ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ជួប​គ្រោះ ដោយ​ផ្លោង​ហោះ​ផុត​រថយន្ត​លើ​ផ្លូវ​កម្ពុជា​ក្រោម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ខណៈ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ចុះ​ពី​ស្ពាន​អាកាស​៧​មក​រា ទៅ​បុក​ជាមួយ​រថយន្ត​២​គ្រឿង​ដែល​ឆ្លងផ្លូវ បណ្តាល​ឱ្យ​អ្នក​បើក​ម៉ូតូ​ផ្លោង​ហោះ​ផុត​រថយន្ត​បោក បណ្តាល​ឱ្យ​បាត់​ជីវិត​តែ​ម្តង បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​និង​២០​នាទី​យប់ ថ្ងៃ​ទី​២១​មិ​នា​២០២០…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ខណៈ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ចុះ​ពី​ស្ពាន​អាកាស​៧​មក​រា ទៅ​បុក​ជាមួយ​រថយន្ត​២​គ្រឿង​ដែល​ឆ្លងផ្លូវ បណ្តាល​ឱ្យ​អ្នក​បើក​ម៉ូតូ​ផ្លោង​ហោះ​ផុត​រថយន្ត​បោក បណ្តាល​ឱ្យ​បាត់​ជីវិត​តែ​ម្តង បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​និង​២០​នាទី​យប់ ថ្ងៃ​ទី​២១​មិ​នា​២០២០ នៅ​លើ​ផ្លូវ​មហា​វិថី​កម្ពុជា​ក្រោម​កែង​ផ្លូវ​ផ្លូវ​២៦៥ ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ ខាងលើ​ឈ្មោះ អ៊ូ វាសនា អាយុ​៣៧​ឆ្នាំ ស្នាក់​នៅ​ភូមិ​១៥ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​ម៉ាក XR ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1GQ-1334​។

បើ​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​បុរស​ខាងលើ​ជិះ​ម៉ូតូ​ធំ​ម៉ាក XR ដោយ​បើក​តែ​ម្នាក់ឯង​ចុះ​មក​ពីលើ​ស្ពាន​អាកាស​៧​មក​រា លើ​ផ្លូវ​មហាវិថី​កម្ពុជា​ក្រោម ពី​លិចទៅ​កើត ខណៈ​មក​ដល់​ផ្លូវកែង​២៦៥ ក៏​ស្រាប់តែ​ទៅ​បុក​ចំ​កង់​ខាង​មុខ​ផ្នែក​ខាងស្តាំ​របស់​រថយន្ត​ឡិច​ស៊ី​ស RX300 ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AI-6087 ដែល​បើក​តាម ផ្លូវ​២៦៥ ពី​ជើង​ទៅ​ត្បូង ហើយ​រថយន្ត​ឡិច​ស៊ី​ស​នេះ ក៏​ខ្ទៀ​តទៅ​បុក​ជាមួយ​រថយន្ត​អូ​ឌី (Odi) ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2AN-1223 ដែល​បើក​មក​ពី​ត្បូង​ទៅ​ជើង (​ផ្លូវ​២៦៥) កៀប​ជាប់​គ្នា ចំណែក​អ្នក​បើក​ម៉ូតូ​វិញ ផ្លោង​ហោះ​ផុត​រថយន្ត​បោក បណ្តាល​ឱ្យ​បាត់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង​។

ក្រោយ​ពេល​ហេតុការណ៍​កើតឡើង អ្នក​បើករថយន្ត​ទាំង​សងខាង ត្រូវ​បាន​សមត្ថកិច្ច​បាន​យក​ទៅ​ធ្វើការ​សាកសួរ រីឯ​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ឱ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​ដោយឡែក​មធ្យោបាយ រថយន្ត​២​គ្រឿង រួម​នឹង​ម៉ូតូ សមត្ថកិច្ច​ចុះ​វាស់វែង​យក​មក​រក្សា​​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ