ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅរសៀលនេះព្រះសង្ឃទូទាំងប្រទេ​​សទូងស្គរសូត្រធម៌បណ្តេ​ញ​កូវីដ-១៩

4 ឆ្នាំ មុន

តាមប្រកាសរបស់គណៈព្រះ​សង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា នៅរសៀលម៉ោង៣ ថ្ងៃទី២៣ មីនានេះ ព្រះសង្ឃ​នៅ​ទូទាំង​ប្រទេស​តាម​វត្ត​អារាម​ជាង​៥​ពាន់​វត្ត​ និង​ព្រះ​សង្ឃ​ជាង​៧ម៉ឺន​អង្គនឹង​មាន​ការ​ទូងស្គរ​ទ្រង់ទ្រាយ​ធំមួយ​​ដោយមានជំនឿ​​ថាការសូត្រធម៌ព្រះពុទ្ធ​នឹងអាចទប់ស្កាត់​​ការ​រីករាល​ដាល​នៃ​វីរុស​កូរ៉ូណានៅកម្ពុជាបាន ។​ ប៉ុន្តែ​អំឡុង​ពេល​ពិធី​ទូងស្គរ​ និង​សូត្រ​ព្រះធម៌​នេះ ​គឺ​មិន​ចាំបាច់​ប្រមូល​មនុស្សម្នា​ឲ្យ​ជួប​ជុំ​ច្រើន​ពេក​នោះ​ទេ​…

តាមប្រកាសរបស់គណៈព្រះ​សង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា នៅរសៀលម៉ោង៣ ថ្ងៃទី២៣ មីនានេះ ព្រះសង្ឃ​នៅ​ទូទាំង​ប្រទេស​តាម​វត្ត​អារាម​ជាង​៥​ពាន់​វត្ត​ និង​ព្រះ​សង្ឃ​ជាង​៧ម៉ឺន​អង្គនឹង​មាន​ការ​ទូងស្គរ​ទ្រង់ទ្រាយ​ធំមួយ​​ដោយមានជំនឿ​​ថាការសូត្រធម៌ព្រះពុទ្ធ​នឹងអាចទប់ស្កាត់​​ការ​រីករាល​ដាល​នៃ​វីរុស​កូរ៉ូណានៅកម្ពុជាបាន ។​

ប៉ុន្តែ​អំឡុង​ពេល​ពិធី​ទូងស្គរ​ និង​សូត្រ​ព្រះធម៌​នេះ ​គឺ​មិន​ចាំបាច់​ប្រមូល​មនុស្សម្នា​ឲ្យ​ជួប​ជុំ​ច្រើន​ពេក​នោះ​ទេ​ ជា​ពិសេស​ហាម​ឃាត់​អ្នក​ដែល​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​អ្នក​ដែល​បាន​ឆ្លង​វីរុស​កូវីដ​១៩។ ​​

គណៈ​សង្ឃ​នាយក​ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​ផ្សព្វ​ផ្សាយ​អប់រំ​បន្ថែម​ពី​វីរុស​កូវីដ​១៩ ​ក៏​ដូច​ជា​ការ​ប្រកាន់​យក​នូវ​ការ​អនុវត្ត​អនាម័យ​ល្អ​ និង​សុវត្ថិភាព​ចំណី​អាហារ​នៅ​តាម​វត្ត​អារាមផងដែរ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ