ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រកូល Manchester ទាំង​២​រួម​គ្នា​បរិ​ច្ចាគ​​ប្រាក់​កំឡុង​ពេល​ផ្ទុះ​វីរុស Covid-19

4 ឆ្នាំ មុន

ក្លិប​បិសាច​ក្រហម Manchester United និង​ក្លិប​មេឃ​ខៀវ Manchester City រួម​គ្នា​បរិច្ចាគ​ប្រាក់​ចំនួន ១​សែន​ផោន​ដល់​ធនាគារ​ស្បៀងអាហារ​ក្នុងស្រុក គោលបំណង​ជួយ​ឧបត្ថម្ភ​ពួក​គេ​កំឡុង​ពេល​ផ្ទុះ​នៃ​វីរុស Covid-19…

ក្លិប​បិសាច​ក្រហម Manchester United និង​ក្លិប​មេឃ​ខៀវ Manchester City រួម​គ្នា​បរិច្ចាគ​ប្រាក់​ចំនួន ១​សែន​ផោន​ដល់​ធនាគារ​ស្បៀងអាហារ​ក្នុងស្រុក គោលបំណង​ជួយ​ឧបត្ថម្ភ​ពួក​គេ​កំឡុង​ពេល​ផ្ទុះ​នៃ​វីរុស Covid-19 ក្នុង​ប្រទេស​អង់គ្លេស​។

ការ​ផ្ទុះ​ឡើង​នៃ​វីរុស Covid-19 បាន​អំពាវនាវ​ឱ្យ​មានការ​ពន្យារពេល​ការ​ប្រកួត​បាល់ទាត់​ទាំងអស់​រដូវ​កាល ២០១៩-២០ របស់​លី​គ​ធំ​ៗ​នៅ​ទ្វីបអឺរ៉ុប ក្នុង​នោះ​រួម​មាន​ទាំង​លី​គ​កំពូល​អង់គ្លេស​ផង​ដែរ​។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២២ ខែមីនា​នេះ​យោង​តាម​របាយការណ៍​បានឱ្យ​ដឹង​ថា​ករណី​ឆ្លង​កើន​ជិត ៣០៨.០០០​ករណី ដោយ​បាន​ឆក់​យកអាយុ​ជីវិត​មនុស្ស​ចំនួន ១៣.០៥០​នាក់​នៅ​ទូ​ទាំង​ពិភពលោក​ដោយសារ​រី​រុស Covid-19 នេះ ដោយ​បង្ខំចិត្ត​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ប្រទេស​នីមួយ​ៗ បាន​ដាក់​ចេញ​នូវ​វិធាន​ការណ៍​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ដ៏​កាច​សាហាវ​នេះ​។

ត្រកូល Manchester ទាំង​២​បាន​បរិច្ចាគ​ប្រាក់​រួម​គ្នា​ចំនួន​១​សែន​ផោន​ដល់ Trussell Trust ដែល​ជា​អង្គការ​មួយ​គាំទ្រ​ធនាគារ​ស្បៀងអាហារ​ជាង​១២០០កន្លែង​នៅ​ទូ​ទាំង​ប្រទេស​អង់គ្លេស ក្នុង​នោះ​មាន ១៩​កន្លែង​នៅ​ក្បែរ​តំបន់ Great Manchester នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្លិប​ទាំង​២ ៕ (ដកស្រង់​ចេញពី Goal.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ