រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២២ មីនា ២០២០នេះ ម៉ាសចំនួន១០ម៉ឺន ដែលជាជំនួយរបស់សមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចអាស៊ី ដែលមានទីតាំងក្នុងប្រទេសចិន បានមកដល់រាជធានីភ្នំពេញ ហើយ ត្រូវបានបញ្ជូនទៅឲ្យក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា ។
បើតាមស្ថានទូចិនប្រចាំនៅកម្ពុជា អោយដឹងថា សម្ភារៈទាំងនេះ ត្រូវបានក្រុមហ៊ុនអាកាសចរណ៍ឡាញម៉ី អ៊ែឡាញ ដឹកជញ្ជូនមកកាន់ប្រទេសកម្ពុជា ដោយឥតគិតថ្លៃ ។
ដោយឡែក នៅថ្ងៃស្អែក ទី២៣ មីនានេះ បើគ្មានអ្វីប្រែប្រួលទេ រដ្ឋាភិបាលចិន នឹងបញ្ជូនគ្រូពេទ្យជំនាញចំនួន៧នាក់ មកកាន់ប្រទេសកម្ពុជា ដើម្បីជួយបង្ហាត់បង្រៀនអំពីការព្យាបាលជំងឺកូវីដ១៩ ផងដែរ ៕
ចែករំលែកព័តមាននេះ