ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

IOC ទុក​ពេល​៤​ស​ប្តា​ហ៍ ដើម្បី​សម្រេច​ជោគវាសនា​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក ២០២០

4 ឆ្នាំ មុន

គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC) កំពុង​ពិចារណា​ពន្យារពេល​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ ២០២០ ហើយ​បាន​កំណត់​ពេលវេលា​៤​ស​ប្តា​ហ៍​ដើម្បី​ធ្វើការ​សម្រេចចិត្ត​។ ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់ IOC បាន​ជួប​ប្រជុំ​គ្នា​កាលពី​ថ្ងៃអាទិត្យ ចំ​ពេល​មាន​សម្ពាធ​កាន់តែ​ខ្លាំង​ឡើង​ពី​សំណាក់​អត្ត​ព​លិ​ក និង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​សម្រាប់​ការ​ប្រកួត​ព្រឹត្តិការណ៍​នេះ…

គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC) កំពុង​ពិចារណា​ពន្យារពេល​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ ២០២០ ហើយ​បាន​កំណត់​ពេលវេលា​៤​ស​ប្តា​ហ៍​ដើម្បី​ធ្វើការ​សម្រេចចិត្ត​។

ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់ IOC បាន​ជួប​ប្រជុំ​គ្នា​កាលពី​ថ្ងៃអាទិត្យ ចំ​ពេល​មាន​សម្ពាធ​កាន់តែ​ខ្លាំង​ឡើង​ពី​សំណាក់​អត្ត​ព​លិ​ក និង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​សម្រាប់​ការ​ប្រកួត​ព្រឹត្តិការណ៍​នេះ ដែល​នឹង​ត្រូវ​ពន្យា​ពេល​ដោយសារ​វិបត្ដិ​នៃ​វីរុស Covid-19 ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​បាន​និយាយ​ថា «​ដោយ​មើលឃើញ​ពី​ស្ថានភាព​កាន់តែ​យ៉ាប់យ៉ឺន​នៅ​ទូ​ទាំង​ពិភពលោក ក្រុមប្រឹក្សា​ប្រតិបត្តិ​ថ្ងៃនេះ​បាន​ផ្តួចផ្តើម​ជំហាន​បន្ទាប់ នៅ​ក្នុង​ផែនការ​សេណា​រី​យ៉ូ​របស់ IOC» ។

សេណា​រី​យ៉ូ​ទាំងនេះ​ទាក់ទង​នឹង​ការ​កែប្រែ​ផែនការ លើ​ប្រតិបត្ដិការ​ដែល​មាន​ស្រាប់​សម្រាប់​ព្រឹត្តិការណ៍​នេះ ដែល​ត្រៀម​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២០ ហើយ​ក៏​សម្រាប់​ការ​ផ្លាស់​ប្តូរ​កាលបរិច្ឆេទ​ចាប់ផ្តើម​នៃ​ការ​ប្រកួត​ផង​ដែរ​។

IOC បាន​និយាយ​ថា «​ការ​លុប​ចោល​ព្រឹត្តិការណ៍​គឺ​មិន​មាននៅ​ក្នុង​របៀបវារៈ​នោះ​ទេ ប៉ុន្តែ​ប្រកួត​ដែល​ត្រូវ​បាន​កាត់​បន្ថយ នឹង​ត្រូវ​បាន​ពិចារណា​» ។

ទោះ​បី​ជា​យ៉ាងណា​ ការ​ពន្យា​ពេល​ច្រើន​ខែ ឬ​ប្រហែលជា​ពេញ​មួយ​ឆ្នាំ ត្រូវ​បាន​គេ​គិត​ថា​ជា​លទ្ធផល​ទំនង​បំផុត​។

លោក Hugh Robertson ប្រធាន​សមាគម​អូ​ឡាំ​ពិ​ក​ចក្រភព​អង់គ្លេស​បាន​មាន​ប្រសាសន៍​ថា «​យើង​ស្វាគមន៍​ការ​សម្រេចចិត្ត​របស់​ក្រុមប្រឹក្សា​ប្រតិបត្តិ IOC ដើម្បី​ពិនិត្យ​ឡើង​វិញ​នូវ​ជម្រើស​នានា​ទាក់ទង​នឹង​ការ​ពន្យារពេល នៃ​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ ២០២០» ។

«​ទោះបីជា​​យ៉ាងណា យើង​ជម្រុញ​ឱ្យ​មានការ​សម្រេចចិត្ត​យ៉ាង​ឆាប់រហ័ស សម្រាប់​ជា​ប្រយោជន៍​ដល់​អត្ត​ព​លិ​ក​ដែល​នៅ​តែ​ប្រឈម នឹង​ភាព​មិន​ប្រាកដប្រជា​គួរ​ឱ្យ​កត់សម្គាល់​»​ ៕ (ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ