ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​តម្លៃ​ភាគហ៊ុន​របស់​អេ​ស៊ី​លី​ដា បាន​​កំណត់ និង​ប្រកាស​ជា​ផ្លូវការ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ទៅ អ្វី​ដែល​សាធារណជន​ទន្ទឹងរង់ចាំ​អ៊ុត​លទ្ធផល​ពី​តម្លៃ​ភាគហ៊ុន​របស់​ធនាគារ​អេ​ស៊ី​លី​ដា ដែល​នឹង​បោះផ្សាយ​លក់​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា ក៏​បាន​កំណត់​រួចរាល់ និង​រង់ចាំ​ដល់​ថ្ងៃ​ប្រកាស​លក់​ជា​ផ្លូវការ​ប៉ុណ្ណោះ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ អេ​ស៊ី​លី​ដា…

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ទៅ អ្វី​ដែល​សាធារណជន​ទន្ទឹងរង់ចាំ​អ៊ុត​លទ្ធផល​ពី​តម្លៃ​ភាគហ៊ុន​របស់​ធនាគារ​អេ​ស៊ី​លី​ដា ដែល​នឹង​បោះផ្សាយ​លក់​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា ក៏​បាន​កំណត់​រួចរាល់ និង​រង់ចាំ​ដល់​ថ្ងៃ​ប្រកាស​លក់​ជា​ផ្លូវការ​ប៉ុណ្ណោះ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​បង្ហាញ​តម្លៃ​ភាគហ៊ុន​ចុង​ក្រោយ​ដែល​បាន​កំណត់​ដោយ​អនុលោម​តាម​នីតិវិធី​ស្តី​ពី​ការ​ធ្វើ​ប៊ុ​ក​បៀ​ល​ឌី​ង និង​ការ​ធ្វើ​បរិវិស​កម្ម ដែល​បាន​អនុម័ត​ដោយ​គណៈកម្មការ​មូល​ប​ត្រ គឺ​មាន​តម្លៃ ១៦.២០០​រៀល ។ តម្លៃ​នេះ គឺ​បាន​មក​ពី​ការ​ចូលរួម​ដាក់​សំណើ​រទិញ និង​កំណត់​ថ្លៃ ដែល​ហៅ​ថា ប៊ុ​ក​បៀ​ល​ឌី​ង ដែល​មាន​ចំនួន​ច្រើន​គួរ​អោយ​កត់សម្គាល់ ដោយ​តម្រូវការ​សរុប​មាន​ចំនួន ៣​ដង លើស​ចំនួន​ភាគហ៊ុន​ដែល​បាន​លៃ​បម្រុង​ទុក​ក្នុង​ដំណាក់កាល​ប៊ុ​ក​បៀ​ល​ឌី​ង​។

ធនាគារ​បាន​ប្រកាស​ថ្លែងអំណរគុណ​ដល់​វិនិយោគិន និង​អតិថិជន​ទាំងអស់ ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ​ចូលរួម​ក្នុង​ដំណើរការ​កំណត់​ថ្លៃ​ភាគហ៊ុន (​ប៊ុ​ក​បៀ​ល​ឌី​ង​) និង​ទិញ​ភាគ​ហ៊ុន​របស់​ធនាគារ ។

ជាមួយ​គ្នា​នេះ​ដែរ ធនាគារ សូម​អញ្ជើញ វិនិយោគិន​ដែល​ទទួល​បាន​ជោគជ័យ និង​វិនិយោគិន​ដែល​មិន​ទទួល​បាន​ជោគជ័យ​ក្នុង​ប៊ុ​ក​បៀ​ល​ឌី​ង និង​វិនិយោគិន​ដែល​មិន​បាន​ចូលរួម​ក្នុង​ដំណាក់កាល​ប៊ុ​ក​បៀ​ល​ឌី​ង​ទាំងអស់ សូម​ចូលរួម​ក្នុង​ដំណាក់កាល​បរិវិសកម្ម​បន្ត​ទៀត ដើម្បី​បញ្ចប់​ដំណើរការ​ទិញ​ភាគហ៊ុន​របស់​ធនាគារ​។

សូម​បញ្ជាក់​ថា ដើម្បី​គោរព​តាម​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល​ពាក់ព័ន្ធ និង​ការ​ទប់​ស្កាត់​ការ​រីក​រាលដាល​នៃ​វីរុស Covid-19 ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​សម្រេច​បន្ថែម​រយៈពេល​នៃ​ការ​ធ្វើ​បរិវិសកម្ម និង​បន្ថែម​នូវ​ជម្រើស​ក្នុង​ការ​ដាក់​សំណើ​ទិញ​តាម​ប្រព័ន្ធ​អន​ឡាញ​ដើម្បី​សុវត្ថិភាព និង​ភាព​ងាយស្រួល​របស់​វិនិយោគិន​សាធារណៈ​តាម​រយៈ​គេហទំព័​របស់ ធនា​គារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី www.acledabank.com.khwww.acledasecurities.com.kh. ដោយ​ស្វែងរក​ពាក្យ «​សំណើ​ទិញ​ភាគហ៊ុន​» ។

លោក​បណ្ឌិត អុិន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ធ្លាប់​បាន​លើក​ឡើង​​ថា ទោះ​ក្នុង​ដំណាក់កាល​នេះ ដែល​ជំងឺ​កូ​វី​ដ​១៩ បាន​ជះ​ឥទ្ធិពល​មក​លើ​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា ក៏​ធនាគារ​អេ​ស៊ី​លី​ដា នៅ​តែ​បន្ត​ដំណើរការ​នៃ​ការ​បោះផ្សាយ​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធា​រណៈ​របស់​ខ្លួន​ដដែល ហើយ​មិន​បង្ខំ ឬ​ប្រ​ញ៉ាប់​ប្រ​ញ៉ា​ល់​ដែរ ។ ធនាគារ​អេ​ស៊ី​លី​ដា ត្រូវធ្វើ​ទៅ​តាម​ដំណាក់កាល​ជា​បន្តបន្ទាប់​ដែល​និយ័ត​ករ​កំណត់ ។ អេ​ស៊ី​លី​ដា ជា​ធនាគារ​មាន ហិរញ្ញវត្ថុ​រឹង​មាំ ហើយ​មិនមែន​ចង់បាន​ទុន​ពី​សាធារណជន​មក​ធ្វើ​ដើមទុន​នោះ​ទេ តែ​ធនាគារ​ចង់អោយ​សាធា​រណជន​ក្លាយជា​ម្ចាស់​ភាគហ៊ុន​របស់​ធនាគារ​អេ​ស៊ី​លី​ដា ។

លោក ស៊ូ សុ​ជាតិ អគ្គនាយក​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា លោក​នៅ​តែ​មាន​ជំនឿ​ថា វិនិយោគិន​ដែល​ចង់​វិនិយោគ​ផ្សារ​ហ៊ុន​នៅ​កម្ពុជា​នៅ​តែ​សម្លឹង​ពី​ឱកាស​នៃ​ការ​វិនិយោគ ទោះបីជា​បច្ចុប្បន្ន​នេះ​ស្ថានភាព​ជំងឺ​កំពុង​ជះ​ឥទ្ធិពល​ដល់​កម្ពុជា​ក្ដី ។ លោក​ថា វិនិយោ​គិន​គាត់​នឹង​មិន​បញ្ឈប់​របរ​រក​ទទួលទាន ដោយ​ខ្លាច​ជំងឺ​នោះ​ទេ ព្រោះថា ពេល​នេះ​ក្រសួង​ពាក់​ព័ន្ធ​បាន​និង​កំពុង​ចាត់វិធានការ​ក្នុង​ការ​ដោះស្រាយ និង​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​នេះ​នៅ​កម្ពុជា​ផង​ដែរ ហើយ​មិនយូរ​ទេវា​នឹង​ត្រូវ​បាន​ពិភពលោក​រក​ថ្នាំ​សម្រាប់​ព្យាបាល និង​កម្ចាត់​វា​ចេញ​ហើយ​ផង​ដែរ។

គួរ​បញ្ជាក់​ថា ធនាគារ អេ​ស៊ី​លី​ដា គ្រោង​នឹង​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​នេះ​ជិត​៩​លាន​ហ៊ុន ហើយ​បើ​តាម​គម្រោង​ផែនការ​របស់​ធនាគារ ក៏​ដូច​ជា​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ការ​បោះផ្សាយ​លក់​ជា​ផ្លូវការ​ភាគហ៊ុន​របស់​ធនាគារ អេ​ស៊ី​លី​ដា នឹង​ធ្វើ​ឡើង​នៅ​ចុង​ខែ​មេសា​ខាង​មុខ​នេះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ