ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​សម្រេច​ហើយ អ្នក​បើកឡាន​ម្នាក់​បម្រុង​បុក​នគរបាល​ពេល​រឹត​បន្តឹង​ចរាចរណ៍​

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ នៅ​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២០​នេះ លោក អាត ចន្ឌ័​ដា​រា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​អ្នកបើកបរ​រថយន្ត​ម្នាក់…

ខេត្តកណ្ដាល ៖ នៅ​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២០​នេះ លោក អាត ចន្ឌ័​ដា​រា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​អ្នកបើកបរ​រថយន្ត​ម្នាក់ ពាក់ព័ន្ធ​ករណី​បើករថយន្ត​បម្រុង​បំ​បុក​ក្រុម​មន្ត្រី​នគរបាល​ខេត្ត​កំពុង​តែ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ ខណៈ​រក​ឃើញ​អ្នកបើកបរ​ម្នាក់​នេះ​មាន​ផ្ទុក​សារធាតុ​ញៀន​នៅ​ក្នុង​ពេល​បើកបរ​ផង​ដែរ តាម​មាត្រា​៧៥ ,៧៦ និង​៦៨ នៃ​ច្បាប់​ស្តី​ពី​ចរាចរ​ណ៌​ផ្លូវគោក​។
ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២០ នៅ​ភូមិ​ទួល​ក្រសាំង ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

លោក​ឧត្តមសេនីយ៍ត្រី វ៉ែន សា​វិ​ន ស្នងការ​រង​ទទួល​ផែន​ចរាចរ​ណ៌​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ប្រាប់​អោយ​ដឹង​ថា ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល លោក​ឧត្តមសេនីយ៍ត្រី សា​រុន សុ​វ​ណ្ណា​រ៉ា ស្នងការ​រង​ទទួល​ការងារ​កិច្ចការ​ប៉ុស្តិ៍ ព្រមទាំង​មន្ត្រី​ការិយាល័យ​ចរាចរណ៍​ផង​ដែរ​។

លោកស្នងការ​រង​បាន​បន្ត​ថា យុវជន​ដែល​ជា​អ្នក​បើករថយន្ត​ម្នាក់​ខាងលើ​ឈ្មោះ ថន ដា​វីត អាយុ​២១​ឆ្នាំ គ្មាន​បណ្ណ​បើកបរ បើករថយន្ត​បែន​ចង្កូត​ស្តាំ មួយ​គ្រឿង ពាក់​ស្លាក​លេខ TK-0614 បើកបរ​ក្នុង​ល្បឿន​លឿន ពេល​នោះ​សមត្ថកិច្ច​ក៏​ធ្វើ​សញ្ញា​បញ្ជា​ឱ្យ​ឈប់ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ប៉ុន្តែ​អ្នកបើកបរ​ខាងលើ​បែរជា​គេចវេស ហើយ​បន្ថែម​ល្បឿន​កាន់តែ​លឿន សំដៅ​មក​គោលដៅ​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច ធ្វើ​ឱ្យ​សមត្ថកិច្ច​គេច​ចេញ​ពីមុខ​រថយន្ត ដើម្បី​ចៀសវាង​គ្រោះថ្នាក់​។

លោកស្នងការ​រង​បាន​បន្ត​ថា បន្ទាប់​មក​សមត្ថកិច្ច​បាន​ដេញ​តាម​ចាប់​រថយន្ត​ល្មើស​បាន​ប្រមាណ​២​គីឡូម៉ែត្រ ពី​គោលដៅ​ត្រួតពិនិត្យ​ទើប​ឃាត់​បាន​រួច​បញ្ជូន​មក​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ហើយ​បាន​ធ្វើការ​ត្រួតពិនិត្យ និង​ធ្វើតេស្ត​អ្នកបើកបរ​រក​ឃើញ​មាន​សារធាតុ​ញៀន​វិជ្ជមាន​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ