ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​រក​ឃើញ​២​ករណី​ទៀត សរុប​​៩៤​ករណី​ទូ​ទាំង​ប្រទេស

4 ឆ្នាំ មុន

វៀតណាម ៖ តាម​ប្រភព​ព័ត៌មាន Vietnam News បានឱ្យ​ដឹង​ថា វៀតណាម​បាន​បញ្ជាក់​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ចំនួន​២​ករណី​បន្ថែម​ទៀត​នៅ​ល្ងាច ថ្ងៃ​សៅរ៍​នោះ​។ ជនជាតិ​វៀតណាម​ទាំង​២​នាក់​នោះ…

វៀតណាម ៖ តាម​ប្រភព​ព័ត៌មាន Vietnam News បានឱ្យ​ដឹង​ថា វៀតណាម​បាន​បញ្ជាក់​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ចំនួន​២​ករណី​បន្ថែម​ទៀត​នៅ​ល្ងាច ថ្ងៃ​សៅរ៍​នោះ​។

ជនជាតិ​វៀតណាម​ទាំង​២​នាក់​នោះ បាន​វិល​ត្រឡប់​មក​ប្រទេស​ខ្លួន​វិញ ពី​អឺរ៉ុប ដែល​ធ្វើ​ឱ្យ​ចំនួន​ករណី​សរុប​ដល់​ទៅ ៩៤​នាក់​ទូ​ទាំង​ប្រទេស​។

ករណី​ទី​៩៣ ជា​និស្សិត​អាយុ​២០​ឆ្នាំ​កំពុង​សិក្សា​នៅ​ប្រទេស​ហុង​គ្រី រស់នៅ​ក្នុងស្រុក​ហា​ណា​ង ខេត្ត​ហា​ណា​ង​។ គាត់​បាន​វិល​ត្រឡប់​មក​វៀតណាម​វិញ នៅ​ឯអាកាស​យានដ្ឋាន​អន្តរជាតិ​ណៃ​ប៊ី របស់​រដ្ឋធានី កាលពី​ថ្ងៃ​ពុធ តាម​ជើងហោះហើរ SU290 ដែល​មាន​កៅអី​លេខ ២៧​បេ​។

ករណី​ទី​៩៤ គឺជា​ស្ត្រី​អាយុ​៦៤​ឆ្នាំ នៅ​ក្រុង Bắc Giang ។ គាត់​បាន​ធ្វើ​ទស្សនកិច្ច​កូនស្រី​របស់​គាត់​នៅ​សាធារណរដ្ឋ​ឆែក ពី​ថ្ងៃ​ទី​២៩ ខែកុម្ភៈ ដល់​ថ្ងៃ​ទី​១៧ ខែមីនា​។ គាត់​បាន​វិល​ត្រឡប់​មក​ប្រទេស​វិញ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ណី​បៀ កាលពី​ថ្ងៃ​ពុធ តាម​ជើងហោះហើរ​ដូច​គ្នា​នឹង​អ្នកជំងឺ​ទី​៩៣ ឈ្មោះ SU២៩០ កៅអី ២៨​អា​។

ការ​ធ្វើតេស្ត​របស់​អ្នកជំងឺ​ទាំង​ពីរ​នៅ​មជ្ឈមណ្ឌល​ហាណូយ សម្រាប់​ការ​ត្រួតពិនិត្យ​ជំងឺ ២ ថ្ងៃ​ក្រោយមក​គឺ​វិជ្ជមាន​។

ការ​ធ្វើតេស្ត​ត្រូវ​បាន​បញ្ជាក់​ជា​ថ្មី​ម្តងទៀត​កាលពី​ថ្ងៃ​សៅរ៍ ដោយ​វិទ្យាស្ថាន​ជាតិ​អនាម័យ និង​រោគរាតត្បាត​។ បច្ចុប្បន្ន​ពួក​គេ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជាតិ​នៃ​តំបន់​ត្រូ​ពិ​ក​ក្នុងស្រុក​ឌុ​ង​អាន​និង​មាន​ស្ថាន​ភាពល្អ​នៅឡើយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ vietnamnews (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ