ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ជា​ប្រទេស​ដំបូង​គេ​នៅ​អាស៊ី​អាគេ្នយ៍ ​ដែល​ចិន​ប​ញ្ជូន​អ្នក​ជំនាញការ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ មក​ជួយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សុខា​ភិ​បាល​បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ទី ២២ ខែមីនា​ ឆ្នាំ ២០២០​នេះ​ថា ក្រុម​អ្នក​ជំនាញការ​ និង​គ្រូពេទ្យ​ចិន​ចំនួន​០៧​នាក់​នឹង​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស កម្ពុជា…

រាជធានី​ភ្នំពេញ​ ៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សុខា​ភិ​បាល​បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ទី ២២ ខែមីនា​ ឆ្នាំ ២០២០​នេះ​ថា ក្រុម​អ្នក​ជំនាញការ​ និង​គ្រូពេទ្យ​ចិន​ចំនួន​០៧​នាក់​នឹង​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស
កម្ពុជា ​នៅ​ថ្ងៃ​ច័ន្ទ ​ទី​២៣ ខែ​មីនា ស្អែក​នេះ​ហើយ ដើម្បី​ជួយ​ដល់​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង ​និង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​ នៅ​កម្ពុជា​។ ការ​មក​ដល់​នៃ​អ្នក​ជំនាញការ ​និង​គ្រូពេទ្យ​ចិន​​នៅ​ថ្ងៃស្អែក​នេះ ​នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ​គឺជា​ប្រទេស​ដំបូង​គេ​នៅ​អាស៊ី​អាគេ្នយ៍​ដែល​ចិន​បញ្ជូន​​អ្នក​ជំនាញការ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ មក​ជួយ​លើ​បញ្ហា​វីរុស​មួយ​នេះ ។

លោក​ជំទាវ ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​មាន​ប្រសាសន៍​បញ្ជាក់​ថា «​ខ្ញុំ​សូម​ជម្រាប​ជូន​ថា ​អ្នក​ជំនាញការ​ចិន​ទាំង ៧ នាក់​ហ្នឹង​នឹង​មក​ដល់​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​របស់​យើង​នៅ​ថ្ងៃ​ច័ន្ទ ដើម្បី​ចូលរួម​ក្នុង​ការ​ផ្តល់​នូវ ការ​ណែនាំ ក៏​ដូច​ជា​ការ​ចែករំលែក​បទ​ពិសោធន៍ នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជាមួយនឹង​វីរុស​កូ​វី​ដ ១៩ នេះ​» ។

ជាមួយ​គ្នា​នោះ​ផង​ដែរ លោក​ជំទាវ​ក៏​បាន​បញ្ជាក់​ជូន​ថា ​សម្រាប់​ករណី​វិជ្ជមាន​នៃ​វីរុស​កូ​វី​ដ ១៩ នៅ​ប្រទេស​កម្ពុជា គិត​ត្រឹម​រាត្រី​ថ្ងៃ​ទី ២១ ខែមីនា​ គឺ​រក​ឃើញ​ករណី​វិជ្ជមាន​ចំនួន ៥៣ ករណី តែ​ក្នុង​នោះ​មាន​ពីរ​ករណី គឺ​ករណី​ជនជាតិ​ចិន នៅ​ខេត្ត​ព្រះ​សីហ​នុ និង​ករណី​ស្ត្រី​ជនជាតិ​អង់គ្លេស ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ​ហើយ ។

លោក ជំទាវ ឱ វណ្ណ​ឌី​ន បាន​បញ្ជាក់​បន្ថែម​ថា «​ដោយឡែក​អ្នក​ដែល​គាត់​ត្រូវ​បាន​រក​ឃើញ​ថា​មាន​​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩ ក្រៅពី​អ្នកជំងឺ​២​នាក់ ជនជាតិ​ចិន ​និង​ជនជាតិ​អង់គ្លេស ដែល​បានជា​សះ​ស្បើយ​នោះ គឺ​ពួក​គាត់​ក៏​មិន​ទាន់​ឃើញ​មាននូវ​ការ​វិវត្តន៍​ណា​ផ្សេង ដែល​ឲ្យ​យើង​មានការ​ព្រួយបារម្ភ​នោះ​ទេ ។ ប​ច្ចុ​ប្ប​ន្នេះ​ពួក​គាត់ ហាក់ដូចជា​មាន​ស្ថានភាព និង​សុខភាព​ល្អ​» ៕ (កែ​សម្រួល​​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ