ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចិន​និង​សម្ភារ​ព្យា​បាល មក​ដល់​កម្ពុ​ជានា​បន្តិចទៀត​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ចំណងមិត្តភាព​ដែកថែប​ជាមួយ​កម្ពុជា-ចិន​ ប​ញ្ជូ​ន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត និងសម្ភារ​របស់​​ខ្លួនជាច្រើន មក​ជួយ​ព្យាបាល​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ-​១៩នៅប្រទេស​កម្ពុជា​ ដែលការមកដល់​គឺ​នៅ​ព្រឹកថ្ងៃទី​២៣ មីនា នេះ ។…

​រាជធានី​ភ្នំពេញ​ ៖ ចំណងមិត្តភាព​ដែកថែប​ជាមួយ​កម្ពុជា-ចិន​ ប​ញ្ជូ​ន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត និងសម្ភារ​របស់​​ខ្លួនជាច្រើន មក​ជួយ​ព្យាបាល​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ-​១៩នៅប្រទេស​កម្ពុជា​ ដែលការមកដល់​គឺ​នៅ​ព្រឹកថ្ងៃទី​២៣ មីនា នេះ ។ សូមរំលឹកថា៖ ចិន​ផ្ដល់​១០​ម៉ឺន​ម៉ាស បញ្ជូន​ដល់​កម្ពុជា យប់​នេះ គ្រូពេទ្យ​ជំនាញ​៧​នាក់ មក​ដល់​ថ្ងៃស្អែក

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ​«​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ ​នរោត្តម​ សីហ​មុនី​»​​ នៅ​ថ្ងៃ​ទី​២៣ ​មីនា​ យ៉ាង​ដូច្នេះ ៖«​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​នៃ​សាធារណរដ្ឋ ប្រជាមានិត ចិន និងយន្តហោះ​ពិសេស​ដែល​ដឹក​សម្ភារៈពេទ្យ បានចេញ​ដំណេ​ី​រ​ពីសាធារណរដ្ឋ ប្រជាមានិតចិន ចិន​មក​កាន់ ព្រះរាជាណា​ចក្រ កម្ពុជា​ហេ​ី​យ ។​ជយោ !​ចំណង មិត្តភាព កម្ពុជា ចិន​»​។

សូមរំលឹក​ថា ​គិត​ត្រឹម​ថ្ងៃ​ទី​២២​​ មីនា ឆ្នាំ​២០២០ កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ-​១៩ចំនួន​៨៤​នាក់​ហើយ ។ ពាក់ព័ន្ធ​នឹង​ជំងឺ​នេះ ប្រមុខ​រាជរដ្ឋាភិបាល​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​មាន​អនាម័យ​ជា​ប្រចាំ​ង​ ដើម្បី​ទប់ស្កាត់ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩​នេះ ៕​

អត្ថបទសរសេរ ដោយ