំងអស់ចូលរួមប្រយុទ្ឋនឹងមេរោគកូវីដ-១៩ ៕
ចែករំលែកព័តមាននេះ