ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ Ronaldinho ធ្វើ​ខួបកំណើត​ជាមួយ​មិត្ត​​ក្នុង​​ពន្ធនាគារ​យ៉ាងរីករាយ​

4 ឆ្នាំ មុន

អតីត​កីឡាករ​ឆ្នើម​របស់​ក្លិប Barcelona និង AC Milan លោក Ronaldinho ត្រូវ​បាន​អ្នកទោស​រួម​ពន្ធនាគារ​នៅ​ប្រទេស​ប៉ា​រ៉ា​ហ្គា​យ រៀបចំ​ពិធី​ខួបកំណើត​៤០​ឆ្នាំ​ឱ្យ​យ៉ាង​កក់ក្តៅ ។…

អតីត​កីឡាករ​ឆ្នើម​របស់​ក្លិប Barcelona និង AC Milan លោក Ronaldinho ត្រូវ​បាន​អ្នកទោស​រួម​ពន្ធនាគារ​នៅ​ប្រទេស​ប៉ា​រ៉ា​ហ្គា​យ រៀបចំ​ពិធី​ខួបកំណើត​៤០​ឆ្នាំ​ឱ្យ​យ៉ាង​កក់ក្តៅ ។

សូម​រំលឹក​ថា អតីត​ម្ចាស់​ពាន Ballon d’Or រូប​នេះ​ត្រូវ​បាន​ចាប់ខ្លួន​រួម​ជាមួយ​ប្អូន​ប្រុស កាលពីដើម​ខែមីនា​នេះ បន្ទាប់​ពី​ត្រូវ​បាន​ចោទប្រកាន់​ថា បាន​ចូល​ប្រទេស​ប៉ា​រ៉ា​ហ្គា​យ​ដោយ​ប្រើប្រាស់​លិខិតឆ្លងដែន​ក្លែងក្លាយ ហើយ​ត្រូវ​បាន​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ​សន្តិសុខ​បណ្តោះអាសន្ន​រយៈពេល​៦​ខែ នៅ​រដ្ឋធានី Asuncion របស់​ប្រទេស​ប៉ា​រ៉ា​ហ្គា​យ ចាប់តាំងពី​ពេល​នោះ​មក ខណៈ​មេធាវី​របស់​គេ​កំពុង​បន្ត​ដោះស្រាយ​បញ្ហា​នេះ ហើយ​សង្ឃឹមថា​គេ​នឹង​ចេញពី​ទីនោះ​ក្នុង​ពេល​ឆាប់​ៗ ។

ទោះបី​ជា​​យ៉ាងណា Ronaldinho ហាក់ដូចជា​មាន​ភាព​ជិត​ស្និទ​ជាមួយ​មិត្ត​រួម​ពន្ធនាគារ ដោយ​មាន​ទាំង​ការ​ចុះហត្ថលេខា ថតរូប ជា​ពិសេស​បាន​ចូលរួម​ការ​ប្រកួត​បាល់ទាត់​ហ្វូ​ត​សាល​នៅ​ទីនោះ យ៉ាង​សប្បាយ​រីករាយ ។

ជាក់ស្តែង​អ្នកទោស​ដែល​ជា​​មិត្តភក្តិ​បាន​នាំ​គ្នា​ធ្វើ​ឱ្យ​គេ​មានការ​ភ្ញាក់ផ្អើល​នៅ​ថ្ងៃ​ខួបកំណើត ដោយ​មាន​ទាំង​នំ និង​សាច់​អាំង​បែប​ប្រពៃណី​ប៉ា​រ៉ា​ហ្គា​យ​ផង​ដែរ ៕ (ដកស្រង់​ចេញពី Mirror)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ