លើក​ទីមួយ​ហើយ ជនជាតិខ្មែរ ២​នាក់ នៅ​ក្រៅប្រទេស ឆ្លង​កូ​វី​ដ-​១៩


អាចនិយាយបានថា នេះ​ជា​លើកទីមួយ​ហើយ ដែលមាន​ ជនជាតិ​ខ្មែរ ចំនួន​២​នាក់ ​រស់នៅ​ក្រៅប្រទេស បាន​ឆ្លង​វីរុស COVID-19 នេះ​បើតាម​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​កូរ៉េ ។

ប្រភព​ពី​ស្ថានទូត​កម្ពុជាប្រចាំ​ប្រទេស​កូរ៉េ​ខាង​ក្បួ​ង បាន​ជូនដំណឹង​ជាបឋម​ថា ជនជាតិ​ខ្មែរចំនួន២​នាក់ ដែល​ជានា​រី​ខ្មែរ រៀប​ការ​ស្វាមី​កូរ៉េ​ម្នាក់ អាយុ​២៣​ឆ្នាំ ម្តាយ​អាយុ​៤៦​ឆ្នាំ រួម​ជាមួយនឹង​កូនប្រុស អាយុ​ទើប​៣​ខែ នៅ​ទីក្រុង​ប៊ូ​ឆុ​ន ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ ពី​ទីក្រុង​សេ​អ៊ូ​ល បាន​ឆ្លង​វីរុស COVID-19 ពី​ប្តី​របស់​គាត់ ដែល​ប្តី​រូប​នោះ បាន​ឆ្លង​ពី​ក្មួយ​បាន​ផ្ទុក​វីរុស COVID-19 ពី​ទីក្រុង​ដេ​គូ ដែល​ជា​តំបន់​ឆ្លង​ខ្លាំង​ជាងគេ​នៅ​កូរ៉េ ។

សូម​ជម្រាប​ជូន​ថា ប្តី​របស់​នារី​ខ្មែរ​រូប​នេះ ត្រូវ​បាន​គេ​ពិនិត្យ​ឃើញ​មាន COVID-19 នៅ​ថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ​២០២០ និង​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក និង​ព្យាបាល​ជិត​ជា​សះស្បើយ​រួច​ទៅ​ហើយ ។ យប់មិញ (​ថ្ងៃ​សៅរ៍ ទី​២១ ខែមីនា ឆ្នាំ​២០២០​នេះ​) ក្រុម​គ្រូពេទ្យ​កូរ៉េ បាន​បញ្ជូន​ពួក​គាត់​ទៅ​មន្ទី​ពេទ្យ​ម្យ៉ុ​ង​ជី នៅ​អ៊ី​ល​សាន ដើម្បី​ពិនិត្យ និង​ព្យាបាល ។

ប​ច្ចប្ប​ន្ន ស្ថានទូត​បាន​និង​កំពុង​តែ​ប្រមូល​ព័ត៌មាន​ច្បាស់ការ​បន្ថែម​ទៀត និង​ធ្វើការ​សម្របសម្រួល​ជាមួយ​ក្រសួងការបរទេស​កូរ៉េ អាជ្ញាធរ​សុខាភិបាល មន្ទីរពេទ្យ​អ៉ី​ល​សាន​ម្យ៉ុ​ង​ជី និង​អាជ្ញាធរ​ពាក់ព័ន្ធ​ផ្សេង​ទៀត បន្ថែម​ពី​នោះ កំពុង​បញ្ជូន​មន្ត្រី​ចុះ​ទៅ​មន្ទីរពេទ្យ​ដោយ​ផ្ទាល់​ដើម្បី​តាមដាន​ពី​ស្ថានភាព​សុខភាព​របស់​ពួក​គាត់ នា​ព្រឹក​ថ្ងៃ​ទី​២២ មីនា ២០២០​នេះ ៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ