អាជ្ញាធរ​ក្រុង​ដូន​កែវ​ថា គ្មាន​ការ​បិទ​ផ្សារ​ធំ​តាកែវ​ដូច​ពាក្យ​ច​ចាម​រ៉ា​ម​ទេ


ខេត្តតាកែវ ៖ នៅ​ថ្ងៃ​ទី​២២ មីនា ឆ្នាំ​២០២០ នេះ លោក កង អាណា​ន់ អភិបាលក្រុង​ដូន​កែវ រួម​ជាមួយ​អភិបាលរង​ក្រុង និង​មន្ត្រី​សាលាក្រុង បាន​ចុះ​អប់រំ និង​ផ្សព្វផ្សាយ​សេចក្ដីណែនាំ​របស់​រដ្ឋបាល​ក្រុង​ដូន​កែវ ដល់​ក្រុម​អាជីវករ និង​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ផ្សារ​ធំ​តាកែវ​ថា «​ពុំ​មានការ​បិទ​ផ្សារ​ធំ​តាកែវ​នោះ​ទេ សូម​បងប្អូន​ទាំងអស់​កុំ​ជឿ​តាម​ពាក្យ​ច​ចាម​រ៉ា​ម​ទាំងនោះ​»​។

លោក កង អាណា​ន់ អភិបាលក្រុង​ដូន​កែវ បាន​ធ្វើការ​សំណេះសំណាល​ជាមួយ​អាជីវករ​តាម​តូប​លក់ដូ​ត​ថា ចំពោះ​ពាក្យ​ច​ចាម​រ៉ា​ម​ថា អាជ្ញាធរ​នឹង​បិទ​ផ្សារ​តាកែវរយៈពេល៥​ថ្ងៃ ដែល​ជា​ហេតុ​បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​សម្រុក​ទិញ​ស្បៀង​ទុក និង​បាន​ធ្វើ​ឲ្យ​ឈ្មួញ​ខិលខូច​មួយ​ចំនួន​បាន​ដំឡើង​ថ្លៃ​ទំនិញ​ទាំងនោះ​ជា​រឿង​មិន​ពិត​នោះ​ទេ គឺ​នៅ​បើក​ដំណើរការ​ជា​ធម្មតា សូម​បងប្អូន​ប្រជាពលរដ្ឋ កុំ​មានការ​ភិតភ័យ​ជា​បន្ត​ទៀត ។

លោក​អភិបាលក្រុង​ដូន​កែវ ក៏​បាន​អប់រំ​ដល់​ក្រុម​អាជីវករ និង​បងប្អូន​ប្រជាពលរដ្ឋ​អំពី​ការ​ធ្វើ​អនាម័យ​ផ្ទាល់ខ្លួន ដោយ​លាងដៃ​នឹង​សាប៊ូ ឬ​អាល់កុល ឲ្យ​បាន​ញឹកញាប់ ដើម្បី​ទប់ស្កាត់ និង​បង្ការ​នូវ​ការ​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ដែល​កំពុង​រាតត្បាត​ជាស​កល​។

លោក​អភិបាលក្រុង​ដូន​កែវ​បាន​បន្ត​ថា រយៈពេល​២​ឬ​៣​ថ្ងៃ​កន្លង​មកនេះ មាន​ក្រុម​ឈ្មួញ​ដែល​ជា​ជន​ខិលខូច​បាន​ដើរ​និយាយ​ត​ៗ​គ្នា​ថា អាជ្ញាធរ​ក្រុង​ដូន​កែវ​បាន​សហការ​ជាមួយ​មន្ទី​សុខាភិបាល​ខេត្ត​មាន​គំរោង​បិទ​ផ្សារ​តាកែវ ដើម្បី​បាញ់ថ្នាំ​កម្ចាត់​មេរោគ​កូ​វី​ដ​-១៩​មាន​រយៈពេល​៥​ថ្ងៃ ។ បញ្ហា​នេះ​គឺ​ឈ្មួញ​បង្កើត​ពាក្យ​ចចាមអារ៉ាម​នេះ​ឡើង​ដើម្បី​អោយ​ប្រជាពលរដ្ឋ​សម្រុកចូល​ទៅ​ទិញ​ម្ហូបអាហារ ហើយ​ឈ្មួញ​ងាយស្រួល​ដំឡើង​ថ្លៃ​ស្រេច​តែ​អំពើ​ចិត្ត​នោះ ។ ដើម្បី​ទប់ស្កាត់​នូវ​ពាក្យ​ចចាមអារ៉ាម​នេះ ទើប​នៅ​ថ្ងៃនេះ​អភិបាលក្រុង​ដូន​កែវ​បាន​បាន​ចុះ​ណែនាំ​ដល់​អាជីវក​រថា មិន​មានការ​បិទ​ផ្សារ​តាកែវ​នោះ​ទេ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

០២:៤៤ | ក្នុងស្រុក

សារលិខិត​អបអរសាទរ ជូន​ចំពោះ​លោក​​ជំទាវ​-​លោក​ជំទាវ​ឧកញ៉ា​ទាំង​២១ រូប ដែល​ត្រូវ​បាន​តែងតាំង​ជា​ឧត្តម​ទីប្រឹក្សា​និង​ទីប្រឹក្សា​ផ្ទាល់​របស់​សម្តេច​ព្រះ​មហាសង្ឃរាជ បួរ គ្រី

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ