ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺឆ្លង​លាតត្រដាង «​មន្ត្រីជាន់ខ្ពស់​ម្នាក់​» មាន​ផ្ទុក​កូ​វី​ដ ១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ នៅ​រសៀល​ថ្ងៃ​ទី ២២ ខែមីនា ឆ្នាំ​២០២០ នេះ ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​​ក្រសួងសុខាភិបាល​បាន​បង្ហាញ​នូវ​ព័ត៌មាន​មួយ​ថា​ក្នុង​ចំណោម​អ្នក​ផ្ទុក​កូ​វី​ដ ១៩ ចំនួន…

រាជធានី​ភ្នំពេញ​ ៖ នៅ​រសៀល​ថ្ងៃ​ទី ២២ ខែមីនា ឆ្នាំ​២០២០ នេះ ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​​ក្រសួងសុខាភិបាល​បាន​បង្ហាញ​នូវ​ព័ត៌មាន​មួយ​ថា​ក្នុង​ចំណោម​អ្នក​ផ្ទុក​កូ​វី​ដ ១៩ ចំនួន ៥៣ រូប​នៅ​កម្ពុជា​កន្លង​មក គឺ​មាន​មន្ត្រីជាន់ខ្ពស់​ខ្មែរ​មួយ​រូប​ផង​ដែរ ។

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​បាន​បង្ហោះ​សារ​មាន​ខ្លឹមសារ​ថា «​យើង​​បាន​បញ្ចូល​ទិ​ន្នន័យ​មន្ត្រី​ជាន់ខ្ពស់​ម្នាក់​ជនជាតិ​ខ្មែរ​ ធ្វើ​ដំណើរ​ពី​ស្រុក​បារាំង​ដែល​មាន​វិជ្ជមាន​ COVID19 ក្នុង​តារាង​ទិន្ន​ន័យ​រួម​តាំងពី​ថ្ងៃ​ទី​១៨ ខែ​មីនា ២០២០ ម៉្លេះ (​សូម​ពិនិត្យ​ក្នុង​តារាង​ចាស់​គូស​រង្វង់​ក្រហម​) យើង​គ្មាន​ហេតុផល​លាក់​ទិន្នន័យ យើង​ធ្វើ​តាម​ជំនាញ​បច្ចេកទេស​ដោយ​មាន​សហការ​ជិត​ស្និទ្ធ​ជាមួយ​អង្គការ​ WHO USCCDC និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​»​។

ប្រភព​ដដែល​បាន​បញ្ជាក់​អះអាង​ថា «​រហូត​ម៉ោង ២:៣០​រសៀល ថ្ងៃ​ទី ២២ មីនា ២០២០ យើង​រក​ឃើញ​អ្នកជំងឺ សរុប​ទាំងអស់​ចំនួន ៥៣​ករណី ។ រហូត​ពេល​នេះ​យើង​បាន​ព្យាបាល​ជា​សះ​ស្បើយ​ពីរ​នាក់​ហើយ ​គឺ​ជនជាតិ​ចិន​១​នាក់ និង​ជនជាតិ​អង់គ្លេស​១​នាក់ ។ យើង​ពុំ​ទាន់​រក​ឃើញ​ភ័ស្តុ​តាង​បញ្ជាក់​ថា ​មានការ​ឆ្លង​ក្នុង​សហគមន៍​នៅឡើយ​ទេ តែ​លទ្ធភាព​នឹង​អាច​កើត​មាន​ឡើង»។

យ៉ាងណាមិញ CDC មិន​បាន​បញ្ជាក់​លម្អិត​នៃ​អត្តសញ្ញាណ​មន្ត្រីជាន់ខ្ពស់​រូប​នោះ​ឡើយ ដោយ​សារ​តែ​ការ​ការពារ​ឯកជន​ភាព​របស់​បុគ្គល​ដែល​ផ្ទុក​វីរុស​កូ​វី​ដ ១៩ នោះ ។ ប្រភព​ក្រៅផ្លូវការ​បាន​ឲ្យ​ដឹង​ថា មន្ត្រីជាន់ខ្ពស់​រូប​នោះ​មាន​តួនាទី​ជា​អគ្គនាយក​នៅ​ក្រសួង​មួយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ