អត់ខ្វល់រឿង COVID-19 កូរ៉េខាងជើងបន្តបា.ញ់មីសីុល
- ភ្នំពេញ
ប្រទេសកូរ៉េខាងជើង ៖ យោងតាម YONHAP ថា ខណៈដែលពិភពលោកទាំងមូលកំពុងមានការភ័យជ្រួលច្របល់ ពីការឆ្លងរាលដាលនៃវីរុស COVID-19 កូរ៉េខាងជើងកាលពីថ្ងៃទី២១ ខែមីនា…
ប្រទេសកូរ៉េខាងជើង ៖ យោងតាម YONHAP ថា ខណៈដែលពិភពលោកទាំងមូលកំពុងមានការភ័យជ្រួលច្របល់ ពីការឆ្លងរាលដាលនៃវីរុស COVID-19 កូរ៉េខាងជើងកាលពីថ្ងៃទី២១ ខែមីនា…
ប្រទេសកូរ៉េខាងជើង ៖ យោងតាម YONHAP ថា ខណៈដែលពិភពលោកទាំងមូលកំពុងមានការភ័យជ្រួលច្របល់ ពីការឆ្លងរាលដាលនៃវីរុស COVID-19 កូរ៉េខាងជើងកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ បានបាញ់មីស៊ីល២គ្រាប់សំដៅទៅសមុទ្រជប៉ុន ដែលនោះប្រហែលជាមីស៊ីលបាលីស្ទិករយៈខ្លី។
មីស៊ីលទាំងនេះត្រូវបានបាញ់ចេញពីខេត្តPYONGANខាងជើង ហើយកងទ័ពកូរ៉េខាងត្បូងចាត់ទុកការបាញ់មីស៊ីលទាំងនេះថា មិនសមទល់តែសោះ បើគិតពីស្ថានភាពលំបាកនាពេលបច្ចុប្បន្ន ដែលពិភពលោកកំពុងជួបប្រទះ ដោយសារវីរុសCOVID-19។ កូរ៉េខាងជើងពុំមានមនុស្សណាម្នាក់ឆ្លងវីរុសនេះនៅឡើយលើដែនដីខ្លួន ក៏ទោះបីនៅកូរ៉េខាងត្បូងមានការឆ្លងរាលដាលខ្លាំងនៃវីរុសនោះក្ដី។
ចំណែកប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ បានបញ្ជូនសារលិខិតមួយច្បាប់មកកាន់មេដឹកនាំកូរ៉េខាងជើង លោកគីមជុងអ៊ុ៊ន ដោយសម្ដែងពីបំណងចង់កែលម្អទំនាក់់ទំនងរវាងប្រទេសទាំង២ និងដោយស្នើផ្ដល់ជំនួយ ក្នុងការតស៊ូប្រឆាំងវីរុស COVID-19។ នេះជាការអះអាងរបស់លោកស្រីគីមយ៉ូជុងប្អូនស្រីពៅរបស់លោកគីមជុងអ៊ុន។ ក្នុងសេចក្ដីប្រកាសមួយលោកស្រិគីមយ៉ូជុងនិយាយថា សារលិខិតនេះជាគំរូល្អមួយដែលបង្ហាញពីទំនាក់ទំនងផ្ទាល់ខ្លួនពិសេសនិងម៉ឺងម៉ាត់ រវាងលោកត្រាំនិងលោកគីម។
នៅកូរ៉េខាងត្បូងកងទ័ពបានតាមដានមើលក្រែងមានការបាញ់មីស៊ីលឯទៀតៗហើយស្ថិតក្នុងសភាពប្រុងជើងការ។
កូរ៉េខាងត្បូងមានអ្នកឆ្លងវីរុសថ្មី៩៨នាក់
ប្រទេសកូរ៉េខាងត្បូងរាយការណ៍ពីអ្នកឆ្លងវីរុសថ្មី៩៨នាក់នាថ្ងៃទី២២មីនា ដែលមានការចុះថយបើប្រៀបធៀបទៅនឹងអ្នកឆ្លង១៤៧នាក់នាថ្ងៃមុននេះ ដែលនាំឲ្យចំនួនសរុបនៃអ្នកឆ្លងក្នុងប្រទេសឡើងដល់៨.៨៩៧នាក់ ខណៈការព្រួយបារម្ភនៅតែមាន លើការហក់ឡើងនៃចំនួនអ្នកឆ្លង និងអ្នកឆ្លងនាំមកពីបរទេស។
រហូតមកទល់ពេលនេះអ្នកជំងឹ១០៤នាក់ភាគច្រើនជាមនុស្សចាស់ បានត្រូវបាត់បង់ជីវិតនៅកូរ៉េខាងត្បូងដោយសារវីរុស។ សង្វាក់នៃអ្នកឆ្លងថ្មីប្រចាំថ្ងៃ បង្ហាញពីសញ្ញានៃការចុះថយ។ អាជ្ញាធរក៏តាមដានដែរ បណ្ដាអ្នកឆ្លងថ្មីមកពីបរទេស ខណៈមានអ្នកឆ្លងបែបនោះ១១នាក់ទៀតហើយត្រូវបានកត់សម្គាល់ឃើញ។
កូរ៉េខាងត្បូងចាប់ផ្ដើមធ្វើតេស្តលើមនុស្សទាំងអស់ ដែលមកពីបណ្ដាប្រទេសអឺរ៉ុប ហើយស្នើដល់បណ្ដាអ្នកធ្វើតេស្តឃើញលទ្ធផលអវិជ្ជមាន ឲ្យបង្វាំងខ្លួនឯងដោយស្ម័គ្រចិត្តនៅដាច់ពីគេក្នុងដំណាក់កាលកំណត់មួយ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ