ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ចូលរួម​កាត់​ផ្តាច់​ការ​ចម្លង​វីរុស​កូ​វី​ដ​១៩ ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​ទៀត ឬ​​ទៅ​ក្នុង​សហ​គម​ន៌​របស់​ខ្លួន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​នៅ​ថ្ងៃ​ទី​២២ ខែមីនា​ ឆ្នាំ​២០២០​នេះ…

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​នៅ​ថ្ងៃ​ទី​២២ ខែមីនា​ ឆ្នាំ​២០២០​នេះ បាន​ស្នើ​សុំ​បងប្អូន​ប្រជា​ពលរដ្ឋ​ទាំងអស់​ផ្តល់​ទំនុកចិត្ត​លេី​ក្រុម​គ្រូពេទ្យ នៅ​ថ្នាក់​ជាតិ និង​ក្រោម​ជាតិ ដែល​កំពុង​តែ​សកម្ម​​ក្នុង​ការ​ស្វែងរក​អ្នក​ប៉ះពាល់​ផ្ទាល់​ ឬ​ប្រយោល និ​ង​សូម​ឲ្យ​មានការ​ចូលរួម​សហការ​ស្ម័គ្រ​ចិត្ត​បង្ហាញខ្លួន ប្រ​សិន​បេី​បានដឹង​ថា​ លោក​អ្នក​ធ្លាប់​បាន​ប៉ះពាល់​ជាមួយ​អ្នក​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩ ដេី​ម្បី​ពិនិត្យ​សុខភាព​លោក​អ្នក ប្រ​សិន​បេី​អ្នក​ប៉ះពាល់​ផ្ទាល់​មិន​មាន​បញ្ហា​ទេ អ្នក​ប៉ះពាល់​ប្រយោល​​ដែល​រក​ឃេី​ញ​នឹង​ចាត់ចែង​ឲ្យ​មានការ​តាមដាន​បន្ត ដោយ​ខ្លួនឯង​ក្នុង រយ​:​ពេល ១៤ ថ្ងៃ​។

លោក​ជំទាវ​អ្នកនាំពាក្យ​រូប​នេះ​បាន​បន្ត​ថា អ្វី​ដែល​ជា​ការ​រក​ឃេី​ញ​មក​ដល់​ពេល​នេះ​ គឺ​មាន​អ្នក​វិជ្ជ​មាន វីរុស​កូ​វី​ដ​១៩ សរុប​ចំនួន ៥៣​នាក់ (​អ្នកជា​សះ​ស្បើយ​២​នាក់ អ្នក​ឆ្លង​ផ្ទាល់​បន្ត​មាន​តែ​៣​ករណី (​បុរស​អាយុ​៣៨​ឆ្នាំ​នៅ​ខេត្តសៀមរាប និង​ស្ត្រី​ជា​ភរិយា ​២​នាក់​) ប៉ុណ្ណោះ​។ មិន​ទាន់​មាន​ការ​​ចម្លង ឬ​រាតត្បាត​ក្នុង​សហ​គម​ន៍​​នៅ​ឡើ​យ​។

លោក​ជំទាវ​ ឱ វណ្ណ​ឌី​ន បាន​បន្ត​ថា «​នេះ​ជា​ចំណុច​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​តែ​ខិតខំ​ចូលរួម​ការពារ​ទប់ស្កាត់ កុំ​ឲ្យ​មានការ​ចម្លង​ទៅ​ក្នុង​សហ​គម​ន៍ ជា​កិច្ចការ​ដែល​យើង​ទាំងអស់​គ្នា​ត្រូវ​ធ្វើ​ជា​ចាំបាច់​។ ដូច្នេះ ខ្ញុំ​សូម​អំពាវនាវ​ ហើ​យ​អំពាវនាវ​ទៀត ខ្ញុំ​សុំ​លេី​កដៃ​សំពះ​ដល់​បងប្អូន​ជន​រួម​ជាតិ​​យេី​ង​ទាំងអស់ សូម​លោក​អ្នក​មេត្តា​យល់​លើ​ចំណុច​នេះ​ជា​ចាំបាច់​នៅ​ក្នុង​កាល​:​ទេស​:​នេះ ហើ​យ​សូមកុំ​ឲ្យ​មានការ​រើ​ស​អើ​ង​ឲ្យ​សោះ មិន​មាន​អ្នក​ណា​ម្នាក់​ចង់​ឈឺ ឬ​ចង់​នាំ​ជំងឺ​មក​នោះ​ឡើយ ។

តែ​អ្វី​ដែល​សំខាន់​នោះ ត្រូវ​តែ​រួបរួម​គ្នា​កាត់​ផ្តាច់​ឲ្យ​បាន​នូវ​ការ​ចម្លង​ពី​បុគ្គល​ដែល​មាន​វីរុស​កូ​វី​ដ​១៩ ទៅ​បុគ្គល​ផ្សេង​ទៀត ជា​ពិសេស​អ្នក​ដែល​នៅ​ជិត​ស្និទ្ធ ឬ​ក្រុម​គ្រួសារ មិត្ត​ភ័ក្ត្រ​គាត់​ជា​ដើម​។ ចូលរួម​ទាំងអស់​គ្នា ការពារ​ការ​ចម្លង​កូ​វី​ដ​១៩ ទើប​យើ​ង​អាច​មាន​ជ័យ​ជ​នះ​។ សូម​ជូនពរ​សុខ​ភាព​ល្អ មិន​មានការ​ចម្លង​វីរុស​កូ​វី​ដ​១៩​នេះ ទាំងអស់​គ្នា​» ៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ