ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បង្កើត​គណៈកម្មការ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ Covid-19

4 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ នៅ​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២០​នេះ បាន​បើក​កិច្ចប្រជុំ ដើម្បី​បង្កើត​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩ (COVID-19) ។…

ខេត្ត​ព្រះ​សីហ​នុ ៖ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ នៅ​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២០​នេះ បាន​បើក​កិច្ចប្រជុំ ដើម្បី​បង្កើត​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩ (COVID-19) ។

បើ​តាម​មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​រាជរដ្ឋាភិបាល បាន​ដាក់​ចេញ​សេចក្តីសម្រេច​លេខ ២៩ សសរ ចុះ​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២០ ស្តី​ពី​ការ​បង្កើត គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩ (Covid-19) ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ជា​ប្រធាន ។

សម្រាប់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ក៏​បាន​បង្កើត​នូវ​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​ Covid-19 នៅ​ក្នុង​ខេត្ត​របស់​ខ្លួន​ដែរ ដែល​មាន ឯកឧត្តម គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ ជា​ប្រធាន​គណៈកម្មការ រួម​និង​មន្ត្រីរាជការ មន្ទីរ​អង្គភាព ស្ថាប័ន​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត​ជា​សមាជិក ។

សូម​ជម្រាប​ផង​ដែរ​ថា នា​ម៉ោង​១០​និង​២៥​នាទី​យប់​ថ្ងៃ​ទី​២២ មីនា ២០២០ ក្រសួង​សុខាភិបាល បាន​ប្រកាស​រក​ឃើញ​២៩​ករណី​ថ្មី​ទៀត ជា​បុរស​ទេសចរ​ជនជាតិ​បារាំង និង​ជនជាតិ​ខ្មែរ​០២​នាក់ វិជ្ជមាន​វីរុស​កូ​វី​ដ​១៩ នៅខេត្ត​ព្រះ​សីហ​នុ ។
កូ​វី​ដ​១៩ ៖ រក​ឃើញ​៣១​ករណី​ថ្មី​បន្ថែម ឈាន​ដល់​ការ​បិទ​សណ្ឋាគារ​មួយ​នៅ​ខេត្ត​ព្រះ​សីហ​នុ

សេចក្តីសម្រេច​ស្តី​ពី​ការ បង្កើត​គណៈកម្មការ​ខេត្ត​ព្រះ​សីហ​នុ​.​មាន​លម្អិត​ខាងក្រោម​នេះ ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ