ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ជើងឯក F1 ម្នាក់​សម្រេច​ចិត្ត​នៅ​ដាច់​​ពី​គេ និងមិនធ្វើតេស្ត COVID-19

4 ឆ្នាំ មុន

ម្ចាស់​ជើងឯក​ប្រណាំង​រថយន្ត Formula One ៦​សម័យកាល គឺកីឡាករ Lewis Hamilton និយាយ​ថា​ រូបគេ​កំពុង​នៅ​ដាច់​ដោយឡែក​ពី​គេ​ឯង ប៉ុន្តែ​បាន​បដិសេធ​មិន​ធ្វើតេស្ត​រក​វីរុស…

ម្ចាស់​ជើងឯក​ប្រណាំង​រថយន្ត Formula One ៦​សម័យកាល គឺកីឡាករ Lewis Hamilton និយាយ​ថា​ រូបគេ​កំពុង​នៅ​ដាច់​ដោយឡែក​ពី​គេ​ឯង ប៉ុន្តែ​បាន​បដិសេធ​មិន​ធ្វើតេស្ត​រក​វីរុស Covid-19 ឡើយ ។

បុរស​ជនជាតិ​អង់គ្លេស​វ័យ​៣៥​ឆ្នាំ​រូប​នេះ បាន​និយាយ​ថា​ខ្លួន​បាន​សំរេចចិត្ត​ផ្តាច់ខ្លួន​ពី​មនុស្ស​គ្រប់​គ្នា ព្រោះ​គេ​បាន​ជួប​ជាមួយ​តារា​សម្តែង Idris Elba និង​ភរិយា​នាយក​រដ្ឋមន្ត្រី​កា​ណា​ដា​លោកស្រី Sophie Gregoire-Trudeau ក្នុង​កម្មវិធី​មួយ​កាលពី​ដើមខែ​នេះ​។

សូម​បញ្ជាក់​ថា​ទាំង​លោក Idris Elba និង​លោកស្រី Sophie Gregoire-Trudeau សុទ្ធតែ​រក​ឃើញ​ថា​មាន​ផ្ទុក​វីរុស Covid-19 ។

Hamilton បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​ខ្ញុំ​ចង់​ប្រាប់​អ្នក​រាល់គ្នា​ឱ្យ​ដឹង​ថា ខ្ញុំ​មាន​សុខភាព​ល្អ ។ មានការ​រំពឹង​ទុក​អំពី​សុខភាព​របស់ខ្ញុំ បន្ទាប់​ពី​ខ្ញុំ​ចូលរួម​កម្មវិធី​មួយ​ដែល​មាន​មនុស្ស​ពីរ​នាក់ ដែល​បាន​ធ្វើតេស្ត​រក​ឃើញ​មាន​វីរុស​នេះ​។ ឥឡូវនេះ​វា​មាន​រយៈពេល ១៧​ថ្ងៃ​ហើយ ចាប់តាំងពី​ខ្ញុំ​បាន​ជួប Sophie និង Idris»​ ៕ (ដកស្រង់​ចេញពី CAN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ