ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកនេះ​ថៃ​បិទ​ទ្វារ​ច្រក​ថ្មើរជើង​ទាំង​សង​ខាង (​មានវីដេអូ​)

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ដូច​ការ​ប្រកាសរបស់​ភាគី​ថៃ​ព្រឹក​ថ្ងៃ​ទី​២៣​ មីនា​ ឆ្នាំ​២០២០​ ទ្វារ​ព្រំដែន​ខាង​ថ្មើ​ជើង​ទាំង​សងខាង​ស្ពាន​មិត្តភាព​កម្ពុជា​ថៃ​នៃ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខ្ល​ង​លឹ​ក ​ត្រូវ​បាន​ភាគី​ថៃ​បិទ​ជា​ស្ថាពរ​លើកលែងតែ​ផ្លូវ​ធំ​លើ​ស្ពាន​ព្រំដែន​បើក​ជា​ធម្មតា​តាំងពី​ម៉ោង​៦​ព្រឹក ​ខ​ណៈ​កាលពី​វេលា​ម៉ោងជិត១២យប់​រំលងអធ្រាត្រ​ថ្ងៃ​​ទី​២២​​ មីនា ​ទើប​បិទទ្វារ​ព្រំដែន…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ដូច​ការ​ប្រកាសរបស់​ភាគី​ថៃ​ព្រឹក​ថ្ងៃ​ទី​២៣​ មីនា​ ឆ្នាំ​២០២០​ ទ្វារ​ព្រំដែន​ខាង​ថ្មើ​ជើង​ទាំង​សងខាង​ស្ពាន​មិត្តភាព​កម្ពុជា​ថៃ​នៃ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខ្ល​ង​លឹ​ក ​ត្រូវ​បាន​ភាគី​ថៃ​បិទ​ជា​ស្ថាពរ​លើកលែងតែ​ផ្លូវ​ធំ​លើ​ស្ពាន​ព្រំដែន​បើក​ជា​ធម្មតា​តាំងពី​ម៉ោង​៦​ព្រឹក ​ខ​ណៈ​កាលពី​វេលា​ម៉ោងជិត១២យប់​រំលងអធ្រាត្រ​ថ្ងៃ​​ទី​២២​​ មីនា ​ទើប​បិទទ្វារ​ព្រំដែន ​ដោយសា​រថយន្ត​និង​រទេះដឹក​ទំនិញ​ឆ្លង​ព្រំដែន​បន្ត​ធ្វើ​ចរាចរណ៍ ​ហើយ​ពលករ​វិល​ត្រឡប់​ពី​ដី​ថៃ​ក៏​​មាន​ជា​ហូ​ហែ​ ។ ​ចំណែក​​ដងផ្លូវ​ចាប់ពី​ចំណុច​រង្វង់​រហូត​ដល់​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​កាលពី​ថ្ងៃ​ទី​២២ ​មីនា​ មានការ​កកស្ទះ​តាំងពី​ព្រឹក​រហូត​ដល់​យប់​។

​ទិដ្ឋភាព​ពេល​រាត្រី​ថ្ងៃ​ទី​២២ មីនា ​ដងផ្លូវ​ចាប់ពី​ចំណុច​រង្វង់​មូល​រហូត​ដល់​ស្ពាន​ព្រំដែន ​គេ​សង្កេត​ឃើញ​រថយន្ត​តូច​ធំ​រទេះអូស​ទំនិញ​កកស្ទះ​ពេញ​ផ្លូវ​២​ទៅ​៣​ជួរ​ ។ ​ចំណែក​ទីតាំង​បំពេញបែបបទ​ប័ណ្ណ​ព្រំដែន​ចូល​ប្រទេស​(Border Pass)​និង​ទីតាំង​បំពេញបែបបទ​ចូល​ប្រទេស​Arrival​ គេ​ឃើញ​ពលករ​វិល​ត្រឡប់​ពី​ថៃ​យ៉ាងច្រើន​កុះករ​រហូត​ដល់​ពេល​បិទ​ព្រំដែន​ ។ ​ភ្ញៀវ​ឆ្លងកាត់​ព្រំដែន​ចូល​ប្រទេស​ត្រូវ​បាន​មន្ត្រី​និង​សមត្ថកិច្ច​ជំនាញ​ធ្វើកា​ប្រើ​ឧបករណ៍​វាស់​ស្ទង់​កំ​ដៅ​គ្រប់​គ្នា​ក្រែង​មាន​អ្នក​ផ្ទុក​វីរុស​កូវីដ-១៩​។​

​ទិដ្ឋភាពនា​វេលាម៉ោង​៦​​ព្រឹក​ថ្ងៃ​ទី​២៣​ មីនា​ ​ទ្វារធំ​កណ្តាល​ស្ពាន​ព្រំដែន​នៃ​ភាគី​ទាំង​២​បើក​ជា​ធម្មតា​ រីឯ​ផ្លូវ​​ថ្មើ​ជើង​ទាំង​សងខាង​គឺ​បិទ​មិន​ឲ្យ​ឆ្លងកាត់​ទេ​ ។ ប្រជា​​ពលរដ្ឋ​ដែល​មិន​បានដឹង​រឿង​ច្បាស់លាស់​ខ្លះ​បាន​អូស​រទេះ​តូច​ធំ​ទៅ​កាន់​ច្រក​ទ្វារ​មាន​ទាំង​ត្រី​​បំ​រុ​ង​ដឹក​ទៅ​ឲ្យ​ឈ្មួញ​ថៃ​នៅ​ផ្សារ​រុង​ក្លឿ​ លុះ​ភាគី​ថៃ​និង​សមត្ថកិច្ច​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ណែនាំ​ ទើប​នាំ​គ្នា​អូស​ត្រឡប់​ទៅ​វិញ​រៀងខ្លួន​ៗ​។

​ទោះ​បី​ជា​យ៉ាងណា​ ទ្វារធំ​ព្រំដែន​លើ​ស្ពាន​មិត្តភាព​កម្ពុជា​-ថៃ​ដែល​ភាគី​ទាំង​២​បើក​តាំងពី​ម៉ោង​៦​ព្រឹក​ត្រូវ​ភាគី​ថៃ​បិទ​វិញ ​ហើយ​ភាគី​កម្ពុជា​បិទ​តាម​ក្រោយ​ផងដែរ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ