ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ជិត​១០០០​លាន​នាក់​ឃុំខ្លួន​ក្នុង​ផ្ទះ ខ​ណៈ​កូ​វី​ដ​១៩​ បាន​សម្លា.ប់​មនុស្ស​ជាង​​១១០០០​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

ប្រជាជន​លើ​ពិភពលោក​ចំនួន​១០០០​លាន​នាក់​បាន​ឃុំ​ខ្លួន​នៅ​ក្នុងផ្ទះ​របស់​ខ្លួន​ដើម្បី​ចៀសវាង​ការ​ចម្លង​មេរោគ​កូ​វី​ដ​១៩ ​ដែល​កំពុង​តែ​ចម្លង ​និង​សម្លាប់​មនុស្ស​ជា​ច្រើន​ក្នុង​ពិភពលោក​។ នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍​ព័ត៌មាន​របស់​សារព័ត៌មាន The Star របស់​ម៉ា​ឡេ​ស៊ី ​និង Chanel News…

ប្រជាជន​លើ​ពិភពលោក​ចំនួន​១០០០​លាន​នាក់​បាន​ឃុំ​ខ្លួន​នៅ​ក្នុងផ្ទះ​របស់​ខ្លួន​ដើម្បី​ចៀសវាង​ការ​ចម្លង​មេរោគ​កូ​វី​ដ​១៩ ​ដែល​កំពុង​តែ​ចម្លង ​និង​សម្លាប់​មនុស្ស​ជា​ច្រើន​ក្នុង​ពិភពលោក​។

នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍​ព័ត៌មាន​របស់​សារព័ត៌មាន The Star របស់​ម៉ា​ឡេ​ស៊ី ​និង Chanel News Asia របស់​សិង្ហ​បូ​រី​។

គេ​បាន​ប៉ាន់​ប្រមាណ​ថា មនុស្ស​ចំនួន​៩០០​លាន​នាក់​បាន​ឃុំខ្លួន​​រួច​ជា​ស្រេច​នៅ​ក្នុងផ្ទះ​ដោយ​មិន​ហ៊ាន​ចេញ​ទៅ​ណា​នៅ​ក្នុង​ប្រទេស​ចំនួន​៣៥​ប្រទេស ​នៅ​ក្នុង​ពិភពលោក ​ដោយ​ក្នុង​នោះ​មាន​៦០០​លាន​នាក់​ដោយសារ​តែ​ការ​ប្រកាស​របស់​រដ្ឋាភិបាល​បិទ​ប្រទេស ​ឬ​ទីក្រុង​។

កូ​វី​ដ​១៩​បាន​ស​ម្លា​ស់មនុស្ស​យ៉ាងតិច​ចំនួន​១១០០០​នាក់​ហើយ​រហូត​មក​ទល់​ពេល​នេះ​។

ស្ថានភាព​ធ្ងន់ធ្ងរ​បាន​ជំរុញ​ឱ្យ​ប្រធាន​អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា ថ្ងៃនេះ​ខ្ញុំ​មាន​សារ​មួយ ជូន​ដល់​យុវ​ជ​ន និង​យុវតី​។ អ្នក​មិនមែន​មិន​អាច​ឆ្លង​មេរោគ​នេះ​ទេ​។ មេរោគ​នេះ​អាច​បញ្ជូន​អ្នក​ចូល​មន្ទីរពេទ្យ​ជា​ច្រើន​ស​ប្តា​ហ៍ ​ឬ​ក៏​អាច​សម្លាប់​អ្នក​បាន​ផង​ដែរ​៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ