ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចុះ​បង្ក្រាប​ទីតាំង​​ស្តុក​​អាល់កុល​ក្លែងក្លាយ​​មួយ​​កន្លែងនៅ​ទួល​ស្វាយព្រៃ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្លាំង​​សមត្ថ​កិច្ច​ចម្រុះ​មួយ​ក្រុម​ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ឡុ​ង ស្រេង អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ក្លែងក្លាយ​នៃ​ក្រសួងមហាផ្ទៃ លោក ទូច ផល្លា មន្ត្រី​ភ្នាក់ងារ​ត្រួតពិនិត្យ​ឱសថ​នៃ​ក្រសួងសុខាភិបាល…

រាជធានីភ្នំពេញ ៖ កម្លាំង​​សមត្ថ​កិច្ច​ចម្រុះ​មួយ​ក្រុម​ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ឡុ​ង ស្រេង អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ក្លែងក្លាយ​នៃ​ក្រសួងមហាផ្ទៃ លោក ទូច ផល្លា មន្ត្រី​ភ្នាក់ងារ​ត្រួតពិនិត្យ​ឱសថ​នៃ​ក្រសួងសុខាភិបាល និង​មានការ​សម្របសម្រួល​អំពី​សំណាក់​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញា​រង​អម​សាលាតំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ចុះ​បង្ក្រាប​ទី​តាំង​ស្តុក​ទុក និង​ចែកចាយ​អាល់កុល​ក្លែងក្លាយ​មួយ​កន្លែង ដោយ​ធ្វើការ​ដក​បាន​រហូត​ទៅ​ដល់​ចំនួន​១៩​ធុងសាំង និង​ប៊ីដុង​ចំណុះ​៣០​លី​ត្រ​ចំនួន ៧៥​ប៊ីដុង​ទៀត​ផង​ដែរ ​ដែល​​ឈ្មួញ​បាន​លួចលាក់​នាំ​ចូល​មក​នោះ ។

​ប្រ​តិប​ត្តិ​ការ​ចុះ​បង្ក្រាប​ខាងលើ​​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២១ ខែ មីនា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​លេខ​២៤C ផ្លូវ​លេខ​៣២៨ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង​។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថ​កិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រោយ​ពី​កើតមានករណី​ផ្ទុះវីរុស COVID-19 នេះមក គេ​សង្កេត​ឃើ​ញ​ថា ​នៅ​គ្រប់​ឱសថស្ថាន​លក់​ថ្នាំពេទ្យ ឬ​តាម​ទី​សាធារណៈ​ផ្សេង​ៗ​បាន​ដាក់​លក់​​អាល់កុល ឬ ជែ​ល​លាងដៃ ដែល​​គ្រប់​គ្នា​មិន​បានដឹង​អំពី​ប្រភព​ច្បាស់លាស់ និង​ម្យ៉ាងទៀត​វា​អាច​ធ្វើ​អោយ​ប៉ះពាល់​ដល់​សុខភាព​របស់​​ប្រជាពលរដ្ឋ​ទូទៅ​ទៀត​នោះ​ ​ទើប​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ ឡុ​ង ស្រង អនុប្រធាន​នាយ​ក​ដ្ឋា​ន​ប្រឆាំង​បទល្មើស​ក្លែងក្លាយ​នៃ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​និង​លោក ទូច ផល្លា មន្ត្រី​ភ្នាក់ងារ​ត្រួតពិនិត្យ​ឱសថ​នៃ ក្រសួងសុខាភិបាល ដោយ​មានការ​សម្របសម្រួល​អំពី​សំណាក់​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជ​ធានី​ភ្នំពេញ បាន​ចុះ​ធ្វើការ​​ត្រួត​ពិនិត្យទីតាំង​នាំ​ចូល​យក​មក​ស្តុក​ទុក និង​ចែកចាយ​អាល់កុល​មួយ​កន្លែង​ខាងលើ ដែល​មាន​ម្ចាស់​ឈ្មោះ លឺ​ម ហ៊ុយ ភេទ​ប្រុស អាយុ​៦១​ឆ្នាំ នេះ​តែ​ម្តង​។

​តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ក្នុង​ការ​ចុះ​ត្រួតពិនិត្យ និង​ឆែកឆេ​រក​ន្លែ​ង​ស្តុក​ទុក និង​ចែកចាយ​អាល់កុល​ក្លែងក្លាយខាងលើ​​នេះ​ដែរ កម្លាំង​ចម្រុះ​បាន​រក​ឃើញ​មាន​ប្រភេទសារធាតុ​​មេតា​ណុ​ល​ដែល​ផ្ទុក​ក្នុង​ធុង​សាំង​ ពណ៌​ខៀវ ​ដែល​មាន​ទម្ងន់​ក្នុង​មួយ​ធុង​ៗ​ចំនួន​១៦៣​គីឡូក្រាម សរុប​ចំនួន​១៩​ធុងសាំង និងប៊ីដុង​ចំណុះ​៣០​លី​ត្រ ចំនួន​៧៥​ប៊ីដុង​ រួម​ទាំង​ឧបករណ៍​ប្រើ​សំរាប់​បូម​ចំនួន​១​ទៀត​ផង​ដែរ​។

ក្រោយ​ពី​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ស្តុក​ទុក និង ចែកចាយ​អាកុល​ក្លែងក្លាយ​ខាងលើ​នេះ​ដែរ កម្លាំង​​សមត្ថ​កិច្ច​ចម្រុះ​បាន​ធ្វើការ​ដកហូត​បាន​ធុងសាំង​ពណ៌​ខៀវ​ដែល​មាន​ទម្ងន់​ក្នុង​មួយ​ធុង​ចំនួន​១៦៣​គីឡូក្រាម សរុប​ចំនួន​១៩​ធុង និង​ប៊ីដុង​ដែល​មានចំណុះ​៣០​លី​ត្រ​ ចំនួន​៧៥​ប៊ីដុង រួម​ទាំង​ឧបករណ៍​សំរាប់​បូ​ប​ចំនួន ១ យក​ទៅ​រក្សា​ទុក​នៅ​អង្គភាព​វិទ្យាស្ថាន​ស្តង់ដា​កម្ពុជា​នៃ​ក្រសួង​ឧស្សាហ៍កម្ម​និ​ងសិប្បកម្ម ចំណែកឯ​បុរស​ជា​ម្ចាស់​ទីតាំង​ក៏​ត្រូវ​បាន​នាំ​ខ្លួន​​ទៅ​ធ្វើការ​សាកសួរ​ផង​ដែរ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ