ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្តមាន​​​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចិនទាំង​៧​​​មក​​ដល់កម្ពុជា ​​​ទទួលស្វាគមន៍​យ៉ាង​កក់ក្តៅ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ដូចតាមការគ្រោងទុក វត្ត​មាន​របស់ក្រុមគ្រូពេទ្យស្ម័គ្រ​ចិត្ត​ជនជាតិចិនចំនួន៧នាក់ បាន​មកដល់​ប្រទេស​កម្ពុជាហើយ ព្រឹកថ្ងៃទី២៣ មីនា ក្រោម​​ការអញ្ជើញទទួល​ដោយផ្ទាល់ពី​លោក​រដ្ឋ​មន្ត្រី ម៉ម ប៊ុនហេង…

រាជធានីភ្នំពេញ ៖ ដូចតាមការគ្រោងទុក វត្ត​មាន​របស់ក្រុមគ្រូពេទ្យស្ម័គ្រ​ចិត្ត​ជនជាតិចិនចំនួន៧នាក់ បាន​មកដល់​ប្រទេស​កម្ពុជាហើយ ព្រឹកថ្ងៃទី២៣ មីនា ក្រោម​​ការអញ្ជើញទទួល​ដោយផ្ទាល់ពី​លោក​រដ្ឋ​មន្ត្រី ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​​ មាន​មន្ត្រីពាក់ព័ន្ធ រួមទាំងបណ្តា​​អ្នកសារព័ត៌មាន​នានា​ជាច្រើន ​បាន​មក​​ទទួលស្វាគមន៍​យ៉ាង​កក់ក្តៅបំផុត ។

សូមបញ្ជាក់ថា ​​កម្ពុជា-ចិនជាចំណងមិត្តភាព​ដែកថែប​ ដោយរដ្ឋាភិ​បាល​ចិ​ន​បាន​ប​ញ្ជូ​ន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត និងសម្ភារ​​ជាច្រើនមក​ជួយ​ព្យាបាល​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ-​១៩ ។ បើ​តាម​ស្ថាន​ទូ​ចិន​ប្រចាំ​នៅ​កម្ពុជា អោយ​ដឹង​ថា សម្ភារទាំងនេះ ត្រូវ​បាន​ក្រុមហ៊ុន​អាកាសចរណ៍​ឡាញ​ម៉ី អ៊ែ​ឡាញ ដឹក​ជញ្ជូន​មក​កាន់​ប្រទេស​កម្ពុជា ដោយ​ឥត​គិតថ្លៃ ។

ក្រុមគ្រូពេទ្យ​ជំនាញ​ចំនួន​៧​នាក់ មានប្រុស-ស្រីបាន​មក​កាន់​​កម្ពុជានេះ ដើម្បី​ជួយ​បង្ហាត់បង្រៀន​អំពី​ការ​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ ​។

អត្ថបទសរសេរ ដោយ