ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ទាន​ដូច​ម្តេច​ទើប​ឈ្មោះ​ថា​ធ្វើ​ដល់​សង្ឃ ?

4 ឆ្នាំ មុន

ការ​ក្រាល​ចិត្ត​ទូទៅ​មិន​ចំពោះ​ព្រះសង្ឃ​អង្គ​ណាមួយ​ដូច​ជា ការ​ដាក់​បាត្រ​ចំពោះ​ព្រះសង្ឃ​១​អង្គ ឬ​២​អង្គ​ដែល​និមន្ត​មក​បិណ្ឌបាត​ក្តី ការ​ធ្វើ​សង្ឃទាន​ក្តី គឺជា​ការ​ក្រាល​ចិត្ត​ទូទៅ​មិន​ចំពោះ​ព្រះសង្ឃ​អង្គ​ណាមួយ​ឡើយ គឺ​តាំងចិត្ត​តែ​ចំពោះ​សង្ឃ​ដែល​និមន្ត​មក​អំពី​ទិស​ទាំង​៤ ។ ការ​ក្រាល​ចិត្ត​បែប​នេះ​ជា​ការ​ធ្វើ​ទាន​ចំពោះ​ព្រះសង្ឃ​ហើយ មិន​គិត​ពី​ចំនួន​ព្រះសង្ឃ​ឡើយ ទោះបី​ភិក្ខុ​មាន​ចំនួន​ប៉ុន្មាន​ក៏​ដោយ…

ការ​ក្រាល​ចិត្ត​ទូទៅ​មិន​ចំពោះ​ព្រះសង្ឃ​អង្គ​ណាមួយ​ដូច​ជា ការ​ដាក់​បាត្រ​ចំពោះ​ព្រះសង្ឃ​១​អង្គ ឬ​២​អង្គ​ដែល​និមន្ត​មក​បិណ្ឌបាត​ក្តី ការ​ធ្វើ​សង្ឃទាន​ក្តី គឺជា​ការ​ក្រាល​ចិត្ត​ទូទៅ​មិន​ចំពោះ​ព្រះសង្ឃ​អង្គ​ណាមួយ​ឡើយ គឺ​តាំងចិត្ត​តែ​ចំពោះ​សង្ឃ​ដែល​និមន្ត​មក​អំពី​ទិស​ទាំង​៤ ។

ការ​ក្រាល​ចិត្ត​បែប​នេះ​ជា​ការ​ធ្វើ​ទាន​ចំពោះ​ព្រះសង្ឃ​ហើយ មិន​គិត​ពី​ចំនួន​ព្រះសង្ឃ​ឡើយ ទោះបី​ភិក្ខុ​មាន​ចំនួន​ប៉ុន្មាន​ក៏​ដោយ ។ ត្រង់​ចេតនា​បែប​នេះ ភិក្ខុ​ប៉ុន្មាន​អង្គ​ក៏​ចាត់​ថា​ជា​សង្ឃ​ដែរ មិនមែន​ទាល់តែ​ព្រះសង្ឃ​៤​អង្គ​ឬ​៤​អង្គ​ឡើង​ទៅ​ទើប​ហៅ​ថា​សង្ឃ​នោះ​ទេ ។

ព្រះពុទ្ធ​សាសនា​បាន​បើក​សិទ្ធិ​សេរីភាព ទោះបី​អ្នក​ធ្វើ​ទាន ដោយ​ការ​ស្រឡាញ់​ពេញចិត្ត​ក្ដី ដោយ​ក្រាល​ចិត្ត​ទូទៅ​ដែល​ហៅ​ថា សង្ឃទាន​ក្ដី ក៏​ស្រេច​តែ​ទឹកចិត្ត​ពុទ្ធបរិស័ទ​ធ្វើ​ទៅ​តាម​សទ្ធា​របស់​គេ​សុទ្ធតែ​ជា​រឿង​ប្រពៃ ។​ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ